រយៈពេល​៧ខែ ក្នុងឆ្នាំ២០២៥ កម្ពុជាបានចុះបញ្ជីគម្រោង​វិនិយោគសរុប​៤៤០គម្រោង មានទុន​ប្រមាណ៦,៧ពាន់លានដុល្លារ​

ភ្នំពេញ ៖ ២០២៥​ ជាឆ្នាំ ដែលកម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគចុះបញ្ជី វិនិយោគនៅកម្ពុជា​ច្រើន ជាក់ស្ដែង​ គ្រាន់តែរយៈពេល​៧ខែ​​ គម្រោងវិនិយោគ​ដែលបានស្នើសុំចុះបញ្ជី និងអនុម័តជាផ្លូវការ​​មាន​រហូតដល់ទៅ​៤៤០​គម្រោង​ដែលមានចំនួនច្រើនជាង​ឆ្នាំ២០២៤ពេញមួយឆ្នាំទៅហើយ ។ នេះបើតាមម​របាយការណ៍​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅល្ងាច​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញផងដែរថា ក្នុងចំណោ​មគម្រោង​វិនិយោគទាំង​៤៤០គម្រោង​ដែលបានអនុម័ត​នោះមាន​ទុនវិនិយោគប្រមាណ៦,៧​ពាន់លានដុល្លារអាមេរិកបង្កើតការងារ​បាន​ប្រមាណ ៣១២ពាន់កន្លែង ដោយ​ផ្ដោត​លើ​វិស័យសំខាន់ៗដូចជា កសិកម្ម កសិ-ឧស្សាហកម្ម វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ និង​វិស័យឧស្សាហកម្មជាដើម​។

បើតាម​របាយការណ៍ក៏បានបង្ហាញថា វិស័យ​ឧស្សាហកម្ម​មានទឹកប្រាក់​វិនិយោគច្រើនជាងគេ​ដែលមានរហូតដល់ទៅ ៤,៧ពាន់លានដុល្លារអាមេរិក វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមានទឹកប្រាក់​១,៥ពាន់លានដុល្លារអាមេរិក វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្មមានទឹកប្រាក់វិនិយោគ​៣៥៦​លានដុល្លារអាមេរិក និងវិស័យ​ ទេសចរណ៍ មានទឹកប្រាក់​វិនិយោគ ប្រមាណ១៦៧លានដុល្លារអាមេរិក ។

សម្រាប់ប្រភពទុន​វិនិយោគ ដែល​បានចុះបញ្ជី​វិនិយោគ​នៅកម្ពុជា​រយៈពេល​៧ខែ​កន្លងមកនេះ ឃើញថា​ប្រភពទុនវិនិយោគមកពីចិន​មានទំហំធំជា​ងគេដែលមានរហូតដល់ទៅ ៥៣,៦៦ភាគរយ​នៃទំហំទុនវិនិយោគសរុប​ បន្ទាប់មកកម្ពុជា មានប្រមាណ២៩,៩៧ភាគរយ ប្រទេស​សិង្ហបុរី មាន៧,១ភាគរយ និង​វៀតណាម​មាន៥,៩៥ភាគរយ ។​

ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥​នេះដែរ ខេត្ត​ដែលទាក់ទាញ​គម្រោងវិនិយោគ​បានច្រើនជាងគេ គឺខេត្តកំពង់ស្ពឺ ដែលមានចំនួន​រហូតដល់ ១០៤គម្រោង​ បន្ទាន់​គឺខេត្តស្វាយរៀង មានចំនួន ១០២គម្រោង​ រាជធានីភ្នំពេញ ទទួលបានគម្រោង​៥១គម្រោង ខេត្ត​តាកែវ ទទួលបាន៤៤គម្រោង ខេត្តកោះកុង​៤១គម្រោង ព្រះសីហនុទទួលបាន ៣៥គម្រោង និងខេត្ត​កណ្ដាល​មានចំនួន ៣៣គម្រោង ។

ឯកឧត្តមស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានថ្លែង​ថា លទ្ធផលនៃការទទួលបានគម្រោង​វិនិយោគក្នុងឆ្នាំ ២០២៥​ដែលមានចំនួនច្រើននេះ គឺជា​លទ្ធផលនៃ​ការទាក់ម៉ូយ​របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា​នាពេលកន្លងមក​ ដែលបានធ្វើ​បេសកកម្ម​ទៅកាន់​បណ្ដា​ប្រទេស​នានា ដើម្បីឱ្យវិនិយោគិនទាំង​នោះចូលមក​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា

ឯកឧត្តម​ក៏ បានបង្ហាញពីសក្ដានុពល​វិនិយោគបន្ថែម​ដើម្បីទាក់ទាញ​ការ​វិនិយោគពីបរទេស​ក៏ដូចជា​វិនិយោគិនក្នុងស្រុក ដោយ​បានលើកឡើងអំពី ហេដ្ឋារចនាសម្ព័ន្ធៗ រួមមានផ្លូវ​ល្បឿនលឿន​ គម្រោងព្រែកជីកហ្វូណនតេជោ អាកាសយានដ្ឋានអន្តរជាតិ​តេជោ ដែលជាផ្លូវដឹកជញ្ជូន​ដ៏សំខាន់​ ​សម្រាប់សម្រួលដល់​វិនិយោគិន​ ។​

លោក​ ឡុង ឌីម៉ង់​ អភិបាលរង​ខេត្តព្រះសីហនុ ក៏បាន​លើកឡើងពីគម្រោង​ពង្រីកកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ដែល​នឹងពង្រីកពី ជម្រៅទឹកឱ្យបានដល់ ១៧,៥ម៉ែត្រ នៅឆ្នាំ២០៣០ ​ដោយអាច​អនុញ្ញាតឱ្យ​នាវា​តូច​ធំ នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក​ចូលចត​បានស្ទើរតែទាំងអស់​ ដោយមិនចាំបាច់​ផ្ទេរពីកំពង់ផែប្រទេសផ្សេងទៀត​ឡើយ ហើយនឹងធ្វើឱ្យតម្លៃដឹកជញ្ជូន​តាមផ្លូវទឹក​របស់កម្ពុជា​មានតម្លៃទាបជា​ងមុន ធ្វើឱ្យវិនិយោគិនកាន់តែចាប់អារម្មណ៍លើការ​វិនិយោគនៅកម្ពុជាជាពិសេស​នៅក្រុងព្រះសីហនុផ្ទាល់តែម្ដង ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *