អត្រាស្នាក់នៅរបស់ទេសចរក្នុងប្រទេសថៃបន្តធ្លាក់ចុះ​ខ្លាំង ខណៈដែលវៀតណាមកំពុងមានកំណើនខ្ពស់

បរទេស៖ យោងតាមប្រភពព័ត៌មានពី VN Express បានរាយការណ៍ថា ដោយសារតែជម្លោះព្រំដែនរវាងប្រទេសថៃ ជាមួយបណ្តាប្រទេសជិតខាង រួមមានកម្ពុជា មីយ៉ាន់ម៉ា និងឡាវ បានកាត់បន្ថយអត្រាស្នាក់នៅរបស់ទេសចរបរទេសនៅតាមសណ្ឋាគារនានាក្នុងប្រទេសថៃជាបន្តបន្ទាប់ ខណៈដែលវៀតណាមកំពុងពន្លឿនគោលនយោបាយទេសចរណ៍របស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន។

លោក Bill Heinecke ប្រធានក្រុមហ៊ុនបដិសណ្ឋារកិច្ច និងភោជនីយដ្ឋាន Minor International បានលើកឡើងថា ចាប់តាំងពីការប៉ះទង្គិចគ្នាជាមួយកម្ពុជាលើបញ្ហាព្រំដែនចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ សណ្ឋាគារ Minor ក្នុងប្រទេសថៃបានមើលឃើញថាចំនួនភ្ញៀវទេសចរបរទេសតិចជាងមុន ហើយការកក់បន្ទប់ទុកជាមុនក៏មានការធ្លាក់ចុះដូចគ្នា ប៉ុន្តែផ្ទុយ​ទៅ​វិញ សណ្ឋាគារ​នៅប្រទេស​វៀតណាម បែរជាកំពុងទទួលបាន​អត្រា​ស្នាក់នៅរបស់ភ្ញៀវទេសចរ​ខ្ពស់បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

យោងតាមក្រសួងទេសចរណ៍ថៃបានឱ្យដឹងថា ថៃទទួលបានភ្ញៀវទេសចរបរទេសជាង ២១ លាននាក់ គិតចាប់ពីខែមករា ដល់ខែសីហា មានការធ្លាក់ចុះ ៧,‌៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ វៀតណាមទទួលភ្ញៀវបរទេសចំនួន ១២,២ លាននាក់ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើង ២៣% ធៀបនឹងឆ្នាំមុន ខណៈដែលរដ្ឋាភិបាល​វៀតណាម​កំពុង​ជំរុញ​ជំរុញ​វិស័យ​ទេសចរណ៍​តាម​រយៈ​កំណែទម្រង់​ទិដ្ឋាការ​ទ្រង់ទ្រាយ​ធំដោយលើកលែងតម្រូវការទិដ្ឋាការពីប្រទេសចំនួន ១២ បន្ថែមទៀតរួមមាន បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ឆេក ហុងគ្រី លុចសំបួ ហូឡង់ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី ស្លូវេនី និងស្វីស​ ដោយភ្ញៀវបរទេសមកពីប្រទេសទាំងនេះអាចស្នាក់នៅវៀតណាមរហូតដល់ ៤៥ ថ្ងៃ។ កំណែទម្រង់នេះពង្រីកបញ្ជីរបស់វៀតណាមសម្រាប់លើកលែងទិដ្ឋាការពីបរទេសចំនួនសរុប ៣៩ ប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ វិស័យ​សណ្ឋាគារ​របស់​​វៀតណាម​ក៏​មាន​ការ​កើនឡើង​ខ្លាំង​ផង​ដែរ​។ ប្រទេសវៀតណាម ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ អត្រាស្នាក់នៅសណ្ឋាគាររបស់ភ្ញៀវទេសចរកើនឡើង ១៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ជាពិសេសកំណើននៃភ្ញៀវទេសចរចិន។

លោក Damien Pfirsch ប្រធានផ្នែកពាណិជ្ជកម្មនៅ Agoda បានផ្តល់យោបល់ថា ថៃគួរតែវិនិយោគបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់ភ្ញៀវទេសចរទៅកាន់កន្លែងកម្សាន្តលំដាប់ទីពីរ ដោយផ្តល់នូវបទពិសោធន៍ថ្មីៗលើសពីទីក្រុងបាងកក និងភូកេត ខណៈដែលអ្នកធ្វើដំណើរភាគរច្រើនបានទៅលេងប្រទេសថៃច្រើនដងរួចមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ លោក Thanet Supornsahasrungsi ប្រធានសមាគមនៃសហព័ន្ធទេសចរណ៍ឈុនបុរី​ ព្រមានថា វិស័យទេសចរណ៍របស់វៀតណាមអាចវ៉ាដាច់ប្រទេសថៃក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខ។ លោកបានចង្អុលបង្ហាញថា លក្ខណៈពិសេសរបស់វៀតណាមគឺតម្លៃនៃការរស់នៅទាប រមណីយដ្ឋាន និងកន្លែងកម្សាន្តថ្មីៗ ដែលមានតម្លៃប្រកួតប្រជែង ជាពិសេស កញ្ចប់សណ្ឋាគារដែលរួមបញ្ចូលសេវាកម្មទាំងអស់ មានតម្លៃទាបជាងជិតពាក់កណ្តាលនៃតម្លៃក្នុងប្រទេសថៃ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *