ចិញ្ចឹមកន្ធាយមួយស្រះប្រមាណ ៥០០០ក្បាល អាចរកផលចំណេញចន្លោះពី ៥០០០ដុល្លារ ទៅ ៦០០០ដុល្លារ

កន្ធាយ​ ជាប្រភេទសត្វចតុបាតដែលកំពុងមានតម្រូវការទីផ្សារ ខណៈដែលគេអាចយកទៅច្នៃចម្អិនធ្វើជាម្ហូបអាហារបានច្រើនច្រើនមុខ និងមានរសជាតិឆ្ងាញ់ ដូចជា ស៊ុប ចំហុយខ្ទឹមស ឬអប់គ្រឿង និងឆា ជាដើម។ ដោយសារតែវាមានតម្រូវការយ៉ាងដូច្នេះ បានជំរុញកសិករ ក៏ដូចជាវារីវប្បករមួយចំនួនងាកមកបង្កើតជាកសិដ្ឋានចិញ្ចឹមជាហូរហែដោយអាចទទួលបានចំណូល និងប្រាក់ចំណេញគួរសមក្រោយពេលលក់ចេញទៅលើទីផ្សារ។

លោក ចន បូរិន ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយកម្ពុជាមួយកន្លែង ស្ថិតក្នុងឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ឱ្យថា បច្ចុប្បន្ននេះ ចំពោះទីផ្សារសត្វកន្ធាយរបស់លោកហាក់មានភាពទូលំទូលាយ ដែលក្រៅពីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់នៃខេត្តព្រៃវែង លោកក៏ទទួលបានការបញ្ជាទិញពីបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋាននៅតាមបណ្តាខេត្តមួយចំនួនផងដែរ ជាពិសេស ខេត្តដែលមានជនជាតិចិនរស់នៅច្រើន ដូចជា ភ្នំពេញ សៀមរាប ព្រះសីហនុ (កំពង់សោម) ជាដើម។

លោកបានបញ្ជាក់ឱ្យដឹងផងដែរថា កសិដ្ឋាន​ចិញ្ចឹម​កន្ធាយរបស់លោកទើបតែចាប់ដំណើរការ​នៅក្នុងអំឡុងឆ្នាំ២០១៩ប៉ុណ្ណោះ ដោយ​ផ្តើម​ចិញ្ចឹមដាក់កូនចំនួន៥០០ក្បាលចូលក្នុងស្រះតូចមួយប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែកន្ធាយងាយស្រួលចិញ្ចឹម និងមានទីផ្សារល្អថែមទៀតនោះ លោកក៏បានពង្រីកការចិញ្ចឹមជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះបានបង្កើន ២៤ស្រះ នៅលើផ្ទៃដីជាង១០ហិកតា ដោយស្រះទំហំ ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ អាចដាក់កន្ធាយបានជាមធ្យម ៥០០០ក្បាល។​ ​ក្នុងរយៈពេល ៦ខែ កន្ធាយ​ទាំងនេះនឹងធំធាត់​ដល់​ទម្ងន់ប្រមាណ ២តោនកន្លះ ហើយ​គេអាចចាប់​ផ្តើម​លក់​បាន ដោយកន្ធាយរស់មួយគីឡូលក់ក្នុងតម្លៃ៥ដុល្លារ។

ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយរូបនេះបានបញ្ជាក់ថា កន្ធាយមួយស្រះទម្ងន់២តោនកន្លះ ​អាចផ្តល់ចំណូល​បានចំនួន ១២ ៥០០ដុល្លារ ដែលយ៉ាងហោចណាស់ លោកអាចរកផល​ចំណេញបានពីការចិញ្ចឹម និងលក់ប្រមាណ ៦០០០ ដុល្លារ។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កន្ធាយកម្ពុជាបាន​ផ្គត់​ផ្គង់​ទីផ្សារក្នុងស្រុក​ប្រមាណ ៤០ភាគរយ ខណៈដែលមានតម្រូវការខ្ពស់បន្ទាប់ពីបង្កងទឹកសាប។

លោកបានមានប្រសាសន៍ថា ៖

«យើងជំរុញការងារចិញ្ចឹមកន្ធាយនឹង ដោយសារមានទីផ្សារដូចកង្កែបចឹង ឥឡូវយើងឃើញថា បងប្អូនកសិករយើងបានធ្វើការងារ និងយកចិត្តទុកដាក់ ហើយបានឈរជើងគួរសម ក្នុងចន្លោះពី ៣០ ទៅ ៤០ភាគរយដែលអាចផ្គត់ផ្គង់ក្នុងស្រុក»។

បើតាម​មន្ត្រីក្រសួងកសិកម្មដដែល បានប្ជាក់ថា ៖ មុននឹងចិញ្ចឹមកន្ធាយ កសិករត្រូវរៀបចំស្រះឱ្យស្អាតជាមុន យកសំណាញ់ខៀវហុំព័ទ្ឋឱ្យបានជិតកុំឱ្យកន្ធាយវៀរចេញរួច បន្ទាប់​មកគេត្រូវពិនិត្យទឹកទៅតាមកម្រិត PH ពិនិត្យកំហាប់អំបិល កំហាប់បាស់ឱ្យត្រូវតាមស្តង់ដារ និងត្រូវដាំរុក្ខជាតិទឹកដើម្បីធ្វើជាជំរកសម្រាប់កន្ធាយជាមុនសិន។ ពេលរៀបចំស្រះរួច គេត្រូវយកកូនកន្ធាយដែលមានអាយុ ២ខែ មកដាក់និងត្រូវផ្តល់ចំណីឱ្យបានទៀតទាត់ ត្រឹមរយៈពេល៦ខែ កសិករអាចចាប់កន្ធាយលក់នៅលើទីផ្សារបាន៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតបិទអំណាចធ្វើសង្រ្គាមរបស់ លោក Trump នៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្គាប់ឱ្យប្រធានាធិបតី លោក Donald Trump ដកកងកម្លាំងយោធាអាម៉េរិកចេញពីជម្លោះទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *