កម្ពុជា នាំអង្ករចេញជាង ៩៤ម៉ឺនតោន បានចំណូលជាង ៦០២លានដុល្លារ ជិតគ្រប់ផែនការ ១លានតោនក្នុង១ឆ្នាំ

ភ្នំពេញ៖ យោងតាមរបាយការណ៍លម្អិតរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបញ្ជាក់ថា នៅឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាបានសម្រេចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបចំនួន ៩៤០ ៣២១ តោន គិតជាទឹកប្រាក់បានចំនួន ៦០២.​៤១លានដុល្លារសហរដ្ឋអាម៉េរិក បើធៀបទៅនឹងឆ្នាំ២០២៤ ដែលនាំចេញបានត្រឹមតែ ៦៤ម៉ឺនតោននោះ មានការកើនឡើង ៤៥.៥៩ ភាគរយ។

សម្រាប់បរិមាណអង្ករដែលបាននាំចេញរហូតដល់ជាង ៩៤ម៉ឺនតោនខាងលើនេះត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន ៦៨ ឆ្ពោះទៅកាន់ទីផ្សារគោលដៅចំនួន ៧៥ រួមមាន ៖

-​ ឆ្ពោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ មានបរិមាណអង្ករចំនួន ៣៣៩ ៤១៧ តោន គិតជាទឹកប្រាក់ចំនួន ២៥៨.២៨ លានដុល្លារសហរដ្ឋអាម៉េរិក។​ ឆ្ពោះទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៣១ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ១៣៨.៣៦ លានដុល្លារសហរដ្ឋអាម៉េរិក និងនាំចេញទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៨ប្រទេស បានបរិមាណចំនួន ២៧​​​៣ ៦៥៧ តោន គិតជាទឹកប្រាក់ចំនួន ១១៧.៦២ លានដុល្លារសហរដ្ឋអាម៉េរិក។

ក្រៅពីនេះ នៅមានទីផ្សារគោលដៅផ្សេងៗចំនួន ៣៧ប្រទេសទៀត មានដូចជា អាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ៩៦ ១២២តោន គិតជាទឹកប្រាក់ចំនួន ៨៨.១៥ លានដុល្លារសហរដ្ឋអាម៉េរិក។ ដោយឡែកចំពោះ​ប្រភេទអង្ករដែលបាននាំចេញទាំងនោះរួមមាន អង្ករក្រអូប ៦៤.០២%, ប្រភេទអង្ករសគ្រាប់វែង ១៣.៧១% , ប្រភេទអង្ករចំហុយ ២% , ប្រភេទអង្ករសរីរាង្គ ១.៣២% , ប្រភេទអង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗប្រមាណ ០.៣៩%។

ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានថ្លែងថា ប្រជាពលដ្ឋ​អាស៊ី ដូចជា កម្ពុជា ចិន វៀតណាម ជាដើម ដែលកំពុងរស់នៅតំបន់អឺរ៉ុប ​បានគាំទ្រជាខ្លាំងលើអង្ករកម្ពុជា​ ដោយសារតែអង្ករកម្ពុជាមានគុណភាពល្អ និងមានក្លិនក្រអូប​ ខណៈបច្ចុប្បន្នអង្ករកម្ពុជាដែលនាំចេញទីកាន់ទីផ្សារអឺរ៉ុប ​ទទួលបានការលើកលែងពន្ធ EBA ​ដែលធ្វើឱ្យអង្ករកម្ពុជាមានតម្លៃប្រកួតប្រជែង។

លោកឧកញ៉ា ក៏បានកត់សម្គាល់ដែរថា នៅក្នុងតំបន់អឺរ៉ុប វត្តមានអង្ករកម្ពុជា​មានស្ទើគ្រប់ទីផ្សារ លើកលែងតែប្រទេស​ខ្លះ ដូចជា សហរដ្ឋអាមេរិក កា​ណាដា អូស្រ្ដាលី មានមិនសូវច្រើននោះទេ ​ដោយសារពុំទាន់មានការផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយ ដូច្នេះហើយពលរដ្ឋអាស៊ីទាំងនោះនៅតែបន្តប្រើអង្ករដែលមានស្លាកយីហោរបស់ប្រទេសផ្សេងដែល​នាំចូលមុនកម្ពុជាដដែល។ ពាក់ព័ន្ធនឹងករណីនេះ ​ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា​ បាន និងកំពុងខិតខំធ្វើពិពិធកម្ម បើកទីផ្សារថ្មីៗ ក៏ដូចជាជំរុញការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឲ្យអង្កររបស់កម្ពុជាមានទីផ្សារកាន់តែច្រើន ព្រោះថា ដើម្បីឱ្យពលរដ្ឋប្រើប្រាស់ផលិតផលជាតិច្រើន ទាល់តែមានអង្ករលក់លើទីផ្សារទាំងនោះ។

សូមជ្រាបថា ក្រៅពីអង្ករដែលបាននាំចេញក្នុងបរិមាណដូចបានជម្រាបលម្អិតខាងលើនេះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៦ ៨៥៩ ៩៣០ តោន (ស្រូវសើម) គិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១ ៥៧៩.៨៦ លានដុល្លារសហរដ្ឋអាម៉េរិក។ នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ ការនាំចេញអង្កររបស់កម្ពុជា មានកំណើនសរុបចំនួន ៤៥.៥៩% ហើយការនាំចេញស្រូវ មានកំណើនសរុបចំនួន ៣២.៤៣% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមការអះអាងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

Leave a Reply

Your email address will not be published.Required fields are marked *