ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា វ៉ាក់ សាំង នឹងត្រូវបានចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាគ្រាន់តែមានមុន និងក្រោយតែប៉ុណ្ណោះ ព្រោះក្រុមគ្រូពេទ្យជំនាញមិនអាចធ្វើមួយថ្ងៃ ឬមួយសប្តាហ៍អស់នោះទេ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖
“យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យបានរួចរាល់ក្នុងខែឧសភា និងមិថុនា 2021នេះ។ ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន”
សម្ដេចតេជោបានបន្តថា ៖
“សូមបងប្អូនអត់ធ្មត់រង់ចាំបន្តិច វ៉ាក់សាំងនឹងយកទៅចាក់ជូនបងប្អូនឱ្យបានគ្រប់ៗគ្នា។ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពសាំ មិនឱ្យមានឆ្លងកូវីដ-19តទៅទៀត”
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលមានផែនការ និងត្រៀុមវ៉ាក់សាំងរហូតដល់20លានដុសសម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសឱ្យបានជាង10លាននាក់ដោយមិនគិតថ្លៃ ខណៈដែលគិតត្រឹមយប់ថ្ងៃទី2 ខែឧសភា ឆ្នាំ2021 ការចាក់វ៉ាក់សាំងជូនពលរដ្ឋសរុបបានចំនួន 1,775,061នាក់ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content