បាងកក៖ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែតបាងកកប៉ុស្ត៍នៅសប្តាហ៍នេះបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃបច្ចុប្បន្នដែលកំពុងមានបញ្ហាដោយសារកូវីដផង និងការតវ៉ាប្រឆាំងដ៏ខ្លាំងក្លាផង កំពុងតែប្រឈមុខទៅនឹងការដួលរលំសេដ្ឋកិច្ចជាមិនខានប្រសិនបើមិនមានកញ្ចប់ថវិកាជំនួយបន្ថែមឲ្យបានគ្រប់គ្រាន់នោះទេ។

អ្នកជំនាញសេដ្ឋកិច្ចរបស់ថៃធ្លាប់បានលើកឡើងថា ថៃបច្ចុប្បន្នត្រូវការកញ្ចប់ថវិកាជំនួយសម្រាប់សេដ្ឋកិច្ចយ៉ាងហោចណាស់២ទ្រីលានបាត ឬប្រហែលនឹង៦០ពាន់លានដុល្លារទៀត ដើម្បីការពារមិនឲ្យសេដ្ឋកិច្ចជាតិដួលរលំនាពេលខាងមុខ ខណៈដែលអគ្គទេសាភិបាលនៃធនាគារជាតិថៃធ្លាប់បានបង្ហាញពីការគាំទ្រចំពោះគំនិតមួយនេះដែរ ប៉ុន្តែលោកបានអះអាងថាកញ្ចប់ថវិកាជំនួយជាក់ស្តែងនឹងត្រូវការត្រឹមតែ១ទ្រីលានបាតប៉ុណ្ណោះ។

ចាប់តាំងពីបញ្ហានៃការតវ៉ាប្រឆាំងដោយក្រុមនិស្សិតថៃក្នុងការបណ្តេញចេញនាយករដ្ឋមន្ត្រីរហូតទៅដល់បញ្ហាវាយប្រហារដោយសារកូវីដមកដល់ពេលនេះ សេដ្ឋកិច្ចកំពុងប្រឈមមុខខ្លាំងមែនទែនទៅលើផលប៉ះពាល់ធំៗចំនួន៤ដែលជាសញ្ញាអាចបង្ហាញថា ថៃគួរតែត្រូវធ្វើអ្វីមួយមុនពេលដែលអ្វីៗមិនអាចស្តារឡើងមកវិញបាន ៖

១-ប្រាក់ចំណូលសម្រាប់ពលរដ្ឋថៃខាតបង់កើនឡើងទៅដល់ ២,៦ទ្រីលានបាតពីការកាត់បន្ថយម៉ោងធ្វើការងារ និងឧបសគ្គនៃប្រតិបត្តិការអាជីវកម្ម
២-អត្រាអត់ការងារធ្វើកើនឡើងទៅដល់ ៣,៤លាននាក់
៣-ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងទំរង់ K-shape ដែលមានន័យថា វិស័យមួយចំនួនអាចងើបឡើងវិញបានលុះត្រាណាតែមានជំនួយថវិកាពីរដ្ឋាភិបាលជាចាំបាច់
៤-ប្រើពេលវេលាដល់ទៅ៣ឆ្នាំទើបសេដ្ឋកិច្ចជាតិថៃអាចងើបវិញបានល្អប្រសើរធៀបទៅនឹងបណ្តាប្រទេសទៀតក្នុងអាស៊ីដែលត្រូវតែ២ឆ្នាំប៉ុណ្ណោះ អ្នកជំនាញសេដ្ឋកិច្ចផ្សេងទៀតបានលើកឡើង និងវិភាគថា ធនាគារជាតិថៃមានគំនិតដ៏ត្រឹមត្រូវមួយ ប៉ុន្តែបែរជាបានធ្វើការគណនាមិនត្រឹមត្រូវទៅវិញ ពីព្រោះថាបើចង់រុញឲ្យផលិតផលក្នុងស្រុកសរុប ឬ GDP កើនឡើងបាន១ទ្រីលានបាត មានន័យថា រដ្ឋាភិបាលត្រូវបញ្ចេញកញ្ចប់ថវិកាជំនួយ២ទ្រីលានបាត ពីព្រោះថាក្នុងស្ថានភាពបែបនេះកញ្ចប់លុយថវិកាជំនួយ ឬ Free Money ខុសពីថវិកាដែលរកបានដោយខ្លួន ឬ Earned Money ហើយវានឹងមានប្រសិទ្ធភាពសម្រាប់អត្ថន័យសេដ្ឋកិច្ចតែពាក់កណ្តាលប៉ុណ្ណោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content