អាស៊ីទិញប្រេងបញ្ចុះតម្លៃពីរុស្ស៊ី បន្ទាប់ពីអឺរ៉ុបដែលបានដកខ្លួនចេញ

អន្តរជាតិ ៖ កំណើន​នៃ​តម្រូវការ​ប្រេង​បញ្ចុះ​តម្លៃ​របស់​រុស្ស៊ី​នៅ​លើ​ទីផ្សារ​អាស៊ី​ ​កំពុង​ជំនួស​ឱ្យ​ទីផ្សារ​អឺរ៉ុប​ដែល​ដក​ខ្លួន​ចេញ​ និង​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​បស្ចិម​លោក​ក្នុង​ការ​ទណ្ឌកម្ម​ក្រុង​ម៉ូស្គូ​ចំពោះ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ ពេល​ដែល​វិមាន​ក្រឹម​ឡាំង​នៅ​តែ​បន្ត​រក​ចំណូល​បាន​។​​

ប្រទេស​ធំ​ៗ​នៅ​អាស៊ី​ចំនួន​២​ រួម​មាន​ចិន​ និង​ឥណ្ឌា​ បាន​បង្កើន​ការ​ទិញ​ប្រេង​រុស្ស៊ី​របស់​ខ្លួន​ ហើយការ​នាំ​ចូល​របស់​ចិន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​អត្រា​ ២៨ ​ភាគ​រយ​នៅ​ខែ​ឧ​សភា​ ធៀប​នឹង​ខែ​មេសា​ ធ្វើ​ឱ្យ​រុស្ស៊ី​ វ៉ា​ដាច់​អារ៉ាប៊ីសាអូឌីត​ ក្នុង​នាម​ជា​អ្នក​ផ្គត់​ផ្គង់​ធំ​បំផុត​របស់​ចិន​។​ ចំណែក​ឯ​ទិន្នន័យ​ដឹក​ជញ្ជូន​ពី​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ​ Kpler​ ​បង្ហាញ​ថា​ ការ​នាំ​ចូល​ប្រេង​រុស្ស៊ី​របស់​ឥណ្ឌា​ឡើង​ដល់​ ៧៦០ ០០០ ​បារ៉ែល​/​ថ្ងៃ​ ពី​ចំណុច​សូន្យ​នៅ​ដើម​ឆ្នាំ​​​។

យ៉ាងណាក៏ដោយ ទោះ​បី​ជា​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​​កាត់​បន្ថយ​ប្រេង​ពី​រុស្ស៊ី​ក្ដី​ ប៉ុន្តែបរិមាណ​ទាំង​នោះ​ត្រូវ​បាន​ជំនួស​ដោយ​ចិន​ និង​ឥណ្ឌា​វិញ​។​ ​សម្រាប់​ឥណ្ឌា​ កំណើន​នៃ​ការ​នាំ​ចូល​បាន​ជំនួស​ឱ្យ​ប្រេង​​​ពី​អឺរ៉ាក់​ និង​អារ៉ាប៊ីសាអូឌីត​ ដែល​ភាគ​ច្រើន​ត្រូវ​បញ្ជូន​ទៅ​កាន់​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ Sika ​និង​ Jamnagar ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា​។​

ប្រធានាធិបតី​រុស្ស៊ី ​លោក ​វ៉្លាឌីមៀ ​ពូទីន​ និយាយ​នៅ​ក្នុង​សុន្ទរកថា​វីដេអូ​មួយ​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជកម្ម​នៃ​បណ្ដា​ប្រទេស ​BRICS កា​ល​ពី​ថ្ងៃ​ពុធ​ថា​៖​

​”​ការ​ផ្គត់​ផ្គង់​ប្រេង​របស់​រុស្ស៊ី​ទៅ​កាន់​ប្រទេស​ចិន​ និង​ឥណ្ឌា ​កំពុង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​”

​លោក​ Viktor Katona ​អ្នក​​វិភាគ​​ប្រចាំ​​ក្រុម​ហ៊ុន​ Kpler ​​និយាយ​​​ថា​៖​ ​

“អាស៊ី​​សន្សំ​​សំចៃ​​ផលិតកម្ម​​ប្រេង​ឆៅ​​របស់​​រុស្ស៊ី​។​ ជំនួស​ឱ្យ​ការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ ការ​នាំ​ចេញ​ប្រេង​របស់​រុស្ស៊ី​ឡើង​ទៅ​ស្ទើរ​តែ​ជិត​ដល់​កម្រិត​​មុន​ជំងឺ​រាត​ត្បាត​ផ្ទុះ​ឡើង​”

ដោយ​សារ​តែ​ទណ្ឌកម្ម​ពី​លោក​ខាង​លិច​ រុស្ស៊ី​កំពុង​លក់​ប្រេង​របស់​ខ្លួន​ដោយ​បញ្ចុះ​តម្លៃ​។​ ទោះ​យ៉ាង​ណា​ ការ​កើន​ឡើង​នៃ​តម្លៃ​ថាមពល​ ក៏​ធ្វើ​ឱ្យ​ចំណូល​របស់​ប្រទេស​នេះ​ពី​វិស័យ​ថាមពល​កើន​ឡើង​។​ យោង​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ រុស្ស៊ី​រកចំ​ណូល​បាន​ពី​ប្រេង​ចំនួន​ ២០ ​ប៊ីលាន​ដុល្លារ​ក្នុង​ខែ​ឧសភា ​ច្រើន​ជាង​ខែ​​មេសា​ចំនួន​ ១,៧ ​ប៊ីលាន​ដុល្លារ​។​

​ការ​ទិញ​របស់​បណ្ដា​ប្រទេស​នៅ​អាស៊ី​ អនុញ្ញាត​ឱ្យ​ក្រុង​ម៉ូស្គូ​រក្សា​កម្រិត​ផលិតកម្ម​របស់​ខ្លួន​ និង​ផ្ទុយ​​ពី​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​ថា​ទិន្នផល​ប្រេង​របស់​ប្រទេស​នេះ​នឹង​ធ្លាក់​ចុះ​។​ ការ​បង្កើន​ទិញ​ប្រេង​របស់​រុស្ស៊ី​ សម្រាប់​ឥណ្ឌា ​និង​ចិន​ ហាក់​ដូច​ជា​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​សង្រ្គាម​នៅ​អ៊ុយក្រែន​ដោយ​ប្រយោល​ ខណៈ​​ប្រទេស​ទាំង​២​បរាជ័យ​ក្នុង​ការ​ថ្កោល​ទោស​រុស្ស៊ី​ជុំ​វិញ​សកម្មភាព​របស់​ខ្លួន ស្រប​ពេល​​សហភាព​​អឺរ៉ុប​ ដែល​នាំចូល​ប្រេង​រុស្ស៊ី​ជាង​ ២ លាន​បារ៉ែល/ថ្ងៃ​មុន​សង្រ្គាម​ផ្ទុះ​ឡើង​ ចាប់​ផ្ដើម​ដកខ្លួន​ដើម្បី​ថ្កោល​ទោស​ក្រុង​ម៉ូស្គូ​​​​។​

កន្លង​មក​ ខណៈដែល​ចិន​បង្ហាញ​ពី​កិច្ច​សហការ​ផ្សេង​ៗ​ជាមួយ​រុស្ស៊ី​ ឥណ្ឌា​ធ្លាប់​និយាយ​ថា ខ្លួន​មាន​សិទ្ធិ​ក្នុងការ​ទិញ​ប្រេង​ពី​រុស្ស៊ី​ ដោយ​មិនត្រូវ​ការ​បស្ចិម​លោក​យក​វា​មកធ្វើ​នយោបាយ​នោះ​ទេ។​ ជាមួយ​គ្នា​នោះ​ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ពិភព​លោក​ហក់​ឡើង​ខ្ពស់​ ក្រសួង​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​ឥណ្ឌា​និយាយ​ថា​ ការ​ដក​ខ្លួន​ចេញ​ពី​ការ​នាំ​ចូល​ប្រេង​ពីរុស្ស៊ី​របស់​ឥណ្ឌា​ និង​ធ្វើ​​ឱ្យ​បញ្ហា​កាន់​តែ​យ៉ាប់​យឺន​។  

ក្រោម​ការ​អំពាវ​នាវ​ដាក់​សម្ពាធ​រុស្ស៊ី​ កាល​​ពី​​ចុង​​​ខែ​​ឧសភា​​ រដ្ឋ​​មន្ត្រី​​ការ​​បរទេស​​អ៊ុយក្រែន​​ ឌ្មីដ្រូ​ ​គូបេឡា​ ​ (Dmytro Kuleba) ​​និយាយ​​​ថា​​​៖​​

“​​ការ​​ដាក់​​ទណ្ឌកម្ម​​ប្រេង​​ នឹង​​បង្កើន​​ល្បឿន​​​នៃ​​ការ​​រាប់​​ថយ​​ក្រោយ​​ឆ្ពោះ​​ទៅ​​កាន់​​ការ​​ដួល​​រលំ​​នៃ​​សេដ្ឋកិច្ច​​រុស្ស៊ី​​ និង​​ម៉ាស៊ីន​​សង្រ្គាម​​​»​​”

ប៉ុន្តែ​ខណៈ​ការ​លក់​ប្រេង​ឆៅ​របស់​រុស្ស៊ី​ ធ្លាក់​ចុះ​ចំនួន​ ៥៥៤ ០០០ ​​បារ៉ែល​/​ថ្ងៃ​ទៅ​កាន់​អឺរ៉ុប​ពី​ខែ​មីនា​-​ឧសភា​ ក្រុម​ហ៊ុន​ចម្រាញ់​ប្រេង​នៅ​អាស៊ី ​បង្កើន​ការ​ទទួល​យក​របស់​ខ្លួន​ចំនួន​ ៥០៣ ០០០ ​បារ៉ែល​/​ថ្ងៃ​ ដែល​ស្ទើរ​តែ​អាច​ជំនួស​បាន​ទាំង​ស្រុង​ពី​ទីផ្សា​អឺរ៉ុប​។​​ ក្នុង​ចំណោម​នោះ​ ១៦៥ ០០០ ​បារ៉ែល​ត្រូវ​បាន​បញ្ជូន​ទៅ​ចិន​ ជំនួស​ឱ្យ​ការ​ដឹក​ទៅ​កំពង់ផែ​បាល់ទិក​នៅ​អឺរ៉ុប​ និង​សមុទ្រ​ខ្មៅ​តាម​ទម្លាប់​។ ​​ការ​​លក់​​របស់​​រុស្ស៊ី​​​ទៅ​​​ឱ្យ​ឥណ្ឌា​​ កើន​​ឡើង​​ដល់​​ ៨៤១ ០០០ ​បារ៉ែល​/​ថ្ងៃ​ក្នុង​​ខែ​​ឧសភា​ ពោល​​គឺ​ ៨ ​ដង​​នៃ​​ចំនួន​ជា​មធ្យម​​​ប្រចាំ​​ឆ្នាំ​​ធៀប​​នឹង​​ឆ្នាំ​​មុន​។​

អ្នក​ជំនាញ​ផ្នែក​ទំនិញ​នៅ​ធនាគារ ​J.P. Morgan ​ប៉ាន់​ប្រមាណ​ថា​ ចិន​អាច​ទិញ​ប្រេង​ឆៅ​រុស្ស៊ី​បន្ថែម​រាប់​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ពេល​ចិន​ធូរ​ស្បើយ​ពី​កូវីដ​ ហើយ​ព្យាយាម​ទិញ​ប្រេង​ឆៅ​បំពេញ​ស្តុក​​ក្នុ​ង​តម្លៃ​ថោក​។ ​កាល​ពី​ដើម​ខែ​ តម្លៃ​ជួញដូរ​លើ​ទីផ្សារ​ប្រេង​អន្តរជាតិ​ដូច​ជា​ម៉ាក ​Brent​ ​ឡើង​ដល់​លើស​ ១២០ ​ដុល្លារ​/​បារ៉ែល​ ប៉ុន្តែ​ប្រេងឆៅ​រុស្ស៊ី​ Urals ​​លក់​ត្រឹម​ ៩០ ​ដុល្លារ​/​បារ៉ែល​ប៉ុណ្ណោះ ​នា​ពេល​នោះ​។​ ​

យោង​តាម​អ្នកវិ​ភាគ​ ការ​រួម​បញ្ចូល​គ្នា​នៃ​តម្លៃ​ប្រេង​ថោក​របស់​រុស្ស៊ី​ និង​តម្លៃ​ប្រេង​ខ្ពស់​នៅ​កន្លែង​ចាក់​សាំង​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ប្រេង​ឥណ្ឌា​ទទួល​បាន​ផល​ចំណេញ​ទ្វេ​ដង​។​ ខណៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​នាវា​ដឹក​ជញ្ជូន​បាន​បង្កើន​ថ្លៃ​ដើម​ ការ​បញ្ចុះ​តម្លៃ​ប្រេង​របស់​រុស្ស៊ី​​​នៅ​តែ​ទាក់​ទាញ​អ្នក​ទិញ​នៅ​អាស៊ី​។​ ​ធានាគារ​ JP Morgan ​ប៉ាន់​ប្រមាណ​ថា​ រុស្ស៊ី​អាច​​ដឹក​ជញ្ជូន​​​ប្រេង​​ប្រហែល​៣​លាន​បារ៉ែល​/​ថ្ងៃ​ទៅ​កាន់​ទ្វីប​អាស៊ី ​ហើយ​​ឥណ្ឌា ​និង​ចិនជា​អ្ន​ក​ធានា​រ៉ាប់​រង​។​

មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ថាម​ពល​ និង​ខ្យល់​ស្អាត​ដែល​មាន​មូលដ្ឋាន​នៅ​ហ្វាំងឡង់​និយាយ​ថា​ ​ប្រេង​ដែល​ចម្រាញ់​រួច​ អាច​ដឹក​បន្ដ​ទៅ​សហរដ្ឋ​អាមេរិក​ អង់គ្លេស ​បារាំង​ និង​អ៊ីតាលី​។​​ នៅ​ពេល​​ប្រេង​​ឆៅ​ចម្រាញ់​ទៅ​ជា​ប្រេង​ម៉ាស៊ូត ​គ្មាន​នរណា​ម្នាក់​អាច​បែង​ចែក​ថា​តើ​ផលិត​ផល​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​អឺរ៉ុប​ និង​កន្លែង​ផ្សេង​ទៀត​មាន​ប្រភព​ពី​រុស្ស៊ី​នោះ​ទេ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក