ទី​ផ្សារ​វិស័យធានារ៉ាប់រងមានកំណើន ២៥% ​ ខណៈអាជីវកម្ម​តាម​ប្រព័ន្ធបច្ចេកវិទ្យាកំពុងត្រូវបានជំរុញ

ភ្នំពេញ ៖ វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាន និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រ​ទ្រង់​​វិស័យសន្តិសុខសង្គម និងវិស័យ​សេដ្ឋ​កិច្ច​​ ខណៈដែលវិស័យមួយនេះ មានភាពរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើងថា សេចក្តីព្រាងគោលនយោ​បាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានចូលរួមកាលានុវត្តភាព រួមចំណែកវិស័យធានារ៉ាប់រងនៅកម្ពុជា គឺជាការកែប្រែផ្លាស់ប្តូរសង្គមការធ្វើអាជីវកម្មបែបថ្មី តាមរយៈការលក់បែបអនឡាញ ហើយដើម្បីកំណត់ ​និងរៀបចំផលិតផលទៅតាមរបត់បច្ចេកវិទ្យា ដើម្បីទទួលនូវផលប្រយោជន៍ ជំរុញសេដ្ឋកិច្ច។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

“វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តរីកចំរើនដោយរក្សាកំណើនវិជ្ជមាន ទោះបីជាវិបត្តិកូវីដ-១៩ នៅបន្តរាតត្បាត ធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសក៏ដោយ ក៏ទំហំទីផ្សារទាំងមូលរបស់កម្ពុជាមានបុព្វលាភដុលធានារ៉ាប់រងកម្ពុជា ប្រមាណ ៣០០លានដុល្លារ ដោយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យើងមានកំណើនល្អ ដោយមានកំណើនជាមធ្យមប្រមាណ ២៥ ភាគរយ”

ឯកឧត្តមបានថ្លែងបញ្ជាក់ថា ៖

“ភាពសម្បូរ​បែប​នៃ​បច្ចេកវិទ្យា​ឌីជីថល និង​ការស្វែងរក​ឧត្តមភាព​ប្រកួត​ប្រជែង (Competitive Advantage) កំពុង​ជំរុញ​បច្ចេកវិទ្យា​ធានារ៉ាប់រង​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​។ ការណ៍​នេះ​បាននិង​កំពុង​ធ្វើឱ្យ​លេចឡើង​បញ្ហា​ប្រឈម​ជាច្រើន ដែល​មួយចំនួន​ទាមទារ​ឱ្យ​និយតករ​ធានា​រ៉ាប់រង​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ពង្រឹង និង​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង ការត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យនេះ​”

លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាបរង Forte និយាយថា វិស័យធានារ៉ា់ប់រងកម្ពុជាបើធៀបជាមួយនឹងបណ្ដាប្រទេសជិតខាង និងប្រទេសជាច្រើនទៀតគឺនៅមានកម្រិតតិចតួចនៅឡើយ និងបានរូមចំណែកសេដ្ឋកិច្ចក៏តិចតួចដែរ និងត្រូវការមានការអភិវឌ្ឍបន្ថែមដើម្បី វិស័យនេះបានរួមចំណែកក្នុងសេដ្ឋកិច្ចឱ្យកាន់តែធំ  ។

លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ថា៖

“បើធៀបប្រទេសវៀតណាមកាលពីឆ្នាំមុនទឹកប្រាក់ធានានៅលើទីផ្សារទាំងមូលរបស់កម្ពុជាមានប្រមាណ ៣០០លានដុល្លារចំណែកវៀតណាមមានដល់ទៅ១២០០ពាន់លានដុល្លារ តែយោងទៅបុព្វលាភដុលធានារ៉ាប់រងកម្ពុជា មានកំណើនជាមធ្យមប្រមាណ ២៥ ភាគរយ។ សម្រាប់យើងមានតែធានារ៉ាប់រងទូទៅ ហើយក្រោយមកមានធានារ៉ាប់រងអាយុជីវិត ។ ពលរដ្ឋកម្ពុជាកាន់តែច្រើនក៏ចាប់ផ្ដើមយល់ដឹងពីចំណេះដឹងវិស័យធានារ៉ាប់រង ព្រមទាំងបានទិញកញ្ចប់ធានារ៉ាប់រងសម្រាប់ការពារហិរញ្ញវត្ថុក្រុមគ្រួសាររបស់ខ្លួន ។ តែយ៉ាងណាបើធៀបនឹងប្រទេសអត្រាអ្នកយល់ដឹងនិងប្រើប្រាស់ធានារ៉ាប់រងនៅកម្ពុជានៅតែមានចំនួនតិចតួចនៅឡើយ”

ជាមួយគ្នានេះ តាមរយៈសមាគម​ធានារ៉ាប់រងកម្ពុជា​ (IAC) បាន​បង្ហាញពីភាព​រឹងមាំ​បុព្វលាភធានារ៉ាប់រង(ប្រាក់ចំណូលសរុបពីការលក់ធានារ៉ាប់រង)ជាមួយនឹង​ទំហំទឹកប្រាក់ជិត ៣០០លានដុល្លារនៅ​ឆ្នាំ២០២១​ កើនឡើង ៩% បើធៀបនឹងឆ្នាំ២០២០។ ក្នុងឆ្នាំ២០២១គឺ​ជាឆ្នាំជួប​វិបត្តិកូវីដ-១៩​ជាសកល​ ក៏​​វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែមានភាព​រឹងមាំ​ដោយ​ទទួល​បានប្រាក់ចំណូលសរុប ២៩៧លាន​ ៦សែនដុល្លារ កើនឡើង ៩,៦ភាគរយបើធៀបនឹងឆ្នាំ២០២០។ នេះបើ​តាម​ទិន្នន័យ​ IAC។

សូមបញ្ជាក់ថា ការធ្វើបទបង្ហាញគឺនៅលើក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងការអភិវឌ្ឍន៍គោលនយោបាយ FinTech បានបង្ហាញអំពីតួនាទីនៃវិស័យធានារ៉ាប់រង និង FinTech ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងការអនុវត្តល្អបំផុតក្នុងការជំរុញការអភិវឌ្ឍន៍ InsurTech នៅក្នុងតំបន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង