ផ្សាររាត្រីថ្មីៗចំនួនពីរទីតាំង ដែលកំពុងទាក់ទាញចិត្តភ្ញៀវទេសចរទាំងចាស់ទាំងក្មេងក្នុងរាជធានីភ្នំពេញ

ផ្សាររាត្រី ត្រូវបានគេស្គាល់តាំងពីយូរមកហើយថាជាទីកន្លែងដែលអាជីវករអាចយកទំនិញ និងផលិតផលមកតាំងលក់នៅពេលយប់ ហើយក៏ជាកន្លែងសម្រាប់ភ្ញៀវអាចដើរទិញទំនិញ ចំណីអាហារចំរុះទទួលទានយ៉ាងឆ្ងាញ់ពិសារ ជាមួយនឹងការដើរលេងកម្សាន្តនៅថ្ងៃចុងសប្ដាហ៍។ ជាក់ស្ដែងថ្មីៗនេះ មានផ្សាររាត្រីចំនួនពីរទីតាំងដែលកំពុងមមាញឹក និងប្រជាប្រិយភាពយ៉ាងខ្លាំង ទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសស្រទាប់យុវវ័យឱ្យទៅលេងកម្សាន្តយ៉ាងរីករាយ ។

Riverwalk Night Market មានទីតាំងនៅតំបន់ ដឹអេលីហ្សេ ប្របតាមច្រាំងទន្លេ ទឹកដីកោះពេជ្រ និង​ភូមិអាហារ មានទីតាំងនៅតំបន់ Prince Times Square ជាផ្សាររាត្រីកំពុងពេញនិយមក្នុងរាជធានីភ្នំពេញ ហើយកំពុងបើកដំណើរការសម្រាប់ឱ្យបងប្អូនទៅលេង ទិញទំនិញ គ្រឿងសម្ភារប្រើប្រាស់ ក៏ដូចជាចំណីអាហារ បង្អែម ភេសជ្ជៈថ្មីៗ ប្លែកៗ ជាច្រើនមុខ នៅរៀងរាល់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១០យប់។

សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារសម្រន់ ឬក៏អាហារបែប Street food ផ្សាររាត្រីទាំងពីរនេះជាកន្លែងដែលអ្នកមិនគួរមើលរំលងនោះទេ ដោយសារនៅទីនោះបងប្អូនអាជីវករដាក់លក់នូវម្ហូបជាច្រើនមុខ ក្នុងតម្លៃសមរម្យ រសជាតិឆ្ងាញ់ មិនថាម្ហូបបែបខ្មែរ ថៃ កូរ៉េ ឬជប៉ុននោះទេ ដែលអាចភ្លក្ស ទិញ និងមានកន្លែងសម្រាប់អង្គុយញ៉ាំភ្លាមៗតែម្ដង។

ក្រៅពីនេះ វាក៏ជាកន្លែងដែលបងប្អូនអាជីវករអាចដាក់លក់នៅតាមស្តង់ នូវផលិតផល ក៏ដូចជាទំនិញ​ គ្រឿងអលង្ការ សម្លៀកបំពាក់ សម្ភារប្រើប្រាស់ច្រើនមុខ ច្រើនប្រភេទ ដែលពួកគាត់ពុំមានកន្លែងដាក់លក់តាមផ្សារនៅពេលថ្ងៃ ឬសម្រាប់បងប្អូនសិស្សនិស្សិត ក៏ដូចជាអ្នកធ្វើការអាចឆ្លៀតជួលស្តង់ដាក់លក់ដើម្បីរកចំណូលបន្ថែមក្រៅម៉ោងសិក្សា និងក្រៅម៉ោងការងារនាពេលចុងសប្ដាហ៍ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ផ្សាររាត្រីទាំងពីរនេះក៏ផ្ដល់នូវបរិយាកាសស្រស់ស្រាយ សប្បាយរីករាយ ដែលមានការរាំ Random dance មានបទចម្រៀងល្បីៗ ពិសេសក៏ផ្ដល់នូវបរិស្ថានស្អាត ដោយមានធុងសំរាមគ្រប់គ្រាន់ ងាយស្រួលក្នុងការរកកន្លែងទុកដាក់សំរាមបន្ទាប់ពីទទួលទានរួចរាល់។

ជារួមមក តាមរយៈការបើកដំណើរផ្សាររាត្រីទាំងពីរកន្លែងនេះគេសង្កេតឃើញថា វាជាទីកន្លែងសម្រាប់សម្រាកកម្សាន្តរបស់បងប្អូនអ្នករាជធានីភ្នំពេញ ជាពិសេសបណ្តាមិត្តយុវវ័យ ខណៈដែលផ្សាររាត្រីទាំង២នេះក៏ជាកន្លែងសម្រាប់អាជីវករខ្នាតតូចអាចរកកន្លែងលក់ទទួលបានចំណូលបន្ថែមទៀតនៅរាល់រាត្រីចុងសប្ដាហ៍៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក