សម្ដេចធិបតី ៖ ប្រទេសជាច្រើនទិញផលិតផលពីកម្ពុជា កើតចេញពីការចរចាស្វែងរកទីផ្សារខាងក្រៅ

 ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្មកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា មិនមែនជារឿងចៃដន្យនោះទេដែលបរទេសទិញផលិតផល និងអង្ករពីប្រទេសកម្ពុជា ពោលគឺកើតចេញពីខិតខំប្រឹងប្រែងស្វះស្វែងរកទីផ្សាររបស់រាជរដ្ឋាភិបាល ខណៈមានប្រទេសជាច្រើនកំពុងប្រកួតប្រជែងក្នុងការនាំចេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់ទីផ្សារនៅបរទេស រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ស្ថាប័ន បានខិតខំប្រឹងប្រែងធ្វើការចរចាតាមគ្រប់លទ្ធភាព ក្នុងនោះមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ដើម្បីមានឱកាសបើកច្រកនាំអង្ករចេញទៅក្រៅប្រទេស ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ 

«ពិតណាស់ទីផ្សារនៅខាងក្រៅយើងខិតខំចរចានៅក្នុងការបើកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ប៉ុន្ដែកុំភ្លេចថា នៅលើពិភពលោកនេះច្រើនប្រទេសណាស់ដែលប្រកួតប្រជែងដូចគ្នា អ៊ីចឹងវាមិនស្វ័យប្រវត្តិទេ ហើយវាក៏មិនមែនជាកត្តាចៃដន្យ ដែលយើងអាចមានអតិរេក នៃផលិតផលកសិកម្ម ហើយអាចនាំចេញ៦លានតោននៅក្នុងរយៈពេល១០ខែ។ មិនមែននៅស្ងៀមៗ ប្រទេសទាំងអស់ទិញផលិតផលពីកម្ពុជានោះទេ»។

សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦របស់រាជរដ្ឋាភិបាល បានប្រកា​សនៅពេលនេះ គឺសំដៅពង្រឹងបន្ថែម និងសម្រួចបន្ថែមទៅលើការជួយទាញនូវសក្ដានុពលកសិកម្ម ពោលមិនត្រឹមតែមិនដើរចេញ ឬដើរចោលកសិកម្មនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលថែមទាំងដាក់គោលនយោបាយដើម្បីពង្រឹង និងទាញឱ្យបានសក្ដានុពលកាន់ខ្លាំង ធ្វើយ៉ាងណាឱ្យបានផលច្រើនទៅដល់កសិករ។

ពាក់ព័ន្ធការយកចិត្តទុកដាក់ទៅលើទីផ្សារក្រៅប្រទេស សម្តេចស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធមានការយកចិត្តទុកដាក់ទៅលើយន្តការដែលរៀបចំនេះ គឺយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ទីផ្សារក្នុងស្រុក តាមរយៈការពង្រឹងខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ ។

សម្តេចធិបតី ក៏បានស្នើឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធសហការគ្នានាលុបបំបាត់នូវសកម្មភាពណាមួយដែលរារាំងមិនឱ្យប្រជាកសិករ និងវិស័យឯកជនប្រកួតប្រជែងគ្នាក្នុងទីផ្សារដោយស្មើភាព។

សម្តេចធិបតី បានថ្លែងថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការផ្ដល់ការគាំទ្រជាអ្នកសម្របសម្រួលរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់ឥណទានកសិកម្ម និងការងារជំនួញធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់គោលការណ៍ប្រកួតប្រជែងនៅទីផ្សារ ។ រដ្ឋាភិបាលក៏មិនអាចទៅអន្តរាគមន៍តម្លៃបានរហូតទេ,អន្តរាគមន៍តម្លៃបានតែទៅលើផលិតផលយុទ្ធសាស្ត្រមួយចំនួន ពេលដែលចាំបាច់បំផុត ។

សម្ដេចបានបញ្ជាក់ថា ៖

«បើមិនអញ្ចឹងទេយើងនឹងប្រឈមទី ១-សូម្បីរដ្ឋធម្មនុញ្ញ ដែលធានាសេដ្ឋកិច្ចទីផ្សារ ហ្នឹងក៏កាត់បន្ថយការលូកដៃរបស់រដ្ឋ ។ ទី២- ប្រសិទ្ធភាពធ្វើយ៉ាងណា ដើម្បីអន្តរាគមន៍នៅក្នុងកម្មវិធីរបស់រដ្ឋ ផ្ដល់នៅក្នុងកិច្ចការជាច្រើន ជាពិសេសកិច្ចការបច្ចេកទេសការងារហេដ្ឋារចនាសម្ព័ន្ធ ការងារមួយចំនួនដែលយើងអាចធ្វើរយៈវែងហើយនឹងបន្តតាមដាន ។ ប៉ុន្តែទាមទារឱ្យមានការចូលរួមតាមរូបមន្តរាជរដ្ឋាភិបាលជាមួយវិស័យឯកជន និងកសិករ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះទាំងអស់គ្នា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ធ្វើឡើងសម្រាប់ការមានវិបត្តិ និងស្ថានភាព​ជាក់លាក់ ហើយកិច្ចការទាំងអស់នេះនៅក្នុងគោលដៅជំរុញ និងពង្រឹងវិស័យកសិកម្ម។​ ក្នុងន័យនេះសម្តេចយល់ថា ការកសាងបាននៅមូលដ្ឋាននៃការអភិវឌ្ឍកសិកម្មមាននិរន្តរភាព និងម្ចាស់ការមួយ មិនតម្រូវឱ្យមានកិច្ចអន្តរាគមន៍ជានិច្ចពីរាជរដ្ឋាភិបាលនោះទេ។ តែរាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការធ្វើឱ្យមានការប្រ​កួតប្រជែងនៅក្នុងទីផ្សារសេរីកាន់តែស្មើភាព យុត្តិធ៌ម និងបរិយាបន្ន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)