ស្វែងយល់អំពីពន្ធប្រថាប់ត្រា ដែលកំពុង​មានការចាប់អារម្មណ៍​

ភ្នំពេញ ៖ ពន្ធ​ប្រថាប់ត្រា​ គឺជាប្រភេទពន្ធដែលកំណត់លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចជា​ផ្ទះ​សម្បែង ដីធ្លី អគារ​ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការផ្ទេ​រក​​ម្មសិ​ទ្ធិ ឬ​សិទ្ធិ​កាន់​កា​ប់​មធ្យោ​​បាយ​ដឹ​ក​ជ​ញ្ជូ​ន​ ឬ​យាន​យ​ន្តគ្រប់ប្រភេទ ការផ្ទេរចំណែកណាមួយ ឬទាំងស្រុ​ង​នៃ​ភា​គ​ហ៊ុ​នរ​ប​ស់ក្រុ​ម​ហ៊ុ​ន កិច្ច​ស​ន្យា​ផ្គ​ត់​ផ្គ​ង់​ទំ​និ​ញ ឬ​សេវា​ ដែ​លប្រើប្រាស់ថវិការដ្ឋ ។

ពន្ធនេះត្រូវបានបង្កើតដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន។ ប្រភេទពន្ធនេះត្រូវប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់ ។ ពន្ធប្រថាប់ត្រា ដែលប្រជា​ពល​រដ្ឋ​ទូទៅ​តែង​តែជួ​ប​ប្រ​ទះញឹ​ក​ញាប់ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ គឺពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកា​ន់កា​ប់អ​ច​ល​ន​ទ្រ​ព្យ ។

ពន្ធ​ប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជា​ពន្ធដែ​ល​ត្រូវ​ប​ង់​នៅ​ពេ​ល​​មាន​កា​រ​ទិ​ញ​ល​ក់​ ឬដោះដូរ ឬធ្វើអំណោយអចលនទ្រព្យ ឬការ​ដាក់​ហ៊ុន​ជា​អច​ល​ន​ទ្រ​ព្យក្នុងក្រុមហ៊ុន។

កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ ដែល​តម្រូវ​ឱ្យ​អ្នកជាប់ពន្ធមានកាតព្វកិច្ចដាក់លិខិតប្រកាស និង​បង់ពន្ធប្រថាប់ត្រាឱ្យបានគ្រប់ក្នុងរយៈពេល ៣ខែបន្ទាប់​ពី​កាល​បរិ​ច្ឆេទ​នៃ​ “ដីកាបញ្ជូន”សំ​ណុំឯ​ក​សារ​ក្នុង​​នោះរួមមាន​ផ្ទេរកម្មសិទ្ធិរបស់រដ្ឋបាលសុរិយោដីរាជធានី-ខេត្ត ចំពោះអចលនទ្រព្យបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ)  , ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ​របស់​អាជ្ញាធរដែនដី (ក្រុង-ស្រុក-ខណ្ឌ) ចំពោះអច​លន​ទ្រ​​ព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬ​នៅធ​នាគា​រ​ជា​ដៃ​គូ​ជា​​មួ​យ​ក្រសួង​សេដ្ឋ​កិច្ចនិងហិរញ្ញវត្ថុ ។

អ្នកជាប់ពន្ធត្រូវដាក់លិ​ខិតប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារ​ និងបង់ប្រាក់ពន្ធនៅធនា​គារជា​ដៃគូ​ជា​មួ​យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះអចលនទ្រព្យនៅរាជធានីភ្នំពេញ ហើយចំ​ពោះ​អ​ច​លន​ទ្រ​ព្យ​តា​ម​បណ្តា​ខេត្ត អាចដាក់លិខិតប្រកាសនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអ​គ្គ​នាយ​ក​ដ្ឋា​ន​ពន្ធដារតាមការស្នើសុំរបស់អ្នកជាប់ពន្ធ និងត្រូវ​បង់​ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅ​ធ​នា​គា​រជា​​ដៃ​គូ​ជា​មួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អត្រាពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានកំណត់តាមអត្រា ៤ភាគរយ​ នៃ​មូលដ្ឋានគិតពន្ធ ឬតម្លៃអចលនទ្រព្យ​សរុប ដែលតម្លៃអ​ចល​នទ្រ​​ព្យត្រូ​វបា​ន​​កំណ​ត់​តា​ម​លំ​ដា​​ប់​អា​ទិភា​ព​ដូចខាងក្រោម៖

១. តម្លៃអចលនទ្រព្យ ដែលត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

២.​តម្លៃអចលនទ្រព្យ ដែលត្រូវបានកំណត់ក្នុងកិច្ចសន្យាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ឬលិខិតគតិយុត្តផ្សេងទៀត។

ករណីមានការអនុគ្រោះពន្ធ

មូលដ្ឋានគិតពន្ធ = តម្លៃអចលនទ្រព្យសរុប – ការអនុគ្រោះពន្ធ

ការគណនាប្រាក់ពន្ធ៖

ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ X ៤%

ឧទាហរណ៍៖ ករណីផ្ទេរកម្មសិទ្ធិផ្ទះល្វែងដែលមានដីទំហំ ១០០ម៉ែត្រការ៉េ និងមានសំណង់ឥដ្ឋបេតុងជាន់ផ្ទាល់ដី និងជាន់ទី១ ស្មើនឹង ៦៤ម៉ែត្រការ៉េ (E0=E1=64m2) និងមាន​អាយុកាលសំ​ណង់​ក្រោម ១០ឆ្នាំ ស្ថិតនៅលើកំណាត់ផ្លូវវត្តអង្គតាម៉ិញ ចាប់ពីផ្លូវសហព័ន្ធរុស្សី (១១០) ដល់ផ្លូវលេខ២០០៤ និងមានតម្លៃសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា តាមឧបស​ម្ព័ន្ធ​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោម៖

តម្លៃដី                            = ៣០០ ដុល្លារ/ម២

តម្លៃផ្ទះជាន់ផ្ទាល់ដី (Eo)  ​​ = ២៥០ ដុល្លារ/ម២

តម្លៃផ្ទះជាន់ទី១ (E1)       = ២០០ ដុល្លារ/ម២ ។​

យ៉ាង​ណាក្ដី ​រាជរដ្ឋាភិបាលកម្ពុជា​ក៏បានលើក​លែង​ពន្ធ​ប្រថាប់ត្រា​​ចំពោះ​លំនៅឋាន​ដែលមានតម្លៃ​ក្រោម ឬស្មើ​នឹង​៧ម៉ឺន​ដុល្លារអាមេរិក​ ដែល​ពលរដ្ឋ​ទិញពីអ្នក​អភិវឌ្ឍន៍​លំនៅឋាន​​ជា​បុរី មានចុះបញ្ជី​ត្រឹមត្រូវ​ ដូច្នេះតម្លៃផ្ទះដែល​មានតម្លៃស្មើ​ ឬក្រោម​៧ម៉ឺនដុល្លារ​មិនត្រូវការ​បង់ពន្ធប្រថាប់ត្រា​ឡើយ​នៅពេលមានការទិញលក់​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី