សហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មជុំទី១២ ប្រឆាំងនឹងរុស្ស៊ី

បរទេស ៖ ​យោងតាមប្រភពព័ត៌មានពី ABC News បានរាយការណ៍ថា សហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីជុំវិញសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយផ្តោតលើឧស្សាហកម្មពេជ្រ រួមទាំងរឹតបន្តឹងលើបុគ្គល និងអង្គការជាង ១៤០ ដែលបានគេចវេសពីទណ្ឌកម្មមុន។

ទន្ទឹមនឹងនេះ វាគឺជាជុំទី ១២ នៃទណ្ឌកម្ម ដែលសហភាពអឺរ៉ុបបានរឹតបន្តឹងលើរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី Vladimir Putin បានបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលទៅក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំមុន។ លើសពីនេះ វិធានការថ្មីនេះបានកំណត់គោលដៅលើវិស័យថាមពល ធនាគារ ក្រុមហ៊ុន និងទីផ្សារ ហើយមន្ត្រីរុស្ស៊ីជាង ១ ០០០ នឹងត្រូវបានបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរ។

ទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុបបាននិយាយថា វិធានការចុងក្រោយបង្អស់នឹងផ្តល់ផលប៉ះពាល់បន្ថែមទៀតដល់សមត្ថភាពរបស់ប្រធានាធីបតី Putin ក្នុងការធ្វើសង្គ្រាម ដោយអឺរ៉ុបបានកំណត់គោលដៅលើវិស័យដែលមានតម្លៃខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី និងធ្វើឱ្យរុស្ស៊ីលំបាកបន្ថែមទៀតក្នុងការជៀសផុតពីទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចូល ទិញ ឬការផ្ទេរពេជ្រធម្មជាតិ និងគ្រឿងអលង្ការសំយោគរបស់រុស្ស៊ីនឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំក្រោយនេះ។ ការហាមឃាត់នេះអនុវត្តចំពោះពេជ្រដែលមានដើមកំណើតនៅក្នុងប្រទេសរុស្ស៊ី នាំចេញពីរុស្ស៊ី និងឆ្លងកាត់រុស្ស៊ី រួមទាំងពេជ្ររុស្ស៊ីដែលកែច្នៃនៅកន្លែងផ្សេងទៀតផងដែរ។ .

សហភាពអឺរ៉ុបបានប៉ាន់ប្រមាណថា វិស័យពេជ្ររកចំណូលបានប្រហែល ៤,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ទីក្រុងម៉ូស្គូ។ ការដាក់ទណ្ឌកម្មថ្មីនេះក៏តម្រូវឱ្យក្រុមហ៊ុនរបស់សហភាពអឺរ៉ុប EU ដាក់ការហាមឃាត់ក្នុងកិច្ចសន្យារបស់ពួកគេក្នុងការនាំចេញទំនិញមួយចំនួន ដើម្បីឲ្យអ្នកទិញមិនអាចលក់បន្តទៅឱ្យរុស្ស៊ីជាពិសេសទំនិញ និងបច្ចេកវិទ្យាដែលងាយរងគ្រោះ ឬអាចប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅអ៊ុយក្រែន។

គួរឲ្យបញ្ជាក់ផងដែរថា សារធាតុគីមីបន្ថែម អាគុយលីចូម ទែម៉ូស្តាត ម៉ូទ័រអេឡិចត្រូនិកមួយចំនួនដែលអាចប្រើក្នុងការផលិតយន្តហោះគ្មានមនុស្សបើកឧបករណ៍ និងគ្រឿងម៉ាស៊ីនមួយចំនួនត្រូវបានដាក់ក្នុងបញ្ជីនៃទំនិញហាមឃាត់របស់សហភាពអឺរ៉ុបសម្រាប់ការនាំចេញទៅកាន់រុស្ស៊ី។ កាលពីមុន ការនាំចេញទំនិញមួយចំនួនទៅកាន់សហភាពអឺរ៉ុបបានបង្កើតប្រាក់ចំណូលយ៉ាងសំខាន់សម្រាប់រុស្ស៊ី ប៉ុន្តែក្រោយមក ពួកវាត្រូវបានរឹតបន្តឹងក្នុងបរិមានជាក់លាក់ ឬ ហាមឃាត់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបក៏បានរឹតបន្តឹងបន្ថែមលើអង្គភាពចំនួន ២៩ ទៀតរួមមាន អង្គការ ទីភ្នាក់ងារ ក្រុមហ៊ុន ឬធនាគារ ដែលត្រូវបានចោទប្រកាន់ថាពួកគេកំពុងគាំទ្រផ្នែកយោធា និងឧស្សាហកម្មរបស់រុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

ស្របពេលនេះដែរ សមាជិកប្រទេសទាំង ​២៧ របស់សហភាពអឺរ៉ុបកំពុងពិចារណាលើការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលនៅរុស្ស៊ីដែលទទួលផលប្រយោជន៍ពីទ្រព្យសម្បត្តិរបស់អឺរ៉ុបដែលត្រូវបានបង្កកដោយរុស្ស៊ី។ បន្ថែមពីនេះ រដ្ឋជាសមាជិកក៏នឹងអនុវត្តការគ្រប់គ្រងដ៏តឹងរ៉ឹងផងដែរ ដើម្បីធានាថាពួកគេកំពុងតាមដានយ៉ាងសកម្មនូវទ្រព្យសម្បត្តិរបស់អង្គភាព ឬ បុគ្គលដែលស្ថិតនៅក្នុងគោលដៅនៃទណ្ឌកម្ម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

រដ្ឋាភិបាលចិន បានប្តេជ្ញាក្នុងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត​ AI កម្រិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា

ក្រសួងរៀបចំដែនដី កំពុងពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខនេះ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/05/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រជុំគ្នារិះរកវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងជាង ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងលើស ១ ទ្រីលានដុល្លារ ដោយសារតម្រូវការខ្ពស់នៃបន្ទះឈីបបញ្ញាសិប្បនិម្មិត AI។

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី