ទេសចរណ៍កោះកុងក្រៅ ជួយបន្ថែមមុខរបរ និងចំណូលដល់ប្រជានេសាទក្នុងសហគមន៍ជ្រោយប្រស់

កោះកុង ៖ កោះកុងក្រៅ សំដៅលើតំបន់ដែនកោះ ដែលស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយ​ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ។ កោះកុង​ក្រៅមានផ្ទៃដី​ប្រមាណ ៨០ គីឡូម៉ែត្រ​ការ៉េ លាតសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ​របស់កម្ពុជា។

បច្ចុប្បន្ននេះ តំបន់កោះកុងក្រៅកំពុងល្បីរន្ទឺដោយសារសម្រស់នៃឆ្នេរខ្សាច់ម៉ត់សក្បោះ ភ្ជាប់ជាមួយទឹកសមុទ្រដ៏ថ្លាឆ្វេងដូចកញ្ចក់ ព្រមទាំងមានជីវៈចម្រុះជាច្រើនប្រភេទគួរឱ្យទាក់ទាញ ម្លោះហើយ នៅប៉ុន្មានឆ្នាំក្រោយនេះ តំបន់​កោះកុងក្រៅ​បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិស្ទើរគ្រប់ទិសទីឱ្យទៅទស្សនា។

អ្នកស្រី ចន សម្ផស្ស រស់នៅក្នុងសហគមន៍ជ្រោយប្រស់ និងមានស្វាមីជាអ្នករត់ទូកទេសចរណ៍​បានឱ្យដឹងថា កាលពីដើមឡើយ គ្រួសារអ្នកស្រីប្រកបរបរនេសាទ ដាក់មង ដាក់លបជាដើម ប៉ុន្តែមិនសូវជាកាក់កបបានចំណូលច្រើននោះទេ ហើយក៏មិនសូវជាមានសុវត្ថិភាពនោះដែរ។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផលពីការនេសាទហាក់ធ្លាក់ចុះផង អ្នកស្រី ក៏ដូចជាប្រជាសហគមន៍ឯទៀត បានស្វះស្វែងរករបរផ្សេងដើម្បីចិញ្ចឹមជីវិត។

បើតាមអ្នកស្រី ចន សម្ផស្ស បានឱ្យដឹងទៀតថា ស្វាមីរបស់អ្នកស្រីបានចាប់ផ្ដើមមុខរបររត់ទូកទេសចរណ៍បន្ថែមលើការនេសាទកាលពីប្រមាណ៣ឆ្នាំមុន ពោលគឺនៅពេល​ដែលចាប់ផ្ដើមមានអ្នកទេសចរចង់ទៅលេងកម្សាន្ដនៅតំបន់កោះកុងក្រៅ ហើយដោយមានតម្រូវការ​ជួលទូក អ្នកស្រី និងស្វាមីក៏សម្រេចចិត្តដាក់ទូកមួយដើម្បីជូនភ្ញៀវតែម្ដង។

រហូតមកដល់រយៈពេលពីរឆ្នាំចុងក្រោយនេះ មុខរបររបស់អ្នកស្រី និងស្វាមី ចាប់ផ្ដើមកាក់កបគ្រាន់បើ ដោយ​ហេតុថា មានកំណើននៃអ្នកទេសចរ និងការចាយវាយរបស់អ្នកដែលមកកម្សាន្ត ហើយមិនត្រឹមតែគ្រួសាររបស់អ្នកស្រីនោះទេ ប្រជាសហគមន៍ផ្សេង​ទៀតក៏ងាកមកប្រកបមុខរបរនេះដែរ ដោយរហូតមកដល់បច្ចុប្បន្ននេះ ក្នុងសហគមន៍មានទូកប្រមាណ ៣០ ទៅ ៤០ទូកឯណោះ។

សម្រាប់ការផ្តល់សេវាដឹកជញ្ជូនភ្ញៀវកម្សាន្តតាមទូកនេះដែរ អ្នកស្រី ចន សម្ផស្ស បានបញ្ជាក់ថា ៖

«ភាគច្រើនគ្រួសារខ្ញុំគាត់ជូនភ្ញៀវ​ទៅកោះ​ចំថ្ងៃសុក្រ សៅរ៍ អាទិត្យ អីចឹងហើយថ្ងៃច័ន្ទ ដល់ព្រហស្បតិ៍ គឺគាត់នៅនេសាទដដែល»។

ទោះជាយ៉ាងណា អ្នកស្រីបានទទួលស្គាល់ថា ចាប់តាំងពីអ្នកស្រីបានបន្ថែមមុខរបររត់ទូកនេះ ជីវភាពគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន។

បើតាមការឱ្យដឹងពី​អ្នកស្រី ការជូនភ្ញៀវទៅលេងកម្សាន្ដនៅតំបន់កោះកុងក្រៅ គឺមានភាពងាយ​ស្រួលជាងរបរនេសាទឆ្ងាយ ព្រោះបច្ចប្បន្ននេះការនេសាទមិនសូវបានផល ហើយប្រសិនបើមានភ្លៀង ឬព្យុះទៀត ទូកនឹងមិនអាចចេញទៅប្រកបរបរនេសាទបាននោះទេ។

សម្រាប់តម្លៃវិញ អ្នកស្រី សម្ផស្ស បានឱ្យដឹងថា៖

«ជាទូទៅ បើភ្ញៀវគាត់ជួលទូកយើង ២យប់ ៣ថ្ងៃ​ យើងយកចាប់ពី ២៣០ដុល្លារ ទៅ ២៥០ដុល្លារ ហើយបើសិនជាគាត់គេងតែមួយយប់ទេ យើងយក​ជាមធ្យម ១៥០ដុល្លារ»។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ទូកក្នុងសហគមន៍ភាគច្រើនគឺមានភ្ញៀវស្ទើរតែរាល់សប្ដាហ៍ ដូច្នេះហើយវា​មិនត្រឹមតែបានជួយជីវភាពគ្រួសារអ្នកស្រីតែមួយនោះទេ តែបានជួយដល់សហគមន៍ទាំងមូល​តែម្ដង។

ដោយមើលឃើញពីសក្កានុពលទេសចរណ៍បែបនេះ អ្នកស្រី ចន សម្ផស្ស ចង់ឃើញមានការយកចិត្តទុកដាក់បន្ថែមទៅលើការកសាងផែឱ្យមានរបៀបរៀបរយ មានការទុកដាក់សំរាមឱ្យត្រឹមត្រូវ បង្កើនសោភ័ណភាពក្នុងសហគមន៍ ដើម្បី​ទាក់ទាញភ្ញៀវមកបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក