ប្រព័ន្ធគ្រប់គ្រងគណនេយ្យ LocalizeBook អាចជួយសហគ្រាសធនតូច​ និងមធ្យម គ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ

ភ្នំពេញ ៖ «វិក្កយបត្រឌីជីថល» ជាប្រព័ន្ធគ្រប់គ្រងគណនេយ្យ LocalizeBook ដែលទើបនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ។ បច្ចេកវិទ្យាគ្រប់គ្រងគណនេយ្យបែបឌីជីថលនេះមានសារៈសំខាន់ណាស់នៅក្នុងវិស័យពាណិជ្ជកម្ម និងអាជីវកម្ម ជាពិសេសអាចជួយឲ្យសហគ្រាសធនតូច និងមធ្យម មានការគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហរិញ្ញវត្ថុច្បាស់លាស់។

មុខងារថ្មីដំបូងគេ «វិក្កយបត្រឌីជីថលជាមួយនឹង ABA Payway (Digitalize Invoicing with ABA Payway)» នេះត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីចុងសប្តាហ៍មុននៅសាលប្រជុំធំនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដោយ ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក (LOCALIZE TECH SOLUTION CO.,LTD) ។

លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានស្ងើចសរសើរ និងអបអរសាទរដល់ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក ដែលជាម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលឆ្នាំ២០២២ សម្រាប់បើកសម្ពោធមុខងារថ្មី និងការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ ABA Bank។

លោកបណ្ឌិតបានមានប្រសាសន៍ថា វិក្កយបត្រឌីជីថលនេះ គឺជាសមិទ្ធផលមួយថ្មីនៅក្នុងវិស័យឯកជនជួយគាំទ្រទៅដល់ប្រព័ន្ធអេកូឡូស៊ីនៃការធ្វើធុរកិច្ចនៅកម្ពុជា។ វាជួយបម្រើឱ្យទិសដៅរួមគ្នាក្នុងការកសាងប្រព័ន្ធទូទាត់បច្ចេកវីទ្យាហិរញ្ញវត្ថុ និងបញ្ជីគណនេយ្យដ៏ត្រឹមត្រូវ។

លោក ទុយ ហុង ស្ថាបនិក និងជានាយកគ្រប់គ្រង LOCALIZE TECH SOLUTION CO.,LTD បានថ្លែងថា Localize គឺជាធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡានសម្រាប់សហគ្រាសធនតូច និង មធ្យមដែលមានឈ្មោះថា LocalizeBook ។

លោកបានបញ្ជាក់ថា ៖ បេសកម្មរបស់ LOCALIZE គឺប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយឲ្យសហគ្រាសធនតូច និងមធ្យម មានការគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហរិញ្ញវត្ថុច្បាស់លាស់ ។ មុខងារថ្មីនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន Localize និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) ។  Localize នឹងធ្វើការភ្ជាប់ API Integration ជាមួយសេវាទូទាត់ប្រាក់តាមអនឡាញរបស់ធនាគារ ABA (ABA Payway) ទៅក្នុងមុខងារទូទាត់វិក្កយត្របច្ចុប្បន្នដែលមានស្រាប់ ។ ដូច្នេះ បន្ទាប់ពីមុខងារថ្មីនេះដាក់ឲ្យដំណើរការ អ្នកប្រើប្រាស់របស់ប្រព័ន្ធ LocalizeBook ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ថ្មីមួយទៀតគឺអាចចេញវិក្កយបត្រដោយភ្ជាប់ KHQR Code របស់ធនគា ABA ដោយស្រ័យប្រវត្តិ តាមរយៈប្រព័ន្ធ Localize តែម្តង ដោយមិនចាំបាច់ធ្វើការជាមួយធនគារ ABA នោះទេ ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលអតិថិជនរបស់គាត់ធ្វើការទូទាត់ប្រាក់តាមរយៈ KHQR ខាងលើ ប្រព័ន្ធ LocalizeBook នឹងជូនដំណឹងទៅអ្នកប្រើប្រាស់វិញ រួចធ្វើការទូទាត់ក្នុងប្រព័ន្ធ និងចេញបង្កាន់ដៃទទួលប្រាក់ជូនអតិថិជនវិញដោយស្វ័យប្រវត្តិ ។

លោក ទុយ ហុង បានមានប្រសាសន៍ថា ជារួម មុខងារថ្មីនេះនឹងជួយសម្រួលឲ្យអ្នកប្រើប្រាស់ធ្វើការចេញវិក្កយបត្រ និងធ្វើការទូទាត់ដោយគ្រាន់តែចុចមួយប៊ូតុងប៉ុណ្ណោះ ។

លោក Zokhir Rasulov នាយកផ្នែកឌីជីថលនៃធនាគារ ABA បានលើកឡើងថា ភាពជាដៃគូរវាង Localize និង ABA នឹង​ជួយជំរុញការរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសជួយទៅដល់អាជីវកម្មរបស់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *