ការប្រកួតប្រជែងគំរូធុរកិច្ចនៃកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៤ (Enterprise Battambang Starter)»បានរកឃើញម្ចាស់ជ័យលាភីហើយ

បាត់ដំបង ៖ កម្មវិធី សហគ្រិនបាត់ដំបង ជាកម្មវិធីភ្ញាស់គំនិតអាជីវកម្មជាភាសាខ្មែរដែលមានរយៈពេល៣ខែ។ ជាកម្មវិធីដែលអ្នកសិក្សាយកផលិតផលរបស់ពួកគេសាកល្បងជាមួយទីផ្សារជាក់ស្តែង ហើយកសាងគំនិតអាជីវកម្មរបស់ពួកគេទៅជាផែនការអាជីវកម្មដោយមានការណែនាំពីជំហានលំអិតនីមួយៗ ស្របពេលមានការប្រឹក្សាយយោបល់ពីអ្នកជំនាញ ដែលកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិននៅក្នុងខេត្តមួយនេះផ្ទាល់។  

សហគ្រិនខ្មែរ ដែលជាស្ថាប័នក្រោមចំណុះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍ បង្កើតឡើងដើម្បីគាំទ្រដល់

ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា ដែលត្រូវបានអនុវត្តន៍ដោយ ភូមិ​ អ៊ីមផេក បាត់ដំបង (Phum Impact Battambang) ព្រមទាំងមានការគាំទ្រផ្នែកបច្ចេកទេសពី អ៊ីមផេកហាប់ ភ្នំពេញ (Impact Hub Phnom Penh)


បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក៏មានការរៀបចំការប្រកួត គំរូធុរកិច្ចនៃកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៤ (Enterprise Battambang Starter)» នៅថ្ងៃទី ១៥ មីនា ឆ្នាំ២០២៤ ក្នុងទីតាំងវិទ្យាស្ថានគរុកោសល្យបាត់ដំបងចាប់ពីម៉ោង ៨ៈ០០ ព្រឹក ដល់ ១២ៈ០០រសៀល  ក្រោមការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ​, លោកស្រី ហូ ដានី អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍, លោកពៅ សានិត អនុប្រធានមន្ទីរការងារនិងបណ្តុះវិជ្ជាជីវៈខេត្តបាត់ដំបង សហស្ថាបនិក និងក្រុមការងាររបស់ភូមិអ៊ីមផេកបាត់ដំបង គណៈកម្មការវាយតម្លៃ បេក្ខជនសហគ្រិន​ ម្ចាស់អាជីវកម្ម និសិ្សត និងភ្ញៀវកិត្តិយសសរុបប្រមាណជាង ១០០នាក់។ ជាមួយគ្នានេះក៏មានការតាំងពិព័រណ៍ផលិតផលពីក្រុមអាជីវកម្មដែលជាអតីតអ្នកចូលរួមកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី ១, ២, ៣»​ ផងដែរ ។​

សហគ្រិនមកពីធុរកិច្ចចំនួន៧ក្រុម បានធ្វើបទបង្ហាញពីគំរូធុរកិច្ចរបស់ខ្លួនទៅកាន់គណៈកម្មការវាយតម្លៃទាំង៣រូប ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់។ សមាសភាពគណៈកម្មាការទាំងបីរូបរួមមាន៖

១. លោក ហ៊ិន វុឌ្ឍីៈ អនុប្រធានមន្ទីពាណិជ្ជកម្មខេត្តបាត់ដំបង

២. លោស្រី ឌី ចំរើនៈ​ម្ចាស់ និងនាយកប្រត្តិបត្តិហាងផ្កាចេកមាស

៣. លោក ធន់ សុធានៈ អនុប្រធាន សមាគមសហគ្រិនវ័យក្មេងសាខាខេត្តបន្ទាយមានជ័យ​

ជាលទ្ធផលធុរកិច្ចៈ
– អាជីវកម្ម អានុស្សា ត្រូវបានជ្រើសរើសជាជ័យលាភីទី១, ទទួលបានប្រាក់រង្វាន់​ចំនួន ៨,០០០,០០០​ រៀល ពីសហគ្រិនខ្មែរ

– អាជីវកម្ម Damali ជាជ័យលាភីទី២, ទទួលបានប្រាក់រង្វាន់​ចំនួន ៦,០០០,០០០​ រៀល ពីសហគ្រិនខ្មែរ

– និង អាជីវកម្ម មហាហេងភីហ្សា ជាជ័យលាភីទី៣, ទទួលបានប្រាក់រង្វាន់​ចំនួន ៤,០០០,០០០​ រៀល ពីសហគ្រិនខ្មែរ

ហើយក្រុមទាំង៤ដែលមិនទទួលបានជ័យលាភីក៏ទទួលបានថវិកាចំនួន ១,០០០,០០០​រៀលពី
សហគ្រិនខ្មែរគាំទ្រសម្រាប់ចាប់ផ្តើមអនុវត្ថន៍ គំរូធុរកិច្ចផងដែរ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)