កម្ពុជា​ស្នើ​សុំ​ក្រុមហ៊ុនជប៉ុន​បង្កើត​រោងចក្រផលិត​គ្រឿង​បង្គុំ​រថយន្ត​នៅកម្ពុជា​ជំនួស​ឱ្យការ​នាំចូលពីប្រទេស​ក្រៅ

​ភ្នំពេញ ៖ គិតមកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​មានរោងចក្រ​ដំឡើង​រថយន្ត​ចំនួន៥ ហើយរោងចក្រ​ដំឡើង​រថយន្ត​ទាំង​នោះ​ត្រូវ​នាំចូល​គ្រឿង​បង្គុំពីប្រទេស​ក្រៅ​ដើម្បីមក​ដំឡើង​​ ដែល​ធ្វើឱ្យ​រថយន្ត​​ដែល​ដំឡើ​ងក្នុង​ប្រទេ​ស​​កម្ពុជា​នៅតែមានតម្លៃខ្ពស់​ដដែល ហេតុនេះហើយ​ទើប​កម្ពុជា​បានស្នើ​ឱ្យក្រុមហ៊ុនជប៉ុន​មួយ​វិនិយោគ​លើ​រោងចក្រ​ផលិតគ្រឿង​បង្គុំ​រថយន្ត​នៅ​ក្នុង​ប្រ​ទេស​​ជំនួសឱ្យ​ការនាំចូល​វិញ ​។​

យោងតាមប្រសាសន៍​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Toyota Tsusho Manufacturing Cambodia កាល​ពីថ្ងៃ​ទី​០៨​ ខែកក្កដា ឆ្នាំ២០២៤ ​សម្ដេច​បានលើកទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​​ Toyota ពិនិត្យលទ្ធភាព​ និងពិចារណា​ ក្នុងការ​ផលិត​គ្រឿង​បន្លាស់​ ( Spare Parts )​របស់ក្រុមហ៊ុន​តូយ៉ូតា ដែលមិនត្រឹមតែសម្រាប់​ផ្គត់​ផ្គង់ដល់​ក្រុមហ៊ុន​តូយ៉ូតានៅកម្ពុជា​នោះទេ ប៉ុន្តែថែមទាំង​ផ្គង់ផ្គង់ដល់​ក្រុមហ៊ុន​តូយ៉ូតានៅតាមបណ្ដា​ប្រទេស​ផ្សេងៗទៀត និង​ពិនិត្យលទ្ធភាព ពិចារណា​លើកា​រភ្ជាប់​កិច្ចសហការ​ជាមួយ​​នឹងបណ្ដា​ក្រុមហ៊ុនក្នុងស្រុកដែលអាច​ផ្គត់ផ្គង់ជា​សម្ភារៈ​បរិក្ខារ​បន្ទាប់​បន្សំ​ ( Accessories ) បំពាក់​លើ​រថយន្ត​តូយ៉ូតា ។

​នៅក្នុង​ជំនួប​នោះដែរ លោក​ Fujita Ryoji នាយក​ក្រុមហ៊ុន​​ Toyota Tsusho Manufacturing ( Cambodia ) បា​នមា​នប្រសាសន៍ថា ក្រុមហ៊ុន​​មាន​គម្រោង​ក្នុងកា​របង្កើត​សាលា​បណ្ដុះ​បណ្ដាលជំនាញ​យានយន្ត​មួយនៅ​កម្ពុជាស្របទៅតាមអនុសាសន៍ណែនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាស​សម្ពោធ​ដំណើរកា​រ​រោង​ចក្រ​​​ដំឡើង​រថយន្ត​តូយ៉ូតា​កាលពី​អំឡុង​ដើម​ខែ​ឧសភា ឆ្នាំ២០២៤​ ។

បើតាមលោក​ សឿន ដារ៉ា ​នាយក​ប្រតិបត្តិ​សហព័ន្ធឧស្សាហកម្មកម្ពុជាបានលើកឡើងថា ទោះបីជា​កម្ពុជា​មានរោងចក្រ​ដំឡើង​រថយន្ត​ក្នុង​ស្រុក​រហូតដល់​៥រោងចក្រ​ក៏ដោយ តែ​តម្លៃ​រថ​យន្ត​​ថ្មីៗ នៅលើទីផ្សារ​ប្រទេស​កម្ពុជា​នៅតែមានតម្លៃខ្ពស់ ពីព្រោះថា​កម្ពុជា​មិនទាន់មានរោងចក្រ​ផលិត​គ្រឿងបង្គុំ​ ( Accessories ) ដោយ​ខ្លួន​ឯង គឺត្រូវ​ពឹង​លើការនាំចូល​ពី​ក្រៅប្រទេស​ដដែល​ ។

គួរ​បញ្ជាក់ថា​ គិតមកដល់បច្ចុប្បន្ននេះ​ មានរោងចក្រ​ដំឡើង​រថយន្ត​ចំនួន ៥ហើយ​កំពុង​ដំណើរការ​ដំឡើង​រថយន្ត​នៅកម្ពុជា ក្នុង​នោះរួមមាន ក្រុមហ៊ុន Hyundai Camko Motor ក្រុមហ៊ុន​ Daehan Auto ក្រុមហ៊ុន RMA Cambodia ( Ford ) ក្រុមហ៊ុន ​GTV Motor និងក្រុមហ៊ុន​ Toyota Tsusho Manufacturing Cambodia ។ ក្រៅពីនេះ​ក៏មាន​រោងចក្រ​ដំឡើង​រថយន្ត​ចំនួន​ ៣ទៀត​ កំពុង​រៀបចំរចនាសម្ព័ន្ធ ដើម្បីដំណើរការ​ខ្សែច្រវាក់​ផលិតកម្ម​​នៅពេលឆាប់ៗនេះ រួមមាន​ក្រុមហ៊ុន​ HGB Motors Assembly , ក្រុមហ៊ុន ​EM Automotive និង ក្រុមហ៊ុន ​China Matrix Technology ។

តាមរយៈរោងចក្រ​ដំឡើង​រថយន្តធំៗទាំង​នេះ បានផ្ដល់​ឱកាស​ការងារ​ និងជំនាញ​ដល់ធនធានមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសធ្វើឱ្យតំបន់នៅជុំវិញរោងចក្រ​នោះ​មាន​សក្ដានុ​ពល​ទាក់​ទាញ​ការ​វិនិយោគ​ពីក្នុង និងក្រៅប្រទេស​មួយកម្រិតថែមទៀត​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *