ការប្រើកម្ចីចំគោលដៅផ្តល់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយឱ្យប្រជាកសិករមានជីវភាពប្រសើរឡើងជាងមុន

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីចំគោលដៅបានជួយឱ្យប្រជាកសិករមានជីវភាពប្រសើរឡើងជាងមុន ជាពិសេសតាមរយៈការប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានបង្រីកសាខាជាច្រើននៅទូទាំងប្រទេស និងបង្កភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលបានកម្ចី និងប្រកបដោយបរិយាបន្ន។

ជាក់ស្តែង អ្នកស្រី វ៉ន ឈិន អាយុ ៥២ឆ្នាំ ប្រកបរបរជាអ្នកចិញ្ចឹមសត្វ មានទីលំនៅក្នុងភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយបច្ចុប្បន្ន ជីវភាពគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន។ អ្នកស្រីបានឲ្យដឹងថា កាលពីឆ្នាំ២០០១ អ្នកស្រីប្រកបរបរជាអ្នកដឹកបន្លែលក់នៅតាមភូមិ ហើយជារៀងរាល់ព្រឹកព្រលឹម អ្នកស្រីត្រូវទៅផ្សារទិញបន្លែ ដើម្បីដឹកលក់តាមភូមិដែលមានចម្ងាយឆ្ងាយពីគ្នាពីភូមិមួយទៅភូមិមួយ។

អ្នកស្រីបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០១៩ អ្នកស្រីបានសម្រេចចិត្តប្រើប្រាស់កម្ចីជាលើកទី១ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ១ ៥០០ ០០០ រៀល មួយផ្នែកយកទៅទិញបន្លែ និងមួយផ្នែកទៀតទិញមាន់ ទា យកមកចិញ្ចឹម។

ដោយឃើញថាមុខរបរនេះមានការនឿយហត់ខ្លាំង ហើយរូបអ្នកស្រីក៏កាន់តែចាស់ផងនោះ អ្នកស្រីក៏សម្រេចចិត្តផ្លាស់ប្តូរមុខរបរខ្លួនពីអ្នកលក់បន្លែមកចិញ្ចឹមសត្វវិញ។ នៅក្នុងឆ្នាំ២០២០ ដោយមានដើមទុនខ្លួនឯងខ្លះ និងប្រើកម្ចីពីគ្រឹះស្ថានមីក្រូហិញ្ញវត្ថុចំនួន ២ ៥០០ ០០០ រៀល អ្នកស្រីបានទិញ មាន់ ទា បន្ថែម និងជីសម្រាប់ដាក់ស្រែ។ មកដល់បច្ចុប្បន្ននេះ អ្នកស្រីបានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដដែលជា លើកទី៥ ចំនួន ៧ ០០០ ០០០ រៀល សម្រាប់ទិញជ្រូកមកចិញ្ចឹម និងមួយផ្នែកទៀតសាងសង់ទ្រុង។

អ្នកស្រីបានមានប្រសាសន៍បន្តទៀតថា តាំងពីអ្នកស្រី បានប្រើប្រាស់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមក ធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន។ បើប្រៀបធៀបពីចំណូលវិញ អ្នកស្រីអាចរកចំណូលបាន ១ ២០០ ០០០ រៀល ក្នុងមួយខែ ធៀបពីមុនអ្នកស្រីអាចរកចំណូលបានត្រឹមតែ ៦០០ ០០០ រៀល ក្នុងមួយខែតែប៉ុណ្ណោះ។

បំណងប្រាថ្នាទៅថ្ងៃអនាគត អ្នកស្រីចង់ពង្រីកមុខរបរចិញ្ចឹមសត្វនេះ ឱ្យក្លាយទៅជាកសិដ្ឋានធំមួយ ដើម្បីបន្សល់ទុកនូវអាជីវកម្មនេះដល់កូនៗ ទៅថ្ងៃអនាគត។ ជាចុងក្រោយអ្នកស្រីបានថ្លែងអំណរគុណដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្តល់នូវទំហំឥណទានដែលសមស្របទៅនឹងសមត្ថភាពចំណូលរបស់អ្នកស្រី ដែលធ្វើឱ្យអ្នកស្រី និងក្រុមគ្រួសារមានលទ្ធភាពប្រើប្រាស់កម្ចីដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដែលមានដំណើរការរហូតមកដល់សព្វថ្ងៃនេះ។

វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ផ្លូវការដល់ប្រជាជន ជាពិសេសប្រជាជននៅតាមតំបន់ជនបទ ខណៈ ឆ្នាំ២០២៤ វិស័យនេះ នឹងផ្តោតអាទិភាព លើការជម្រុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយធ្វើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

គិតត្រឹមឆ្នាំ ២០២២ ទ្រព្យសកម្មកើនឡើង ១៨,៥% ដល់ ៤៤,៤ ទ្រីលានរៀល (១០,៨ ពាន់លានដុល្លារអាមេរិក) ក្នុងនោះ ឥណទានកើនឡើង ២១,៤% ដល់ ៣៨,៩ ទ្រីលានរៀល (៩,៥ ពាន់លានដុល្លារអាមេរិក) ដែលគាំទ្រដោយកំណើនមូលនិធិភាគទុនិក ២០,៣% ដល់ ៩,៨ ទ្រីលានរៀល (២,៤ ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើកើនឡើង ១៤% ដល់ ១៩,៤ ទ្រីលានរៀល (៤,៧ ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្មីៗនេះ។ ឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានផ្ដល់ដល់វិស័យសំខាន់ៗ ដូចជា ក្រុមគ្រួសារ ៣៣,២% ពាណិជ្ជកម្មនិងជំនួញ ២៣,៣% កសិកម្ម ១៧,៨% សេវាកម្ម ១៣,៦% និង វិស័យផ្សេងៗ ១២,១%។ ទន្ទឹមនឹងការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកបង្កើនលទ្ធភាពដល់សាធារណជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលឆ្លុះបញ្ចាំងតាមរយៈ គណនីប្រាក់បញ្ញើ និងការកើនឡើងគណនីឥណទាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *