ហ្វីលីពីន បន្ថែមលុយជាង២០០លានដុល្លារពីលើកុងត្រាចាស់ជាង៣០០លានដុល្លារ ដើម្បីទិញមីស៊ីលពីឥណ្ឌា

បរទេស ៖ យោងតាមកាសែតរ៉យទ័រដែលបានចេញផ្សាយកាលពីពាក់កណ្តាលខែកុម្ភៈកន្លងមកនេះថា រដ្ឋាភិបាលទីក្រុងម៉ានីល បានធ្វើការបញ្ជាទិញមីស៊ីលចំងាយខ្លី Short range missiles ក្នុងទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារបន្ថែមទៀតពីប្រទេសឥណ្ឌា។ វាគឺជាកិច្ចព្រមព្រៀងទិញលក់អាវុធរវាងរដ្ឋាភិបាលទាំងពីរក្នុងគ្រាដែលភាពតានតឹងនៅតែបន្តកើតមាននៅឡើយជាមួយនឹងប្រទេសចិន ខណៈដែលកិច្ចព្រមព្រៀងទី១ ធ្លាប់បានធ្វើឡើងកាលពីឆ្នាំ២០២២ម្តងហើយដោយការបញ្ជាទិញមីស៊ីលប្រភេទចំងាយមធ្យម mid-range BrahMos supersonic cruise missile ក្នុងទំហំទឹកប្រាក់ប្រមាណជាង៣៧៥លានដុល្លារ។

កុងត្រាថ្មីនេះ គឺជាមីស៊ីលដែលមានឈ្មោះថា Akash missile អាចបាញ់ចេញពីដីគោក surface to air missile ជាមួយនឹងសមត្ថភាពក្នុងការបាញ់បានចំងាយទៅដល់ ២៥គីឡូម៉ែត្រក្នុងកិច្ចការពារដែនអាកាសពីការវាយប្រហារដោយយន្តហោះចម្បាំង ឬមីស៊ីល។

ហ្វីលីពីន នៅតែបន្តមានជម្លោះជាមួយនឹងចិនជុំវិញបញ្ហាច្រកសមុទ្រនៅដែនសមុទ្រចិនខាងត្បូងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែលបញ្ហាព្រំដែនរវាងចិន និងឥណ្ឌា ក៏នៅតែបន្តបញ្ហារកាំរកូសដែលអូសបន្លាយចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ ។

ក្រុមហ៊ុនអ្នកផលិត Akash missile​ របស់ឥណ្ឌា Bharat Dynamics Ltd, គឺជាក្រុមហ៊ុនដែលធ្លាប់ជាអ្នកចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍វិស័យយោធា Asian Defense and Security ដែលធ្វើឡើងនៅក្នុងទីក្រុងម់ានីលកាលពីឆ្នាំកន្លងទៅ។​ យ៉ាងណាក្តី ទាំងក្រុមហ៊ុន និងក្រសួងការពារជាតិឥណ្ឌាមិនបានធ្វើការឆ្លើយតបទៅនឹងសំណួរដែលពាក់ព័ន្ធទៅនឹងដំណឹងនេះឡើយ។

គួរឲ្យដឹងដែរថា ប្រទេសឥណ្ឌា គឺជាអ្នកនាំចូលអាវុធច្រើនជាងគេបំផុតលើពិភពលោក ប៉ុន្តែក៏កំពុងព្យាយាមក្នុងការបង្កើនការនាំចេញសព្វាវុធដែលខ្លួនផលិតបានក្នុងស្រុកផងដែរ ដើម្បីអាចឈានទៅសម្រេចក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាវុធថ្មី និងទំនើប ស្មើទៅនឹងកម្រិតដែលរដ្ឋាភិបាលក្រុងប៉េកាំងអាចធ្វើបាននៅពេលបច្ចប្បន្នុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *