ព័ត៌មានបឋម ៖ គម្រោងព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី​​ មានក្រុមហ៊ុនកូរ៉េចុះមកសិក្សាពីលទ្ធភាពវិនិយោគ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្ត​មណ្ឌលគិរី​ កាលពី​អំឡុងឆ្នាំ២០២៩ ធ្លាប់មានក្រុមហ៊ុនចិនមួយបានសិក្សាលម្អិត និងមានផែនការវិនិយោគ អភិវឌ្ឍន៍រួចរាល់ហើយ ប៉ុន្តែដោយសារតែ​វិបត្តិ​ជំងឺកូវីដ​១៩ រាតត្បាតទូទាំងសាកល រាប់ទាំងកម្ពុជាផងដែរនោះ បានធ្វើឱ្យក្រុមហ៊ុនចិនពន្យារពេលអភិវឌ្ឍន៍រហូតមកដល់ពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំខេត្តភាគឦសានមួយនេះបានប្រាប់ឱ្យថា មានក្រុមហ៊ុនកូរ៉េថ្មីមួយទៀតបានចុះមកសិក្សាពីសក្ដានុពល និងលទ្ធភាពក្នុងការវិនិយោគជាថ្មី។

យោងតាមឯកឧត្តម ​ងិន សុវិមាន​ អភិបាល​រង​ខេត្តមណ្ឌលគិរី​ បានឱ្យដឹងថា​ គម្រោង​ព្រលាន​យន្ត​ហោះ​​​ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ននេះ​​ មានក្រុមហ៊ុនថ្មីមួយមកពី​ប្រទេស​កូរ៉េ​បានចុះមក​សិក្សា​​ជា​ថ្មី​ ខណៈ​កាល​ពី​មុន​ គម្រោងនេះធ្លាប់មាន​ក្រុមហ៊ុនចិនមួយបានសិក្សា​ និងវាយតម្លៃរួចរាល់​ហើយ ប៉ុន្តែក្រោយមកក៏​ស្ងាត់​ទៅ​វិញ​ចំពេល​ស្ថានភាព​នៃវិបត្តិ​កូវីដ​១៩មកដល់​ ធ្វើឱ្យក្រុមការងារ​របស់ក្រុមហ៊ុនសិក្សា​គម្រោងប្លង់នោះត្រូវ​អាក់ខានមិនបានមកកម្ពុជាដើម្បីបន្ត​ ។

ឯកឧត្តម​បន្តថា​ ៖

«ពីមុនមាន​ក្រុមហ៊ុនចិនមួយបានចុះមកសិក្សា​គម្រោងព្រលានយន្តហោះ​មណ្ឌលគិរី​រួចហើយក៏បាត់ដំណឹងទៅវិញ ទើបតែថ្មីៗនេះ មានក្រុមហ៊ុនកូរ៉េមួយ​ក្រុមទៀត​​បានចុះមកមើល​គម្រោង​នេះ ប៉ុន្តែមិនទាន់លេចចេញជារូបទេ គ្រាន់តែបានជួបជាមួយថ្នាក់​ដឹកនាំខេត្ត​ប៉ុណ្ណោះ និង​បានត្រលប់ទៅវិញ ដោយបានសន្យាថា​នឹង​ត្រលប់មក​វិញម្ដងទៀត​នៅពេលឆាប់ៗនេះ»។

ជុំវិញបញ្ហា​នេះដែរ ឯកឧត្តម​ ស៊ីន ចាន់សិរី​វុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិល បានមាន​ប្រសាសន៍ថា ពាក់ព័ន្ធនឹងគម្រោង​អភិវឌ្ឍ​ន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី មាន​ខ្លះពិត ខ្លះមិនពិត។

ឯកឧត្តមបញ្ជាក់ថា ៖

«ខ្ញុំសុំមិនចង់បក​ស្រាយច្រើនទេ រង់ចាំច្បាស់ការនៅពេលណា​ចាំលម្អិតនៅពេលនោះ ប៉ុន្តែលោក​បាន​​ប្រាប់​​ថា ពេលខ្លះគម្រោងមិនទាន់​ចេញជារូបរាង ឬមិនទាន់មានព័ត៌មានច្បាស់​ការ តែមានអ្នកលក់​ដីធ្លី អ្នក​រក​ស៊ី​ខាងវិស័យដីធ្លី បំប៉ោងថា​មានគម្រោងនេះ គម្រោងនោះ ដើម្បីឱ្យដីរបស់គេ​ឡើងថ្លៃ»។​

គួរ​បញ្ជាក់ថា កាលអំឡុងចុងឆ្នាំ២០២១​ ឬដើមឆ្នាំ២០២២ ដីធ្លី​នៅក្នុងខេត្តមណ្ឌលគិរី មានការ​ចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគ ​និងមានសកម្មភាពទិញលក់​ច្រើន​គួរសម ដែលក្នុងនោះមានទាំងអ្នកនៅក្នុងខេត្ត អ្នកពីបណ្តាខេត្តផ្សេងៗ រួមទាំងអ្នកវិនិយោគនៅក្នុងរាជធានីភ្នំពេញផងដែរ។ តាមរយៈសកម្មភាព​នៃការទិញលក់​ដីធ្លីទាំងនេះបានធ្វើឱ្យតម្លៃដីធ្លីនៅមណ្ឌលគិរី​ហក់ឡើងខ្លាំង ​ជាពិសេស​នៅជុំវិញតំបន់គម្រោងអភិវឌ្ឍ​ន៍​ព្រលានយន្តហោះ និងតំបន់ជាប់ព្រំដែន។​

យ៉ាងណាក៏ដោយ បើតាម​ការឱ្យដឹងពីមន្ត្រី​សាលា​ខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ន​នេះ នៅក្នុង​ខេត្ត​មាន​គម្រោង​វិនិយោគ និងអភិវឌ្ឍន៍ថ្មីៗច្រើន ទាំងគម្រោងបែបរីហ្សត និងគម្រោងលើវិស័យកសិកម្ម ដូចជា​ចំការដំណាំកាហ្វេ ម្រេច កៅស៊ូ និង​បន្លែ​ ហើយក៏មានគម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *