ដុល្លារអាម៉េរិកធ្លាក់ចុះខ្លាំងមិនធ្លាប់មានធៀបនឹងរូបិយបណ្ណធំៗរយៈពេល៦ខែកន្លងមកនេះ

បរទេស ៖ កាសែតញូវយ៉កថាម New York Times នៅដើមសប្តាហ៍នេះបានធ្វើការស្រាវជ្រាវរកឃើញថា តម្លៃលុយដុល្លារអាម៉េរិក US dollar ក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០២៥នេះ បានធ្លាក់ចុះខ្លាំងរហូតដល់ប្រមាណជា១០ភាគរយធៀបទៅនឹងតម្លៃលុយរបស់មហាអំណាចផ្សេងទៀត។

យោងតាមទិន្នន័យស្រាវជ្រាវបានបង្ហាញថា ការធ្លាក់ចុះដ៏ខ្លាំងក្លានេះបានកើតឡើងនៅក្រោយពេលដែលគោលនយោបាយពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាម៉េរិក Donald Trump ត្រូវបានអនុវត្តជាបន្តបន្ទាប់ ជាពិសេសការព្រួយបារម្ភជុំវិញបញ្ហាផែនការចំណាយដ៏ធំរបស់រដ្ឋាភិបាលថ្មី។

សន្ទស្សន៍លុយដុល្លារដែលធ្វើឡើងដោយ ICE US Dollar Index បានបង្ហាញថា តម្លៃលុយដុល្លារធៀបទៅនឹងរូបិយបណ្ណធំៗផ្សេងទៀតរបស់ពិភពលោកមានអត្រាធ្លាក់ចុះប្រមាណជា១០,៨ភាគរយ និងបានក្លាយទៅជាកំណត់ត្រាធ្លាក់ចុះដ៏អាក្រក់បំផុតរបស់លុយដុល្លារក្នុងនាមជារូបិយបណ្ណដ៏មានសុវត្ថិភាពបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនទសវត្សវ៍មកហើយនោះ។

ស្ថានភាពដ៏អាក្រក់សម្រាប់លុយដុល្លារបែបនេះធ្លាប់បានកើតឡើងតែម្តងគត់កាលពីឆ្នាំ១៩៧៣ នៅគ្រាដែលលុយដុល្លារចាប់ផ្តើមដាក់ឲ្យមានទំនាក់ទំនងរវាងប្រព័ន្ធហិរញ្ញវត្ថុជាមួយនឹងមាស(តម្លៃមាសមួយអោនស្មើនឹងលុយ៣៥ដុល្លារអាម៉េរិកកាលពីពេលនោះ)។ យ៉ាងណាក្តី បច្ចុប្បន្ននេះការថយចុះនៃតម្លៃលុយដុល្លារគឺមានការជាប់ពាក់ព័ន្ធទៅនឹងការសម្រេចចិត្តក្នុងទម្រង់ហិង្សាតាមរយៈការតម្លើងពន្ធគយដ៏គ្រោះថ្នាក់ជាមួយនឹងបណ្តាប្រទេសនានាលើពិភពលោក និងការព្យាយាមអនុវត្តគោលនយោបាយដាច់តែឯងរបស់ Trump ។

ចាប់តាំងតែពីពេលបានវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាម៉េរិកជាលើកទី២ កាលពីខែមករាវិញ លោក Trump បានចេញបញ្ជាក្នុងការរៀបចំផែនការពន្ធគយឡើងវិញដោយសង្ឃឹមអាចពង្រឹងផលិតកម្មក្នុងស្រុកឡើងវិញ។ យុទ្ធនាការដែលចាប់ផ្តើមឡើងកាលពីថ្ងៃទី២ ខែមេសា នៅចំថ្ងៃ Liberation Day ដែលក្នុងនោះមានការតម្លើងពន្ធគយថ្មីចាប់ពី១០ភាគរយទៅដល់ជាង១០០ភាគរយទៅតាមដៃគូពាណិជ្ជកម្មទាំងអស់របស់ខ្លួនបូករួមទាំងកាណាដា ចិន មិចស៊ីកូ និងអឺរ៉ុបផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា ការធ្លាក់ចុះនៃតម្លៃលុយដុល្លារនឹងអាចបន្តផលលំបាកជាច្រើនទៀតឲ្យទៅសកលលោក។ មិនត្រឹមតែប៉ុណ្ណោះវាក៏បានកើតចេញជាក្តីបារម្ភផងដែរចំពោះតំណែងរបស់លុយដុល្លារអាម៉េរិកក្នុងនាមជារូបិយបណ្ណគោលសម្រាប់ប្រាក់បម្រុងសំខាន់បំផុតរបស់ពិភពលោកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *