OCIC គ្រោង​ចំណាយ​១០០​លានដុល្លារ​សាងសង់​ផ្លូវទឹក​ប្រវែង​១០គីឡូម៉ែត្រ​ ភ្ជាប់ពីអាកាស​យានដ្ឋានអន្តរជាតិតេជោ ទៅព្រែកជីកហ្វូណន​

ភ្នំពេញ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អាកាស​យានដ្ឋានអន្តរជាតិតេជោ (OCIC) គ្រោងនឹងចំណាយថវិកា​ប្រមាណ១០០លានដុល្លារអាម៉េរិក សាងសង់​ផ្លូវទឹក​ប្រវែង​១០គីឡូម៉ែត្រ​ ដើម្បីតភ្ជាប់ពី​ទន្លេបាសាក់​​ និងព្រែកជីកហ្វូណន់ចូលមកកាន់​អាកាស​យានដ្ឋាន​ ដើម្បីសម្រួលដល់ការធ្វើ​ដំណើររបស់អ្នកដំណើរ ក៏ដូចជាអ្នកទេសចរទៅកាន់អាកាសយានដ្ឋានអន្តរជាតិកាន់តែងាយស្រួល​ និងស្រ​បតាម​ផែនការអភិវឌ្ឍន៍តំបន់នេះ​ឱ្យក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម​​  ។​

នៅក្នុងពិធីសម្ពោធ​អាកា​សយានដ្ឋានអន្តរជាតិ​តេជោ ​នៅព្រឹកថ្ងៃទី ២០​ ខែតុលា ឆ្នាំ​២០២៥ ​លោកអ្នក​ឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ​OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍​ព្រលានយន្តហោះអន្តរជាតិតេជោ បានមានប្រសាសន៍ថា ក្រុមហ៊ុនគ្រោង​នឹង​សាងសង់​ផ្លូវទឹក​មួយខ្សែ​ប្រវែង ១០គីឡូម៉ែត្រ តភ្ជាប់ពី​បឹង​ជើងលោកប៉ែក​ខាងត្បូ​ងអាកាស​យានដ្ឋានអន្តរជាតិ​ ទៅកាន់ទន្លេបាសាក់ និង​ព្រែកជីក​ហ្វូណន​តេជោ ហើយតភ្ជាប់​បន្តទៅដល់​ក្រុង​កែប ដែលជា​ច្រក​សមុទ្រ​របស់កម្ពុជា​ ដើម្បីឱ្យតំបន់​អាកាស​យានដ្ឋាន​អន្តរជាតិតេជោ​ក្លាយទៅជា​មជ្ឈមណ្ឌលដឹកជញ្ជូន​តាមផ្លូវ​អាកាស​ ផ្លូវគោក និងផ្លូវទឹក​ ។ គម្រោង​នេះគ្រោង​នឹង​ចំណាយថវិកា​ប្រមាណ១០០លានដុល្លារអាម៉េរិក ។

លោកអ្នក​ឧកញ៉ា​បន្តថា​ ក្រៅពីនេះ ក្រុមហ៊ុន ​OCIC ក៏បានចាប់ផ្ដើម​សាងសង់​ទីក្រុង​រណប​នៅក្បែរអា​កា​ស​​យានដ្ឋានអន្តរជាតិតេជោ ដោយ​ចាប់ផ្ដើម​សាងសង់​លំនៅឋាន​តម្លៃសមរម្យ​សម្រាប់បុគ្គលិក​រាប់ពាន់​នា​ក់ដែល​បម្រើការ​នៅក្នុងអាកា​សយានដ្ឋាន និង​សាងសង់​មជ្ឈមណ្ឌលពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​រណប​អា​កាស​យានដ្ឋាន​នេះ ។

លោកអ្នកឧកញ៉ា​បន្ថែម​ថា ៖

«ទីក្រុង​រណប​អាកាស​យានដ្ឋានអន្តរជាតិនេះ មានផែនការ​រួម​សម្រាប់​អភិវឌ្ឍន៍​លំនៅឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម​អន្តរជាតិ រោងចក្រ និងឃ្លាំង ជាពិសេស​នោះគឺការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បីជំរុញ​ដល់ការនាំចេញ តាមរយៈ​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ ( TIA ) ។ ក្រុមហ៊ុន​ OCIC ក៏បានសាងសង់​ឧទ្យាន​​វប្បធម៌ TIA ដែល​ហៅថា ឧទ្យាន​វប្បធម៌​សម្ដេច​តេជោ ដើម្បីផ្សព្វ​ផ្សាយ​ដល់​ទេសចរ​ក្នុង និងក្រៅប្រទេស​ឱ្យយល់ដឹងពីវប្បធម៌ខ្មែរផងដែរ» ។​

នៅក្នុងឱកាស​នោះដែរ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បាន​មានប្រសាសន៍ថា តំបន់​ជុំវិញ​នៃអាកាស​យានដ្ឋាន​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ដ៏​មានសក្ដានុពល​ក្នុងពេល​ឆាប់ៗនេះ ដោយ​ទំនិញនានា​អាច​ចេញតាមច្រក​អាកាស​យានដ្ឋានអន្តរជាតិ​ក៏បាន តាមច្រក​ផ្លូវគោក​ក៏បា​ន ហើយតាមផ្លូវ​ទឹកក៏បាន ខណៈដែល​ក្រុមហ៊ុននឹង​សាងសង់​ផ្លូវទឹក​មួយ​ខ្សែពីអាកាស​យានដ្ឋានទៅ​ទន្លេបាសាក់​ រួច​បន្ត​ទៅ​ព្រែកជីកហ្វូណ​នតេជោ​ ។​

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា លោកបណ្ឌិត ជ័យ តិច បានលើកឡើងថា គម្រោងតភ្ជាប់ផ្លូវទឹកទៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​ជាយក្រុង ជាពិសេសខេត្តកណ្តាល និងខេត្តតាកែវ តាមរយៈការបង្កើត​ការងារ​ថ្មី និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត។

លោក​បន្ថែមថា ៖

«គម្រោងថ្មី​នេះ​ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន និង​សម្រួល​ដល់​ការ​នាំចេញ-នាំចូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នឹង​ក្លាយជា​កម្លាំងចលករ​ថ្មី​មួយ​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ និង​ពង្រឹង​តួនាទី​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា​ក្នុង​តំបន់ផងដែរ»។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​ជាច្រើន​បាន​បង្ហាញពីសុទិដ្ឋិនិយម​ចំពោះតំបន់​នៅជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោដោយរំពឹងថា​ តំបន់នេះ នឹងកាន់តែមានសក្ដានុពល​ខ្ពស់ជាមួយ​នឹង​ការអភិវឌ្ឍ​លើ​ឧស្សាហកម្ម រោងចក្រ​ សហគ្រាស និងលំនៅឋាន ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ត្រូវ​បានរ​ដ្ឋសាងសង់​រួចជាស្រេច​ទៅហើយ ។​

លោក​ ប៉ូ​ អ៊ាវគង់​ អគ្គនាយកក្រុមហ៊ុន​ Advance បានលើកឡើងថា តំបន់​នៅជុំវិញព្រលានយន្តហោះថ្មីជា​តំបន់​ដែល​ផ្ដោតលើ​ឧស្សាហកម្ម ហើយ​ការរីក​រាលដាលនៃវិស័យ​នេះ ក៏នឹង​កាន់តែ​ខិតទៅ​ប៉ែក​ខាង​ត្បូងរ​ហូ​ត​​​ដល់​ទន្លេ​បាទី ព្រោះ​នៅតំបន់​ជុំវិញព្រលានយន្ត​ហោះមិនអាច​សាងសង់អគារ​ខ្ពស់ៗបានទេ ដូច្នេះមានតែសា​ង​សង់ផ្នែកឧស្សាហកម្ម​នេះហើយ ។​

លោក​បន្តថា តំបន់ប៉ែកខាងត្បូង​ និងខាងលិចរាជធានីភ្នំពេញ ជា​តំបន់ដែលមាន​ការ​តភ្ជាប់​ទៅកាន់​តំបន់​ផ្សេង​ៗ​​ទៀ​ត​យ៉ាង​ងាយស្រួល​ ព្រោះតំបន់​នេះ មានផ្លូវក្រវាត់ក្រុងទី​៣ ដែលអាច​ដឹកជញ្ជូនទំនិញទៅកាន់​កំពង់ផែទឹក​ជ្រៅ ហើយក៏ងាយស្រួល​ដឹកទៅកាន់​ព្រំដែនគោក​ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *