៩ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន កើនឡើងប្រមាណ ៣០ភាគរយ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤កន្លងទៅ វិស័យកសិកម្មកម្ពុជាបានបន្តរួមចំណែកប្រមាណ ១៦,៧%នៃផលិតផលសរុបក្នុងស្រុក ជាមួយនឹងតម្លៃបន្ថែមសរុបជាង ៧,៨២ពាន់លានដុល្លារអាម៉េរិក ខណៈដែលការនាំចេញផលិតផលកសិកម្មបានជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាម៉េរិក។

ដោយឡែក នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កំណើននេះបង្ហាញពីគុណភាព និងភាពទាក់ទាញនៃផលិតផលកសិកម្មកម្ពុជា។ នេះបើតាមការថ្លែងរបស់ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងវេទិកា និងពិព័រណ៌កសិកម្មកម្ពុជា ឆ្នាំ២០២៥ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា៖ វេទិកា និងពិព័រណ៌កសិកម្មកម្ពុជា គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្នុងគោលបំណងផ្សារភ្ជាប់តួអង្គទាំងអស់នៅក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ទាក់ទាញអ្នកវិនិយោគ លើកកម្ពស់ពាណិជ្ជកម្ម និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិ​ស្បៀងអាហារនៅកម្ពុជា តាមរយៈការប្រើប្រាស់វត្ថុធាតុដើមឱ្យអស់ពីលទ្ធភាព។ តាមរយៈពិព័រណ៍នេះដែរ វិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ជាពិសេស វិនិយោគិន និងធុរជន មានឱកាសស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម, កសិ-ពាណិជ្ជកម្ម និងកសិ-ស្បៀងអាហារនៅកម្ពុជា។

ឯកឧត្តមបានកត់សម្គាល់ថា៖ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាត្រូវបានរុញឱ្យចេញផុតពីស្ថានភាពខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងអាហារពីបរទេស មកជាការធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងស្រុក ជាពិសេសក្នុងកាលៈទេសៈនៃការបិទព្រំដែនដោយឯកតោភាគីរបស់ប្រទេសថៃ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែលនេះបង្ហាញពីចំណុចខ្លាំង និងភាពធន់នៃវិស័យកសិកម្មកម្ពុជាក្នុងពេលជួបវិបត្តិ។ ជាងនេះទៀត កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មរាប់លានតោនជារៀងរាល់ឆ្នាំ ទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពបងប្អូនប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង៕ 


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច​ និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/03/2026

ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឱ្យពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅទីតាំងដីសម្បទានសង្គមកិច្ច​ និងសេដ្ឋកិច្ច ក្នុងខេត្តកំពង់ឆ្នាំង​​ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបើកការស៊ើបអង្កេតសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ក្រោមមាត្រា ៣០១

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/03/2026

ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់អាម៉េរិក ក្នុងការបើកការស៊ើបអង្កេតក្រោមមាត្រា ៣០១ ទៅលើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស ដោយសារវាបង្កការរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការរាយការណ៍ពីព័ត៌មានស៊ីនហួរ។

អ៊ុយក្រែន បង្ហាញរ៉ូបូតមានរូបរាងដូចមនុស្ស Phantom MK-1 កាន់អាវុធប្រយុទ្ធនៅក្នុងសមរភូមិជួរមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/03/2026

ថ្មីៗនេះ រ៉ូបូត មានរូបរាងជាមនុស្ស Phantom MK-1 ចំនួន២គ្រឿងត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតំបន់ប្រយុទ្ធជួរមុខនៃសង្គ្រាមនៅអ៊ុយក្រែន

ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនដល់ជាង ៣៧ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/03/2026

គិតត្រឹមពីខែធ្នូ ឆ្នាំ២០២៥ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានទំហំប្រាក់ជាង ៣៧ ពាន់ ឬប៊ីលានដុល្លារអាមេរិក បន្តកើនឡើង ២,៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូអិលធីឌី បានចេញផ្សាយកាលពីថ្មីៗនេះ។

ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/03/2026

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ

ដំណឹង​ល្អ ! តំបន់​សេដ្ឋកិច្ចពិសេស​ទំហំជាង​៥០០ហិកតា ត្រូវ​បាន​រាជរដ្ឋាភិបាលចេញអនុក្រឹត្យឱ្យបង្កើត​​ជាផ្លូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/03/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​​ថ្មីមួយដែលមានទំហំ​ជាង​៥០០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ៥១​ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជាសម្រេច​ឱ្យ​បង្កើត​ជាផ្លូវការ​ហើយ 

សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ

ក្រសួងកសិកម្ម ជំរុញឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាង​ម៉ាកសមូហភាព​«កាហ្វេមណ្ឌលគិរី»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកដាំកាហ្វេនៅខេត្តមណ្ឌលគិរីរួមគ្នាកសាងម៉ាកសមូហភាព«កាហ្វេមណ្ឌលគិរី»ដើម្បីជួយការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ជំរុញការផលិតកាហ្វេប្រកបដោយស្តង់ដារ

លោកជំទាវ ចម និម្មល៖ RCEP នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប ឬ RCEP) នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបានរួមចំណែក ប្រមាណ ៦២% នៃទំហំពាណិជ្ជកម្មសរុប។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពី "ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា" រៀបចំឡើងដោយសភាកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *