គម្រោងអគារ​ខុនដូធំមួយ​នៅខេត្តព្រះសីហនុ បុក​គ្រឹះសាងសង់ជាផ្លូវ​ការ​ ទោះដឹងថា​វិស័យ​នេះ មិនទាន់ល្អដូច​មុន

ភ្នំពេញ ៖ គម្រោង​អគារ​ខុនដូ Time Square 10 ដែលមានទីតាំង​នៅតាម​បណ្ដោយឆ្នេរ​អូរត្រេះ បានចាប់ផ្ដើម​បើក​ការដ្ឋានសាងសង់​ជាផ្លូវការ​ហើយ កាលពីព្រឹកថ្ងៃទី​០៤​ ខែធ្នូ ឆ្នាំ ២០២៥​នេះ បើទោះបីជា​ស្ថានភាព នៃវិស័យអចលនទ្រព្យ​នៅកម្ពុជា​មិនទាន់ប្រសើរ​ដូច​មុន​ឆ្នាំ ២០១៩​ក្ដី ។​ ការ​សាងសង់គម្រោង​ខុនដូ នេះ នឹង​រួមចំណែក​ក្នុងចាក់បញ្ចូល​ខុនដូ ចូលទៅក្នុង​ទីផ្សារ​នៅកម្ពុជា​ ជាពិសេស​ខេត្តព្រះសីហនុ ។

អ្នកជំនាញនៃទីផ្សារ​ខុនដូ នៅកម្ពុជា បានលើកឡើងថា ស្ថានភាព​ទីផ្សារ​ខុនដូនៅកម្ពុជា នាពេលប​ច្ចុប្បន្ននេះ អ្នកមានទុនគ្រប់គ្រាន់អាច​ដំណើរទៅមុខបាន តែសម្រាប់អ្នកដែលមិនមានទុន​គ្រប់គ្រាន់​អាច​នឹងមាន​បញ្ហានៅអំឡុងពេល​សាងសង់​ បើសិនជា​មិនមានការ​គាំទ្រពីអតិថិជន ។

លោក​ខន គង្គា នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍​ប្រាប់​ASM Economy នៅរសៀល​ថ្ងៃទី ០៤ ធ្នូ ២០២៥​នេះថា៖​ គម្រោង​សាងសង់​ខុនដូ​ Time Square 10 នៅខេត្តព្រះសីហនុ​ បើតាមលោកទទួលព័ត៌មាន​មក​ថា​នឹង​បញ្ចប់​នៅរយៈពេល​៣ឆ្នាំខាង​មុខ ហើយគម្រោង​នេះ នឹង​រួច​ចំណែក​ដល់​វិស័យអចលនទ្រព្យ​ជាពិសេស​ទីផ្សារខុនដូ សណ្ឋាគារ​ និងពាណិជ្ជកម្ម ។

លោក​បន្តថា អ្នក​អភិវឌ្ឍន៍គម្រោង​មួយនេះ មិនមែនជា​អ្នក​វិនិយោគ​ដែលទើបមកដល់​កម្ពុជា​ថ្មីៗនោះទេ តែ​ពួកគាត់​បានមករស់នៅ និងវិនិយោគនៅកម្ពុជា​ប្រមាណជាង​២០ឆ្នាំមកហើយ ដូច្នេះ ពួកគាត់​បានដឹងពី​ស្ថានភាព និងទីផ្សារ​នៅកម្ពុជា​ច្បាស់លាស់​ណាស់ ។ ម្យ៉ាងវិញទៀត នេះ​ក៏មិនមែនជា​គម្រោងទី១របស់ពួកគាត់ដែរ ពោលគឺ​គម្រោង​Time Square 10 គឺជា​គម្រោងទី​១០​ហើយ​នៅកម្ពុជា ដែលមានន័យថាពួកគាត់មានបទពិសោធន៍​គ្រប់គ្រាន់​​ ឬច្បាស់​ក្នុង​ការ​វិនិយោគនៅកម្ពុជា ។​

លោក​គង្គា​បាន​បញ្ជាក់ថា៖ សម្រាប់​ទីផ្សារ​ខុនដូ នៅកម្ពុជា​បច្ចុប្បន្ន​នេះ អ្នកអភិវឌ្ឍន៍​ដែលមានទុនគ្រប់គ្រាន់​នៅតែអាច​ដំណើរការ​វិនិយោគបាន​ដោយរលូន ប៉ុន្តែសម្រាប់អ្នកដែលមានទុនមិនគ្រប់គ្រាន់ អាច​នឹង​រារែក​ក្នុងការ​ដំណើរ​គម្រោង​ព្រោះតែមិនទាន់ច្បាស់ពីទីផ្សារថា​នឹង​ល្អដូចមុន​វិញ ឬយ៉ាងណា​ ។

គួរ​បញ្ជាក់ថា គម្រោង​Time Square 10 គឺជាគម្រោងខុនដូស្ថិតនៅមុខឆ្នេរអូរត្រេះ ដែលមានទេសភាពសមុទ្រដ៏ស្រស់ស្អាត។ គម្រោងនេះ មានកម្ពស់​៣៩ជាន់ ស្ថិតនៅក្នុងតំបន់​ដែលមានសក្ដានុពល មានហាងកាហ្វេ​ល្បីៗ និង​រមណីយដ្ឋាន​ល្បីស្រាប់​នាពេល​បច្ចុប្បន្ន​ ។​​​ គម្រោង Time Square 10 អភិវឌ្ឍដោយក្រុមហ៊ុន Megakim World Corporation ដែលជាក្រុមហ៊ុនដែរទទួលបានទំនុកចិត្តខ្លាំងពីសំណាក់អ្នកវិនិយោគ​​​ និងប្រជាជនកម្ពុជា។ Time Square 10 មានផ្ទៃដីសរុប ៥,៦២៩ ម៉ែត្រការ៉េ អាគារមួយជាប់គ្នា ដែលបែងជា៣ប្រភេទ​ Ocean Diamond, Ocean Gold និង Ocean Crystal ។

បើតាមរបាយការណ៍របស់​ក្រុមការងារជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ​ បានបង្ហាញ នាថ្មីៗនេះចាប់តាំ​ងពី​រាជរដ្ឋាភិបាល​បានប្រកាស​ឱ្យ​អនុវត្ត​កម្មវិធីពិសេសជំរុញការ​វិនិយោគ ខេត្តព្រះសីហនុ នាដើមឆ្នាំ២០២៤មក ឃើញថា​មានវិនិយោគិន​ក្នុងនិងក្រៅប្រទេស​ជាច្រើន​ចូលមក​បណ្ដាក់ទុនវិនិយោគ​ជា​បន្ត​បន្ទាប់ ដែលគិតត្រឹមខែវិច្ឆិកា ២០២៥ គម្រោង​វិនិយោគប្រមាណ៤០០គម្រោង មានទុនវិនិយោគប្រមាណ ៨ពាន់​លានដុល្លារអាមេរិក​  ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *