ខេត្តស្វាយរៀង បំបែកកំណត់ត្រាថ្មីទទួលបានទុនវិនិយោគច្រើនជាងគេក្នុងឆ្នាំ២០២៥ រហូតដល់ជាង ១,២ពាន់លានដុល្លារ

ស្វាយរៀង ៖ អាចនិយាយបានថា ជាការបំបែកកំណត់ត្រាថ្មីល្អផ្តាច់គេក្នុងឆ្នាំ២០២៥​ ដែលខេត្តស្វាយរៀងបានទាក់ទាញគម្រោងវិនិយោគយ៉ាងសន្ធឹកសន្ធាប់រហូតដល់ ១៣៩គម្រោង ជាមួយទំហំទុនសរុបជាង ១ ២០០លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយនៅដើម ខែមករា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា ស្វាយរៀង ជាខេត្តដែលទទួលបានទុនវិនិយោគច្រើនជាងខេត្តផ្សេងៗទៀត ដោយក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ ទទួលបានទុនវិនិយោគសរុបចំនួនជាង ១២០០លានដុល្លារសហរដ្ឋអាម៉េរិក ដែលគម្រោងទាំងនោះរួមមានដូចជា គម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ គម្រោងរោងចក្រផលិតបរិក្ខាពេទ្យ គម្រោងពង្រីករោងចក្រវាយណភណ្ឌកាត់ដេរ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តសម្រាប់នាំចេញជាដើម ខណៈដែលគម្រោងមួយចំនួនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយខ្លះទៀតដាក់ទីតាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ក្រោយរាជរដ្ឋាភិបាលជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តជាប់ព្រំដែន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង បានជំរុញឱ្យវិនិយោគិនបរទេសមានភាពជឿជាក់ មើលឃើញពីឱកាសចំណេញ និងចូលទៅបណ្តាក់ទុននៅទីនោះជាហូរហែ ជាពិសេស ក្នុងឆ្នាំ២០២៥ តែម្ដង។

អ្នកឧកញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«ដល់ចឹងទៅយើងឃើញថា លំហូរវិនិយោគចូលទៅខេត្តស្វាយរៀងមានច្រើន ដូចជា រោងចក្រផលិតសំបកកង់រថយន្ត គ្រឿងបង្គំ និងរោងចក្រកាត់ដេរសម្រាប់នាំចេញតាមច្រកនៅកំពង់ផែប្រទេសវៀតណាម ដើម្បីបន្តចេញទៅទីផ្សារអន្តរជាតិនាំគ្នាទៅច្រើន»។

អ្នកឧកញ៉ាបន្តថា វិនិយោគិនទាំងក្នុង និងក្រៅប្រទេស បានសំឡឹងឃើញខេត្តស្វាយរៀងជាទីតាំងមានសក្តានុពលវិនិយោគលើវិស័យផ្សេងៗជាច្រើន ដោយសារលក្ខខណ្ឌភូមិសាស្រ្តមានភាពអំណោយផល និងមានវត្ថុធាតុដើមផ្សេងៗជាច្រើនងាយស្រួលទាំងការផ្គត់ផ្គង់សង្វាក់ផលិតកម្ម ហើយងាយស្រួលទាំងការនាំចេញផលិតផលក្រោយការផលិត។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកវិភាគសេដ្ឋកិច្ចបានមើលឃើញថា ស្វាយរៀង ជាខេត្តមានសក្តានុពលវិនិយោគលើវិស័យបដិសណ្ឋារកិច្ច វាយនភណ្ឌកាត់ដេរ និងកម្មន្តសាល ក៏ដូចជា រោងចក្រផលិតគ្រឿងបង្គំ និងផលិតសំបកង់រថយន្តជាដើម។

លោកបណ្ឌិតបញ្ជាក់ថា ៖

«ភាពទាក់ទាញរបស់ខេត្តស្វាយរៀង ដោយសារតែខេត្តនេះមានលក្ខខណ្ឌល្អក្នុងការដឹកជញ្ជូន និងងាយស្រួលភ្ជាប់ទៅនឹងប្រទេសវៀតណាម ….មានកំពង់ផែននៅសៃហ្គន…. ដែលងាយស្រួលដឹកជញ្ជូនពីស្វាយ ទៅច្រកសមុទ្រ និងចេញទៅទីផ្សារអន្តរជាតិតែម្ដង»។

សូមជម្រាប់ថា តាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០ មានទំហំទុនវិនិយោគសរុបប្រមាណជាង ១០ ០០០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ២១៦គម្រោង ស្មើនឹង ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣០០០លានដុល្លារអាម៉េរិក ស្មើនឹង ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាថ្មីមួយទៀតនៃការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *