បរទេស ៖ ភ្លើងសង្គ្រាមកំពុងឆាបឆេះដ៏សន្ធោសន្ធៅនៅមជ្ឈិមបូព៌ារវាង អ៊ីរ៉ង់ ជាមួយអ៊ីស្រាអែល បានធ្វើឱ្យតម្លៃប្រេងសកលឡើងថ្លៃជាង ៨% ដែលជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មាន និងបានរំខានដល់ការនាំចេញប្រេងពីតំបន់ផលិតសំខាន់ៗទៅកាន់បណ្តាប្រទេសដៃគូ ដោយសារតែភ្លើងសង្គ្រាមបានបាញ់បំផ្លាញនាវាដឹកប្រេងអស់មួយចំនួន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។
នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៨,៨៨% ឬ ៨២,៣៧ ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៨% ឬ ៧២,៣៨ ដុល្លារក្នុងមួយបារ៉ែល។ ការឡើងតម្លៃប្រេងបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារជាថ្មីទៅលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ហើយអ៊ីរ៉ង់បានវាយបកទៅវិញជាមួយនឹងមីស៊ីលជាច្រើនបន្ទាប់ពីមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់។ ការវាយប្រហារគ្នានេះកំពុងធ្វើឱ្យមជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់កាន់តែជ្រៅ។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នាវាដឹកប្រេងយ៉ាងហោចណាស់ចំនួន ៣ គ្រឿង ត្រូវបានខូចខាតនៅតាមឈូងសមុទ្រ ក្រោមការសងសឹករបស់អ៊ីរ៉ង់វាយបកទៅអាម៉េរិក និងអ៊ីស្រាអែល។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់នាវាដឹកប្រេង និងក្រុមហ៊ុនប្រេងភាគច្រើនបានផ្អាកសម្មភាពបន្ទាប់ពីទីក្រុងតេអេរ៉ង់ព្រមានកុំឱ្យមាននាវាធ្វើដំណើរឆ្លងកាត់ផ្លូវទឹកច្រកសមុទ្រ Hormuz ដែលកំពុងមានការវាយប្រហារ៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content