ជាការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅខណ្ឌជ្រោយចង្វារក្នុងការស្វែងរកទិញទំនិញ និងម្ហូបអាហារចាំបាច់ប្រចាំថ្ងៃក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយរដ្ឋបាលខណ្ឌជ្រោយចង្វារ សហការជាមួយវិស័យឯកជន បានបង្កើតឱ្យមានផ្សារណាត់ និងដាក់ឱ្យដំណើរជាបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ។
អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ដែលជាអ្នកផ្ដួចផ្ដើមគំនិតបានមានប្រសាសន៍ប្រាប់ AMS តាមទូរស័ព្ទថា ផ្សារណាត់ដែលត្រូវបានដាក់ដំណើរការនៅរសៀលថ្ងៃទី23 ខែមេសា ឆ្នាំ2021នេះ បានបង្កើតឡើងក្រោមកិច្ចការពីវិស័យឯកជនដែលមានការផ្តល់ទីតាំងដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ រួមជាមួយនឹងការមិនយកថ្លៃប្រើប្រាស់ទឹក និងថ្លៃអគ្គិសនី ហើយមានក្រុមហ៊ុន JET’S Group របស់ឧកញ៉ា ស្រី ចាន់ថន ក្នុងការរៀបចំស្តង់ ផ្គត់ផ្គង់ស្បៀងអាហាររួមមានត្រី សាច់ បន្លែ និងមានក្រុមហ៊ុន TADA DELIVERY ជាអ្នកបម្រើសេវាដឹកជញ្ជូនសម្រាប់អ្នកបញ្ជាទិញតាមអនឡាញ ឬតាមទូរស័ព្ទ។

លោកអភិបាលបានបន្តថា ៖
“ផ្សារណាត់ដែលស្ថិតនៅក្បែររង្វង់មូលតាព្រហ្មក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់បើកលក់ពីម៉ោង8ព្រឹក រហូតដល់ម៉ោង4ល្ងាច ដោយបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចមកទិញដោយផ្ទាល់ ឬទិញតាមអនឡាញក៏បាន។ គោលបំណងនៃការបង្កើតផ្សារណាត់នេះ គឺយើងចង់កាត់បន្ថយការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ក្នុងការចេញស្វែងរកទិញម្ហូបអាហារដោយឆ្លងទៅមូលដ្ឋានខណ្ឌដទៃប្រឈមទៅនឹងគ្រោះថ្នាក់នៃការជំងឺកូវីដ-19 ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តខ្ពស់ក្នុងការទប់ស្កាត់”
គួរបញ្ជាក់ថា ការបង្កើតឱ្យមានផ្សារណាត់ជ្រោយចង្វារ និងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅពេលនេះ គឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាពក្នុងការជួយដោះស្រាយ និងផ្តល់ភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការទិញត្រី សាច់ បន្លែ ផ្លែឈើ គ្រឿងទេស អង្ករ ត្រីខកំប៉ុង មី និងអាហារបម្រុងផ្សេងៗទៀតតាមតម្រូវការជាមួយនឹងការកំណត់តម្លៃសមរម្យដូចតម្លៃលក់នៅលើទីផ្សារទូទៅ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឆ្នាំ២០៥០ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម រំពឹងកើនឡើងរហូតដល់ ១៤ ០០០ដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 30/04/2026
នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការបង្កើនចំនួនប្រជាជនឱ្យបានដល់ ២០លាន ទៅ ២០,២លាននាក់ និងប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក
ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2026
ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content