បរទេស៖ សមាគមន៍នៃប្រទេសនាំចេញប្រេងហៅកាត់ថា OPEC គឺជាប្លុកនាំចេញប្រេងធំបំផុតស្មើនឹង ១ ភាគ ៣ នៃចំណែកទីផ្សារផលិតប្រេងឆៅរបស់សកលោក។
គិតមកត្រឹមថ្ងៃពុធនេះកិច្ចប្រជុំមួយរបស់ខ្លួនដែលបានធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុនសម្រាប់គោលការណ៍អនុវត្តក្នុងខែសីហា និងបន្ទាប់នោះគឺត្រូវបានបរាជ័យដោយសារប្រទេសជាសមាជិកអារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួមបានទាមទារក្នុងការបង្កើនផលិតកម្មរបស់ពួកគេរៀងខ្លួនដើម្បីទីផ្សារស្លាកសញ្ញារបស់ពួកគេ។

ក្រោយលទ្ធផលនៃកិច្ចប្រជុំរួចរាល់ភ្លាមបណ្តាញសារព័ត៌មាន CNBC បានធ្វើការចេញផ្សាយតាំងពីថ្ងៃអង្គារម្សិលមិញ និងបន្តផ្សាយសាជាថ្មីនៅព្រឹកថ្ងៃពុធនេះដោយបានបង្ហាញថាតម្លៃប្រេងបានស្ទុះងើបឡើងខ្លាំងដល់កម្រិតមួយមិនធ្លាប់មានក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ។
កាលពីថ្ងៃអង្គារប្រេងរបស់ក្រុមហ៊ុន West Texas Intermidiate crude futures បានកើនឡើងទៅដល់ ៧៦.៩៨ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់មិនធ្លាប់មានឡើយគិតចាប់តាំងតែពីខែវិច្ឆិកាឆ្នាំ២០១៤។
តម្លៃប្រេងរបស់ក្រុមហ៊ុន Brent Crude ក៏បានកើនឡើងខ្ពស់មិនធ្លាប់មានដូចគ្នាគិតចាប់តាំងតែពីឆ្នាំ២០១៨ មុនពេលដែលវាបានធ្លាក់ចុះមកបន្តិចមកនៅត្រឹមតែ ៧៤.៥៣ ដុល្លារក្នុងមួយបារ៉ែល។
គួរឲ្យដឹងដែរថាកិច្ចប្រជុំកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនោះ OPEC បានដាក់សំណើក្នុងការផលិតឲ្យបាន ៤០០ ០០០ បារ៉ែលក្នុងមួយថ្ងៃគិតចាប់តពីខែសីហារហូតទៅដល់ខែធ្នូ ឬប្រមាណជា ២ លានបារ៉ែលគិតនៅត្រឹមថ្ងៃចុងឆ្នាំ ហើយសមាជិកក៏បានស្នើសុំបន្តការកាត់បន្ថយការបូមប្រេងរហូតទៅដល់ចុងឆ្នាំ ២០២២ ផងដែរ។
យ៉ាងណាក៏ដោយ បញ្ហាដែលកំពុងកើតមាននៅក្នុងឧស្សាហកម្មប្រេងពិភពលោកមួយនេះនឹងមិនអាចក្លាយទៅជាផលប៉ះពាល់ភ្លាមៗសម្រាប់ទីផ្សារប្រេងនៅពេលនេះនោះទេ ប៉ុន្តែអ្នកជំនាញថាមពល និងជាប្រធានក្រុមស្រាវជ្រាវរបស់ក្រុមហ៊ុន Goldman Sachs លោក Damien Courvalin បានអះអាងថា ប្រសិនបើកិច្ចប្រជុំនេះនឹងមិនអាចទទួលជោគជ័យទេនោះ បណ្តាប្រទេសទាំងឡាយនឹងនាំគ្នាបង្កើនការផលិតរបស់ខ្លួនដើម្បីប្រជែងយកទីផ្សារ ដែលជាហេតុនាំឲ្យតម្លៃ អាចនឹងធ្លាក់ចុះខ្លាំងមកវិញត្រឹមតែ ៧០ ដុល្លារក្នុងមួយបារ៉ែល ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។

សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content