អ្នកនាង Porsha Lippincott ដែលបច្ចុប្បន្នមិនត្រឹមតែជាអ្នកជំនាញជួសជុលម៉ាស៊ីនយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកជំនាញក្នុងការត្រួតគុណភាពម៉ាស៊ីនយន្តហោះឲ្យមូលដ្ឋានទ័ពដ៏សំខាន់មួយរបស់អាមេរិក ដែលមានឈ្មោះថា Tinker Air Force Base ស្ថិតនៅក្នុងរដ្ឋ Oklahoma ផងដែរ។
ខ្សែជីវិតរបស់នាងកាលពីនៅភាពជាយុវវ័យមិនងាយស្រួលនោះឡើយ ពីព្រោះថាកាលពីវ័យ ១៧ឆ្នាំ នាងត្រូវបង្ខំចិត្តរស់នៅយ៉ាងលំបាក គ្មានផ្ទះសម្បែងពិតប្រាកដនោះទេ និងត្រូវបង្ខំចិត្តធ្វើការបណ្តើរ រៀនសូត្របណ្តើរ ហើយជ្រកកោននៅតែក្នុងសំបកឡាំងទូរទឹកកកប៉ុណ្ណោះ។ អ្វីដែលជាការគួរឲ្យកត់សម្កាល់នោះ ជីវិតដ៏លំបាករបស់នាង Porsha ត្រូវបានទូរទស្សន៍ដ៏ល្បីរបស់អាមេរិកយកទៅផ្សព្វផ្សាយជាសាធារណៈក្រោយពេលនាងបានទទួលបានជីវិតដ៏ប្រសើរមួយឡើងវិញ។

Porsha ធ្លាប់បាននិយាយថា ៖
«គ្រានោះខ្ញុំនៅតែបន្តរស់នៅក្នុងសំបកឡាំងទូរទឹកកក បើទោះជាទទួលបានការងារធ្វើនៅក្នុងក្រុមហ៊ុន Sonic ក៏ដោយ ព្រោះចំណូលដែលទទួលបានពីការងារតិចជាងការចំណាយ ចាយមិនគ្រប់គ្រាន់ទើបបង្ខំចិត្តរស់នៅបែបនេះអស់រយៈពេលជាង៣ខែ»
ជិវិតរបស់នាងចាប់ផ្តើមប្រែប្រួលនៅពេលដែលនាងបានទទួលការហៅទូរស័ព្ទពីសំណាក់ក្រុមការងារជំនួយសាធារណៈ ឬ Public Assistance នៃអង្គការមួយមានឈ្មោះថា Bridge ដែលជាអង្គការឯករាជ្យក្នុងការផ្តល់ជម្រកដល់អ្នកគ្មានផ្ទះសម្បែង ហើយទីបំផុតនាងក៏បានទទួលបាននូវអាផាតមិនតូចមួយដើម្បីរស់នៅបណ្តោះអាសន្នរហូតដល់ពេលដែលនាងអាចបញ្ចប់ការសិក្សា និងស្វែងរកការងារបានធ្វើសមរម្យ។
ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នាង Porsha Lippincott បានទទួលការងារភ្លាមជាមួយនឹងក្រុមហ៊ុន Moor Norman Technology ដែលជាកន្លែងនាងបានយល់ដឹងពីបច្ចេកទេសជួសជុលម៉ាស៊ីនរថយន្ត និងទទួលបានសញ្ញាប័ត្រថ្នាក់ ASEs ដែលគ្រានោះហើយ ជីវិតរបស់នាងបានចាកចេញឆ្ងាយបន្តិចពីភាពជាមនុស្សរស់នៅដោយគ្មានផ្ទះសំបែងផ្ទាល់ខ្លួន ហើយអាចបន្តជីវិតដោយឯករាជ្យជាមួយនឹងប្រភពចំណូលផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ ការងារនេះនៅមិនទាន់ផ្តល់ភាពងាយស្រួលខ្លាំងដល់រូបនាងនៅឡើយ ទើបធ្វើឲ្យ Porscha ត្រូវបង្ខំចិត្តម្តងទៀតធ្វើការងារដល់ទៅ៣កន្លែងក្នុងពេលតែមួយ ហើយអាចគេងបានត្រឹមតែ ៣ ឬ ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ទោះបីជាយ៉ាងណាក្តី ក្រោមជំនួយបន្ថែមពីសេវាសាធារណៈរបស់អង្គការដដែល នាងក៏បានទទួលនូវជំនួយបន្ថែមជាច្រើនមុខទៀតដូចជាការបង់ថ្លៃទឹកភ្លើង និងហ្គាសជាដើម ដែលវាបានជួយសម្រួលឲ្យនាងមិនចាំបាច់ធ្វើការងារទី២ ឬទី៣ឡើយ ហើយក៏បន្តធ្វើការសិក្សាជំនាញបន្ថែម រហូតទទួលបានការងារនៅឯមូលដ្ឋានទ័ពអាកាសអាមេរិកដ៏ល្បីល្បាញមួយគឺ Tinker Air Forces Base ។

ជិវិតតស៊ូដ៏លំបាកព្រមទាំងការព្យាយាមរបស់ខ្លួនឯងផងនោះ បានធ្វើឲ្យនាងបានក្លាយទៅជាមនុស្សដ៏អ្នកជំនាញ ហើយបានកសាងខ្លួនក្លាយទៅជាគ្រូបង្ហាត់ទាំងវ័យក្មេងនៅ Tinker និងបានជួយបង្ហាត់បង្រៀនទៅដល់សិស្ស-និស្សិតជំនាន់ក្រោយជាច្រើនបន្តទៀត ហើយស្នាដៃដ៏ធំមួយទៀតរបស់នាងគឺការកែច្នៃផ្នែកមួយចំនួនរបស់ម៉ាស៊ីនយន្តហោះដែលអាចសន្សំថវិកាដល់មូលដ្ឋានទ័ពអាកាសអាមេរិក Tinker ក្នុងទំហំរហូតទៅដល់ ២,៥លានដុល្លារក្នុងមួយឆ្នាំទៀតផង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីភាពខុសគ្នា និងលក្ខណៈពិសេសរវាង ហ៊ីប៉ូតែក និង បញ្ចាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 17/07/2026
ហ៊ីប៉ូតែក និង បញ្ចាំ គឺសំដៅលើការយកអចលនវត្ថុទៅដាក់ធានាដើម្បីទទួលបានកម្ចីមកប្រើប្រាស់ ប៉ុន្តែលក្ខណៈពិសេសរបស់ហ៊ីប៉ូតែក និងបញ្ចាំ មានភាពខុសគ្នាបើទោះបីជាទាំងពីរនេះ សំដៅលើការដាក់ធានាដើម្បីទទួលបានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content