ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande ធ្វើកិច្ចព្រមព្រៀងទូទាត់ជាមួយម្ចាស់មូលបត្របំណុល

ចិន ៖ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏ធំរបស់ប្រចាំនៅប្រទេសចិន Evergrande បាន​និយាយ​ថា​ខ្លួន​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ម្ចាស់​មូលបត្រ​បំណុល​ ​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​យក្ស​នេះរក្សាបាននូវកេរ្តិ៍ឈ្មោះ និង​បញ្ចៀស​បញ្ហាដោយការ​មិន​ទូទាត់​បង់​ការ​ប្រាក់​លើ​បំណុល​នោះ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ទៅ​កាន់​ទីផ្សារ​ភាគហ៊ុននៃ​ទីក្រុង​សិនជិន​ អង្គភាព​ចិន​ដី​គោក​ របស់​ Evergrande គឺ​ក្រុមហ៊ុន ​Hengda​ បាន​និយាយ​ថា ​ខ្លួន​បាន​ចរចា​ផែនការ​បង់​ការ​ប្រាក់​ប្រមាណ​ ២៣២ លាន​យន់​ចិន (៣៦ លាន​ដុល្លារ​អាមេរិក) សម្រាប់​មូលបត្រ​បំណុល​ក្នុង​ស្រុក​ឆ្នាំ​២០២៥ ដែល​មាន​អត្រា​ការ​ប្រាក់​ ៥,៨ ភាគរយ​ ដោយគេ​មិន​បាន​និយាយ​ទាក់ទង​នឹង​ការ​បង់​ការ​ប្រាក់​នៃ​មូលបត្រ​បំណុល​នៅ​ទីផ្សារ​បរទេសនោះ​ទេ​។

Hengda​ បាន​និយាយទៀត​ថា ​វិនិយោគិន​ដែល​បាន​ទិញ​ និង​កាន់​មូលបត្រ​បំណុល​មុន​ថ្ងៃ​ទី​២២ កញ្ញា ​ឆ្នាំ​២០២១ មាន​សិទ្ធិ​ទទួល​បាន​ការ​ប្រាក់​នៅ​ពេល​នេះ​។ ទោះជាយ៉ាងណា ក្រុមហ៊ុន​នេះ​មិន​បាន​បញ្ជាក់​ថា​ខ្លួន​អាច​បង់​ការ​ប្រាក់​ ៨៣,៥ លាន​ដុល្លារ​ សម្រាប់​មូលបត្រ​បំណុល​ឆ្នាំ២០២២ ឬ​ការ​ប្រាក់​ ៤៧,៥ លាន​ដុល្លារ​សម្រាប់​មូលបត្រ​បំណុល​ឆ្នាំ​២០២៤​ នោះឡើយ​។

ក្រុមហ៊ុន​ Evergrande ​ជំពាក់​បំណុល​ជាង​ ៣០០ពាន់​លាន​ដុល្លារ និងកំពុង​ជួប​វិបត្តិ​ខ្វះ​សាច់​ប្រាក់​យ៉ាង​ខ្លាំង ដែលធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ប្រញាប់ប្រញាល់​រៃអង្គាស​ដើម្បី​សង​ម្ចាស់​បំណុល​ និង​អ្នក​ផ្គត់ផ្គង់​គ្រឿង​សំណង់​។

ទំហំ​ដ៏​ធំ​របស់​ក្រុមហ៊ុន​នេះ​ បាន​ធ្វើ​ឱ្យកើតមានការ​ព្រួយ​បារម្ភ​ថា ​ប្រសិន​បើ​ក្រុមហ៊ុន​ដួល​រលំ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​ពិភពលោក​នឹង​រង​ផល​ប៉ះពាល់​​។ ដូច្នេះ ដើម្បី​ជួយ​បន្ធូរ​កង្វះ​សាច់​ប្រាក់​ក្នុង​ទីផ្សារ​ធនាគារ​ប្រជាជន​ចិន​បាន​បញ្ចូល​ទឹក​ប្រាក់​ចំនួន ១២០ ពាន់​លាន​យន់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​តាម​រយៈ​កិច្ចព្រមព្រៀង​ទិញ​បញ្ច្រាស ដែល​បណ្ដាល​ឱ្យ​មាន​ការ​ចំណាយ​សរុប ៩០ ពាន់​លាន​យន់​៕

Source: https://www.straitstimes.com/business/companies-markets/china-evergrande-unit-says-to-make-onshore-bond-interest-payment-on-sept


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ចាប់តាំងពីមានសង្គ្រាមមជ្ឈិមបូព៌ានៅចុងខែកុម្ភៈមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាងាករកជម្រើសនាំចូលពីប្រទេសផ្សេងៗដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ី

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី