ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាក់ទាញការវិនិយោគពីបរទេស តាមរយៈការដាក់ចេញច្បាប់វិនិយោគថ្មី និងប្រព័ន្ធទិន្នន័យសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់អភិវឌ្ឍន៍ដោយចីរភាព ខណៈទឹកប្រាក់រាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់ដើម្បីជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសងើបឡើងវិញ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញពីបទពិសោធន៍របស់កម្ពុជា ក្នុងការជំរុញការវិនិយោគប្រកបដោយចីរភាព។ ក្នុងព្រឹត្តិការណ៍រួមនៃវេទិកាវិនិយោគពិភពលោក ថ្នាក់ដឹកនាំវិនិយោគលើពិភពលោក បានពិភាក្សាពីលទ្ធភាពដាក់ឱ្យដំណើរការនូវសម្ព័ន្ធសកលថ្មីមួយសម្រាប់ ការវិនិយោគប្រកបដោយចីរភាព ដែលមានឈ្មោះថា «សម្ព័ន្ធវិនិយោគទូទាំងពិភពលោក សម្រាប់ការអភិវឌ្ឍ» ដើម្បីគាំទ្រដល់កិច្ចសហការ កាន់តែរឹងមាំលើកិច្ចការវិនិយោគ។

តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ៖
«សម្រាប់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលក្របខ័ណ្ឌការលើកទឹកចិត្តឆ្លាតវៃត្រូវបានដាក់បញ្ចូលនៅក្នុងច្បាប់វិនិយោគថ្មីនេះ ដើម្បីទាក់ទាញការវិនិយោគប្រកបដោយចីរភាពបន្ថែមទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា»
ឆ្នាំ២០២១នេះ កម្ពុជាបានដាក់ឱ្យដំណើរការនូវប្រព័ន្ធទិន្នន័យសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់អភិវឌ្ឍន៍ដោយចីរភាព (https://sd2.cdc.gov.kh) ដើម្បីជួយសម្រួលដល់ការវិនិយោគ ដែលសម្រេចបាននូវគោលដៅចីរភាព។
វិនិយោគិនអាចចុះកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងស្រុកកំពុងប្រតិបត្តិការ ដែលការពារបរិស្ថាន សម្រេចបានគោលដៅយេនឌ័រ និងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍជំនាញ។ ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក។
អ្វីជាសនិទានកម្មនោះគឺ ពិភពលោកបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាច្រើន ដែលបណ្ដាលមកពីបម្រែបម្រួលឧស្សាហកម្ម បម្រែបម្រួលបច្ចេកវិទ្យា ការវិវត្តនៃសង្គម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជំងឺកូវីដ១៩។
ការវិនិយោគអន្តរជាតិអាចចងសម្ព័ន្ធរួមគ្នា និងពង្រឹងសេដ្ឋកិច្ច ក្នុងកាលៈទេសៈនៃបម្រែបម្រួលទាំងនេះ និងធ្វើឱ្យសហគមន៍សកលកាន់តែមានភាពរឹងមាំឡើង។ ទោះជាយ៉ាងណាក៏ដោយ រំហូរវិនិយោគអន្តរជាតិបានផ្លាស់ប្តូរទម្រង់ និងបានធ្លាក់ចុះដោយទុនវិនិយោគផ្ទាល់ពីបរទេសបានថយចុះចំនួន ៣៥% ទូទាំងពិភពលោកនៅឆ្នាំ២០២០ ដែលធ្វើឱ្យការរួមចំណែក នៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពប្រឈមនឹងហានិភ័យ។ CDC បានបញ្ជាក់ថា ៖
«ក្នុងពេលជាមួយគ្នានេះដែរ មានហិរញ្ញប្បទានចីរភាពរាប់ទ្រីលានដុល្លារ កំពុងរង់ចាំការប្រើប្រាស់ សម្រាប់ការស្ទុះងើបឡើងវិញ នៃការវិនិយោគផ្ទាល់ពីបរទេសថ្មី ប្រសិនបើគោលនយោបាយ និងវិធានការនានាត្រូវបានអនុវត្ត។ យើងមើលឃើញសក្តានុពលនេះជាមួយនឹងការស្ទុះឡើងនៃការទិញ និងការរំលាយបញ្ចូលគ្នានៅទូទាំងពិភពលោក ដែលគ្រាន់តែក្នុងឆមាសទីមួយនៃឆ្នាំ២០២១ មានចំនួនលើសពីឆ្នាំ២០២០រួចទៅហើយ»

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content