ភ្នំពេញ ៖ ដូចលោកអ្នកបានដឹងខ្លះៗរួចមកហើយថា ទាំងប្រភេទអាជីវកម្មដែលគ្រប់គ្រងដោយគ្រួសារ ក៏ដូចជាក្រុមហ៊ុនដែលមានប្រព័ន្ធស្ដង់ដារ (មិនត្រឹមតែសាជីវកម្មធំៗប៉ុណ្ណោះទេ) បាន និងកំពុងមើលឃើញអំពីអត្ថប្រយោជន៍នៃការធ្វើសវនករផ្ទៃក្រៅ ពិនិត្យមើលអាជីវកម្ម និងបញ្ជាក់ពីជំហរហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីអាចធ្វើដំណើរស្របតាមផែនការ និងគម្រោងពង្រីកអាជីវកម្មបានយ៉ាងរលូន។

លោក សាន្ត ចន្ទកុម្ភៈ គណនេយ្យការជំនាញ និងសវនករឯករាជ្យ បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា នៅពេលដែលអាជីវកម្មណាមួយមានភាពរីកចម្រើនកាន់តែច្រើន នោះការចុះបញ្ចីគណនេយ្យមានប្រតិបត្តិការកាន់តែច្រើន ហើយពីមួយថ្ងៃទៅមួយថ្ងៃប្រហែលជាមិនត្រឹមតែនាំមកនូវហានិភ័យជាមូលដ្ឋានដូចជាការក្លែងបន្លំ ឬការមិនអនុលោមតាមបទប្បញ្ញត្តិនោះទេ ថែមទាំងនាំមកនូវហានិភ័យពន្ធដារដែលជាកាតព្វកិច្ចផងដែរ។

ជាមួយនឹងការលើកឡើងខាងលើនេះ អ្នកជំនាញផ្នែកគណនេយ្យការ និងសវនករឯករាជ្យរូបនេះបានបញ្ជាក់ពីហេតុផលចំនួន ៨យ៉ាងសំខាន់ៗ ដែលម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនក្នុងវិស័យឯកជន គួរចាប់ដៃគូជាមួយសវនករផ្ទៃក្រៅ ដើម្បីទទួលបានសេវាសវនកម្មផ្ទៃក្រៅជាជាងដល់ពេលជួបបញ្ហាទើបស្ទុះស្ទារកជំនួយនោះទេ។
ហេតុផលសំខាន់ៗ និងចាំបាច់ទាំង៨ចំណុចរួមមាន ៖
១- ការអនុលោមតាមច្បាប់បញ្ញត្តិផ្សេងៗ ៖ អាជីវកម្មរបស់អ្នកអាចត្រូវបានតម្រូវឱ្យធ្វើសវនកម្មផ្ទៃក្រៅ ដោយសារបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដូចជាច្បាប់ស្តីពីការបោះមូលបត្រ ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ឬច្បាប់ស្តីពីគម្រោង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាដើម។ ភាគីសវនកម្មផ្ទៃក្រៅអាចជួយធានាថាអ្នកកំពុងអនុវត្តតាមច្បាប់របស់រដ្ឋផ្សេងៗដែលទាក់ទិនទៅនឹងអាជីវកម្មរបស់អ្នក។ ការត្រួតពិនិត្យឯករាជ្យនេះអាចផ្តល់ឱ្យអ្នកបាននូវភាពប្រាកដថា អាជីវកម្មរបស់អ្នកកំពុងអនុលោមតាមបទប្បញ្ញត្តិទាំងនោះ។
២- អភិបាលកិច្ចល្អ ៖ ការមានសវនកម្មផ្ទៃក្រៅជាប្រចាំបង្ហាញទៅកាន់អ្នកខាងក្រៅថាអាជីវកម្មរបស់អ្នកបាន និងកំពុងខិតខំដើម្បីសម្រេចបាននូវស្តង់ដារល្អបំផុតមួយដែលអាចធ្វើទៅបាន។ ដូចនេះហើយ អាជីវកម្មនោះ មិនបាច់មានការព្រួយបារម្ភចំពោះការត្រួតពិនិត្យរបស់សវនករផ្ទៃក្រៅនោះទេ។ ច្រើនជាងនេះទៅទៀត នៅពេលដែលអាជីវកម្មមានការពាក់ព័ន្ធនឹងម្ចាស់ភាគហ៊ុន ឬវិនិយោគិនដែលមិនបានធ្វើសកម្មភាពគ្រប់គ្រងដោយផ្ទាល់ក្នុងអាជីវកម្មនោះ សេវាសវនកម្មផ្ទៃក្រៅជួយបន្ថែមទំនុកចិត្តបន្ថែមដល់ភាគីទាំងនោះដោយសារតែអាជីវកម្មបានធ្វើឡើងស្របតាមគោលការណ៍ត្រឹមត្រូវ។
៣- ទប់ស្កាត់ការក្លែងបន្លំ ៖ ប្រសិនបើអ្នកគិតថា អ្នកជាម្ចាស់អាជីវកម្ម អ្នកនឹងជួលតែមនុស្សដែលអ្នកមានទុកចិត្តបំផុតតែប៉ុណ្ណោះ ប៉ុន្តែអ្នកមិនអាចដឹងទេថា គេជាអ្នកកេងបន្លំ ឬមិនមែន ដោយគ្រាន់តែក្រលេកមើលពួកគេតែមួយភ្លេត។ សវនកម្មផ្ទៃក្រៅនឹងពិនិត្យឡើងវិញនូវកំណត់ត្រាអាជីវកម្ម និងដំណើរការអាជីវកម្ម ដោយគ្មានទំនាស់ផលប្រយោជន៍នៃទំនាក់ទំនងផ្ទាល់ខ្លួនឡើយ។
៤- ការដេញថ្លៃការងារ ៖ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងឧស្សាហកម្មដែលការដេញថ្លៃការងារនោះវាគឺជារឿងធម្មតាទៅហើយ ដូចជាឧស្សាហកម្មសំណង់ដែលជារឿយៗគេតម្រូវឲ្យក្រុមហ៊ុនទាំងនោះមានរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញដោយសវនករឯករាជ្យ។ ការនេះជាផ្នែកមួយនៃដំណើរការដេញថ្លៃអាចផ្តល់ឱ្យអ្នកនូវអាទិភាពឈ្នះការដេញថ្លៃទៅលើអាជីវកម្មដែលមិនមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។
៥- តម្រូវការធនាគារ ៖ ការផ្តល់ហិរញ្ញប្បទានជាញឹកញាប់អាចជាឧបសគ្គចម្បងសម្រាប់អាជីវកម្ម។ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មទៅកាន់ធនាគារនៅពេលរៀបចំស្នើសុំកម្ចីអាចជួយបន្ថែមអត្រាជោគជ័យកាន់តែច្រើនចំពោះពាក្យស្នើសុំរបស់អ្នក ដោយសារវាបានផ្តល់នូវទំនុកចិត្តបន្ថែមទៀតដល់ធនាគារចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងដំណើរការដែលបានអនុវត្តន៍នៅក្នុងអាជីវកម្មរបស់អ្នក។
៦- ការជួយកែលម្អប្រព័ន្ធដំណើរការអាជីវកម្ម ៖ ទោះបីជាមិនមានភាពទន់ខ្សោយ ឬភាពខ្វះចម្លោះនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានរកឃើញនៅពេលធ្វើសវនកម្មផ្ទៃក្រៅក៏ដោយ ក៏ការមានសវនកម្មផ្ទៃក្រៅអាចជួយស្វែងរកនូវផ្នែកណាមួយនៅក្នុងអាជីវកម្មរបស់អ្នក ដែលប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់អ្នកអាចត្រូវបានកែលម្អឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធ ។
៧- ការផ្តល់ទំនុកចិត្តជូនអ្នកផ្តត់ផ្គង់ ៖ ប្រសិនបើអាជីវកម្មលោកអ្នកតម្រូវទិញផលិតផលសំខាន់ៗពីអ្នកផ្គត់ផ្គង់អន្តរជាតិ ក្រុមហ៊ុនធំៗទាំងនោះតម្រូវឲ្យលោកអ្នកផ្ញើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនលោកអ្នកមិនជាប់ទណ្ឌកម្មអន្តរជាតិ ជាក្រុមហ៊ុនស្អាតស្អំជាដើម។
៨- ការត្រៀមខ្លួនរួចជាស្រេចដើម្បីចុះបញ្ចីផ្សារមូលប័ត្រ ឬលក់ភាគហ៊ុន ៖ នៅពេលអាជីវកម្មគ្រួសារមានការធំធាត់ដល់ចំណុចរបត់មួយ ការបង្វែរខ្លួនទៅជាក្រុមហ៊ុនសាធារណៈមិនមែនមួយថ្ងៃ ឬពីរថ្ងៃនោះទេ។ ការមានសេវាសវនកម្មជាប្រចាំគឺជាការត្រៀមខ្លួនយ៉ាងម៉ត់ចត់ដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ចីនៅផ្សារមូលប័ត្រ ព្រោះច្បាប់តម្រូវឲ្យមានរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យយ៉ាងហោចណាស់ក៏ ២ ទៅ ៣ ឆ្នាំដែរ។ ម្យ៉ាងវិញទៀត អ្នកវិនិយោគបុគ្គល ដែលមានសក្តានុពលក៏ត្រូវការរបាយការណ៍ហិរញ្ញវត្ថុដែលចេញដោយសវនករឯករាជ្យផងដែរមុនពេលគេសម្រេចចិត្តធ្វើការវិនិយោគជាមួយ។
អាស្រ័យដូចបានលើកឡើងទាំង៨ចំណុចខាងលើនេះ ម្ចាស់អាជីវកម្ម ក៏ដូចជាម្ចាស់ក្រុមហ៊ុននានាអាចធ្វើការពិចារណា ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការអាជីវកម្មមិនប្រឈមទៅនឹងហានិភ័យណាមួយដែលអាចកើតមាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/07/2026
ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ
Top News, ជំនួញ, ព្រឹត្តិការណ៍
• 13/07/2026
ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងស្ងប់ស្ងាត់ និងអាចបាញ់ចេញបានភ្លាមៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/07/2026
ពេលនេះ ប្រទេសឥណ្ឌា កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងត្រៀមលក្ខណៈជាស្រេចជាពិសេសសម្រាប់ការទប់ទល់នឹងសង្គ្រាមនុយក្លេអ៊ែរ តាមរយៈការដាក់ពង្រាយក្បាលគ្រាប់មួយចំនួនយ៉ាងស្ងៀមស្ងាត់បំផុត និងអាចប្រើប្រាស់ក្នុងការវាយប្រហារបានគ្រប់ពេលទាំងអស់

សម្តេចធិបតី ៖ការអភិវឌ្ឍប្រទេសមិនអាចកើតមាន ប្រសិនបើគ្មានការចូលរួមពីយុវជន ដែលជាកម្លាំងចលករដ៏សំខាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/07/2026
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content