ជប៉ុនត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានចំនួនកាកសំណល់តិចតួចបំផុតធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត ប៉ុន្តែទោះជាយ៉ាងណារដ្ឋាភិបាល រួមទាំងពលរដ្ឋរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនវិស័យឯកជនមិនព្រមបញ្ឈប់ត្រឹមនេះឡើយ ពោលគឺនៅបន្តចូលរួមសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការកាត់បន្ថយកាកសំណល់គ្រប់ប្រភេទឲ្យនៅតិចបំផុត។

ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍បំផុត ទៅលើផ្សារទំនើបមួយកន្លែងរបស់ជប៉ុន ដែលមិនត្រឹមតែមិនលក់ផលិតផលច្រើនមុខដែលអាចបង្កឲ្យកើនឡើងនូវកាកសំណល់នោះទេ ថែមទាំងមានការច្នៃប្រឌិតខ្ពស់ទៅលើការរចនាទម្រង់ និងសំបកផលិតផលទាំងអស់ដែលអាចប្រើប្រាស់រួចអាចយកមកប្រើម្តងទៀតបាន ដែលពាក្យបច្ចេកទេសហៅថា Zero-Waste Shopping។
នៅផ្សារទំនើបមួយនេះ អតិថិជនអាចធ្វើការបញ្ជាទិញយកផលិតផលផ្សេងៗ ដូចជា អាហារ សាប៊ូម៉្សៅ និងសាប៊ូកក់សក់ជាដើម ដែលផលិតផលទាំងនោះត្រូវបានគេវេចខ្ចប់យ៉ាងស្រស់ស្អាតជាមួយនឹងសំបកកំប៉ុងដ៏មានគុណភាព និងជាកំប៉ុងមិនប៉ះពាល់ដល់បរិស្ថានផងដែរ។ បន្ថែមលើនេះ អ្វីដែលជាភាពអស្ចារ្យបំផុតនោះគឺថានៅក្រោយពេលដែលអតិថិជនបានប្រើប្រាស់អស់ហើយ ពួកគេអាចយកសំបកកំប៉ុងទាំងនោះត្រឡប់មកផ្សារនេះវិញដើម្បីទិញយកផលិតផលនេះសាជាថ្មីជាមួយនឹងសំបកកំប៉ុងដដែល ហើយអាចបន្តធ្វើបែបនេះជាច្រើនដង។

តើដំណើរការទាំងនេះប្រព្រឹត្តទៅដោយរបៀបណា?
អ្វីដែលចាំបាច់សម្រាប់អតិថិជនគឺគ្រាន់តែធ្វើការបង់ប្រាក់ទុកជាមុនចំពោះតម្លៃកំប៉ុងពីលើតម្លៃផលិតផល ហើយនៅពេលដែលអ្នកប្រើប្រាស់ផលិតផលអស់ អតិថិអាចយកសំបកកំប៉ុងមកផ្សារទំនើប Loop សាជាថ្មី ដើម្បីបំពេញបន្ថែមឡើងវិញនូវប្រភេទផលិតផល ហើយទទួលបានលុយកក់ទាំងនោះមកវិញ។ ដោយឡែកចំពោះសំបកកំប៉ុង ឬប្រអប់ទាំងនោះត្រូវបានក្រុមការងារយកទៅសំអាតយ៉ាងស្អាត និងបញ្ចូនទៅកាន់រោងចក្រដើម្បីបំពេញផលិតផលសាជាថ្មី។ បន្ទាប់ពីបានបំពេញផលិតផលចូលទៅក្នុងសំបកកំប៉ុងហើយនោះ ផ្សារទំនើប Loop ក៏មានបម្រើសេវាកម្មដឹកជញ្ជូនផលិតផលទាំងនោះទៅដល់ផ្ទះរបស់អតិថិជនទាំងអស់ផងដែរ រួមជាមួយនឹងសេវាកម្មប្រមូលយកសំបកកំប៉ុងដែលប្រើប្រាស់រួចផង។ ផ្សារទំនើប Loop នេះបានសហការជាមួយនឹងក្រុមហ៊ុនលក់ទំនិញដ៏ល្បីរបស់ជប៉ុន Aeon ជាមួយនឹងផលិតផលសរុបចំនួនត្រឹមតែ ១៦មុខប៉ុណ្ណោះ ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content