BeReal ជាកម្មវិធីទូរស័ព្ទបែបបណ្តាញសង្គមដ៏ថ្មីស្រឡាងមួយដែលទើបតែត្រូវបានប្រកាសដាក់ឲ្យដំណើរការកាលពីឆ្នាំ២០២០កន្លងទៅនេះប៉ុណ្ណោះ ប៉ុន្តែវាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាយុវវ័យ។
គិតត្រឹមដើមឆ្នាំ២០២២នេះ ការដោនឡូតយកមកប្រើប្រាស់មានចំនួនរហូតទៅដល់៥លានដង។ BeReal ជាកម្មវិធីដែលមានមុខងារ ប្លែកខុសពីបណ្តាញសង្គមផ្សេងទោះបីជាវាមានគោលដៅដើម្បីចែករំលែករូបភាពក្តី ប៉ុន្តែ BeReal មិនមានមុខងារដូចជា filter ឬ retouching នោះឡើយ ប៉ុន្តែពួកគេមានសិទ្ធិក្នុងការបង្ហោះរូបភាពត្រឹមតែ២នាទីប៉ុណ្ណោះបន្ទាប់ពីទទួលបាន notification ពីកម្មវិធី។

បច្ចុប្បន្ន កម្មវិធីនេះទទួលបានចំណាត់ថ្នាក់លេខរៀងទី៤ជាកម្មវិធីដែលត្រូវបានដោនឡូតច្រើនបំផុតពី App Store នេះបើយោងតាមការចេញផ្សាយដោយ WFMZ ហើយដំណើរការរបស់វាពិតជាប្លែក ប៉ុន្តែសាមញ្ញដោយក្នុងមួយថ្ងៃអ្នកអាចធ្វើការបង្ហោះបានតែម្តងប៉ុណ្ណោះហើយអ្នកប្រើប្រាស់មានពេលវេលាត្រឹមតែ២នាទីប៉ុណ្ណោះដើម្បីថត និងបង្ហោះ ឬសរសេរ caption។

ចំណុចគួរឲ្យចាប់អារម្មណ៍ និងត្រូវបានអ្នកប្រើប្រាស់ឲ្យតម្លៃវាខ្លាំងនោះគឺថាកម្មវិធីមិនមានរូបភាព (image,sticker) ដើម្បីបង្ហាញពីអារម្មណ៍នោះទេដូចនេះចាំបាច់វាតម្រូវឬអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ក្នុងការបង្ហាញអារម្មណ៍ទាំងនោះជាមួយនឹងមុខមាត់ពិត និងពិសេសមិនមានការ edit ឡើយ។
កម្មវិធីក៏មានគោលដៅសំខាន់មិនចង់ឲ្យអ្នកមានអ្នកតាមដានគណនេយ្យរបស់អ្នកច្រើនក្រៅតែពីមិត្តភ័ក្តពិតប្រាកដនោះដែរ ដូចនេះហើយទើបស្ថាបនិក លោក Alexis Barreyat អ្នកជំនាញឌីសាញជនជាតិបារាំងបានសម្រេចចិត្តបង្កើតវាមកជាមួយនឹងឈ្មោះ BeReal ហើយលើសពីនេះ ព្រោះថាមិនចាំបាច់ខ្វាយខ្វល់ពីរូបស្អាតពេក ឬមិត្តភ័ក្តក្លែងក្លាយ ឬគណនេយ្យក្លែងក្លាយដូចបណ្តាញសង្គមផ្សេងឡើយ។
ក្រៅតែពីចំណាយពេលនៅលើបណ្តាញសង្គមតិចជាងមុនហើយនោះ BeReal នឹងធ្វើឲ្យអ្នកប្រើប្រាស់មិនសូវឈ្លក់វង្វេងទៅនឹងការប្រើប្រាស់មុខងារកែសម្រួលរូបភាព និងការតាមដានជាមួយនឹង newsfeed ដល់ទៅរាប់រយរាប់ពាន់ដងជារៀងរាល់ថ្ងៃនោះឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content