ប្រាំចំណុចសំខាន់ៗក្នុងការចិញ្ចឹមកង្កែបដែលកសិករគួរយល់ដឹង និងទទួលបានផលល្អ

បច្ចេកទេសចិញ្ចឹមកង្កែប គឺជាចំណេះដឹងថ្មីមួយដែលអាចជួយកសិករទាំងឡាយ មានភាពងាយស្រួលក្នុងការចិញ្ចឹមកង្កែប ដែលអាចអនុវត្តបានដោយខ្លួនឯងនៅផ្ទះ ងាយៗ ចិញ្ចឹមរយៈពេលខ្លី និងចំណាយដើមទុនតិច ទទួលបានផលច្រើនស្ទើរមិនគួរឱ្យជឿ។

ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹមសត្វកង្កែបត្រូវបានអ្នកជំនាញកសិកម្មបញ្ជាក់ប្រាប់ថាមានចំនួន៥ចំណុច ដែលប្រជាកសិករ ក៏ដូចជាអ្នកចិញ្ចឹមសត្វកង្កែបអាចអនុវត្ត និងទទួលបានផលច្រើនក្នុងរយៈពេលខ្លី។  

ទី១ ប្រភេទកង្កែប ៖ គេសង្កេតឃើញថា កង្កែប និងគីង្គក់មានប្រមាណ ២៧០០ប្រភេទ ហើយមានប្រភេទកង្កែបជាច្រើនដែលអាចបរិភោគបាន ដោយក្នុងនោះ នៅប្រទេសកម្ពុជាយើងមានកង្កែបច្រើនប្រភេទ ដូចជា កង្កែបកូប កង្កែបក្អាត់ កង្កែបអាចម៍គោ និងកង្កែបស្រូវជាដើម។

ទី២ ចំណីរបស់កង្កែប ៖ ក្នុងការចិញ្ចឹមកង្កែប គេអាចឱ្យជាចំណីគ្រាប់ និងចំណីកែច្នៃ ដោយក្នុងនោះ គេប្រើចំណីគ្រាប់អស់ ១.៣-១.៥គីឡូក្រាម ទទួលបានកង្កែបសាច់ ១គីឡូក្រាម។ ចំណែក ចំណីកែច្នៃ អាចលាយកន្ទក់ ម្សៅ ត្រី សណ្ដែកសៀង ពោតក្រហម អំបិលចូលគ្នា ចម្អិនឱ្យឆ្អិន កូរឱ្យសព្វល្អ រួចទុកឱ្យត្រជាក់ ទើបអាចដាក់ឱ្យកង្កែបស៊ីបាន។


ទី៣ ការធ្វើអាងចិញ្ចឹម ៖ ការធ្វើអាចសម្រាប់ចិញ្ចឹមកង្កែបអាចធ្វើបានច្រើប្រភេទទៅតាមទីតាំង ធនធាន និងការកែច្នៃរបស់កសិករ ដែលគាត់អាចចិញ្ចឹមក្នុងស្រែ ស្រះ ឬច្នៃអាងក្រាលក្រណាត់កៅស៊ូ អាងស៊ីម៉ង់ ឬអាងស្បៃម៉ុង ជាដើម។ យ៉ាងណាមិញ ការចិញ្ចឹមមិនថានៅក្នុងអាងឬក៏ស្រះ ទាមទារនូវការរៀបចំ និងថែទាំផ្សេងៗគ្នាដូចជា៖

  • ការចិញ្ចឹមក្នុងស្រែ ៖ យើងត្រូវមានស្រែដែលមានផ្ទៃដីចន្លោះ​ ១០០-១៥០ ម៉ែត្រការេ និងទឹកស្រែជម្រៅ ៣០-៥០ សង់ទីម៉ែត្រ ដែលយើងអាចដាក់កង្កែបប្រមាណ ៨០-១០០ ក្បាលក្នុង១ម៉ែត្រការ៉េ។ រៀបចំកន្លែងដាក់ចំណីឱ្យបានច្រើន និងចាំសន្ទូងរឹងដើមសិន។ ក្រៅពីនេះ យើងត្រូវប្រើស្បៃមុងព័ន្ធជុំវិញ ការពារកុំឱ្យកង្កែបលោតចេញ និងពិនិត្យមើលស្បៃមុងរាល់ថ្ងៃពិសេសពេលមានភ្លៀងចៀសវាងមានកន្លែងណាលិចអាចធ្វើឱ្យកង្កែបលោតចេញបាន។
  • ការចិញ្ចឹមក្នុងស្រះ៖ យើងត្រូវការស្រះទំហំពី ២០-៣០០ម៉ែត្រការ៉េ ជម្រៅទឹកក្នុងស្រះគឺ៣០-៥០ សង់ទីម៉ែត្រ ដោយមានបាតស្រះរាបស្មើ និងជម្រាលទៅម្ខាង ហើយយើងអាចដាក់កង្កែបប្រមាណ៨០-១០០ ក្បាលក្នុង១ម៉ែត្រការេ។ ត្រូវព័ន្ធស្បៃ ឬសង្កសីជុំវិញការពារកុំឱ្យកង្កែបលោតចេញ ប្រក់ស្បៃកាត់បន្ថយកម្ដៅថ្ងៃ និងមានបំពង់ទឹកបង្ហូរចេញចូលសម្រាប់ប្ដូរទឹកចេញនៅពេលទឹកមានក្លិនស្អុយ។
  • ការចិញ្ចឹមក្នុងអាងក្រាលក្រណាត់កៅស៊ូ ៖ អាងទំហំចាប់ពី ២ម៉ែត្រការេឡើងទៅ កម្ពស់ ៨០សង់ទីម៉ែត្រ ហើយយើងអាចដាក់កង្កែបបានចន្លោះពី៨០-១០០ ក្បាលក្នុង១ម៉ែត្រការ៉េ តែត្រូវចាប់កង្កែបណាដែលធំទៅដាក់អាងផ្សេងមួយទៀត។ មិនខុសពីស្រះប៉ុន្មានដែរ យើងត្រូវប្រក់ដំបូលកាត់បន្ថយកម្ដៅថ្ងៃ និងមានបំពង់ទឹកបង្ហូរចេញចូលសម្រាប់ប្ដូរទឹករាងរៀល់មុនពេលឱ្យចំណីព្រឹកនិងល្ងាច ក្នុងករណីមានភ្លៀងខ្លាំង​ត្រូវបង្ហូរទឹកក្នុងអាងចោល។
  • ការចិញ្ចឹមក្នុងអាងស៊ីម៉ង់ ៖ ស្រដៀងទៅនឹងអាងក្រណាត់កៅស៊ូដែរ អាងស៊ីម៉ង់ត្រូវមានទំហំចាប់ពី ២-៥០ ម៉ែត្រការ៉េ អាងកម្ពស់ ៨០សង់ទីម៉ែត្រ ជម្រៅទឹក១០សង់ទីម៉ែត្រ អាចដាក់កង្កែបបានចន្លោះពី៨០-១០០ ក្បាលក្នុង១ម៉ែត្រការ៉េ តែត្រូវចាប់កង្កែបណាដែលធំទៅដាក់អាងផ្សេងមួយទៀត។ យើងត្រូវប្រក់ដំបូលកាត់បន្ថយកម្ដៅថ្ងៃ និងមានបំពង់ទឹកបង្ហូរចេញចូលសម្រាប់ប្ដូរទឹករាងរៀល់មុនពេលឱ្យចំណីគឺពេលព្រឹក និងពេលល្ងាច ក្នុងករណីមានភ្លៀងខ្លាំង​ត្រូវបង្ហូរទឹកក្នុងអាងចោល។
  • ការចិញ្ចឹមក្នុងស្បៃមុង ៖ ផ្ទៃស្បៃម៉ុងមានទំហំពី ៦-៣០ ម៉ែតត្រការ៉េ កម្ពស់ស្បៃម៉ុងពី ៨០-១០០សង់ទីម៉ែត្រ និងមានគម្រប ដែលអាចដាក់កង្កែបបានចន្លោះពី ៥០-៨០ក្បាលក្នុង១ម៉ែត្រការ៉េ។ ក្នុងស្បៃមុងត្រូវដាក់បន្ទះស្នោដើម្បីឱ្យកូនកង្កែបអាចលោតទំនិងស៊ីចំណី និងបោះបង្គោលឱ្យរឹងមាំ។ ត្រូវឧស្សាហ៍ពិនិយត្យមើលជុំវិញស្បៃមុងរាល់ថ្ងៃ ពិសេសនៅពេលមានភ្លៀងចៀសវាងការលិចស្បៃមុង។

ទី៤ ជំងឺកង្កែប ៖ ការចិញ្ចឹមកង្កែប គេបានជួបប្រទះនូវជំងឺមួយចំនួន ដូចជា ជំងឺហើមពោះ ដែលពោះកង្កែបឡើងរីកធំ មិនសូវធ្វើចលនា និងមិនសូវស៊ីចំណី មួយទៀតគឺជំងឺរលាកស្បែក ដែលធ្វើឱ្យកង្កែបឡើងហើម ស្បែកពោះមានស្នាមក្រហម ពិសេសនៅបាតជើងទាំងបួន។ ជំងឺទាំងនេះសុទ្ធសឹងបង្កឡើងដោយសារបញ្ហាទឹក និងអនាម័យក្នុងអាងចិញ្ចឹម ដូច្នេះដើម្បីបង្ការជំងឺខាងលើ យើងត្រូវឧស្សាហ៍ប្ដូរទឹក រក្សាគុណភាពទឹក និងរក្សាអនាម័យក៏ដូចជាលាងអាងអាងចិញ្ចឹមឱ្យបានទៀងទាត់។

ទី៥ ការប្រមូលផល ៖ យើងអាចប្រមូលផលកង្កែបបានក្នុងរយៈពេល ៣-៤ខែ ហើយ ១ឆ្នាំអាចចិញ្ចឹមបាន ២-៣ដងផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងការចិញ្ចឹមកង្កែប យើងត្រូវចិញ្ចឹមតែក្នុងរយៈពេល ៣ ទៅ ៤ ខែបានហើយ បើយើងចិញ្ចឹមហួសរយៈពេលនេះ នឹងអាចខាតចំណីច្រើន ចំណាយពេលយូរ ហើយកង្កែបក៏លូតលាស់យឺត។

បន្ទាប់ពីយល់ដឹងពីចំណុសំខាន់ៗទាំងនេះហើយ សង្ឃឹមថាបងប្អូនកសិករអាចមានទុនខ្លះៗក្នុងការចាប់ផ្ដើមចិញ្ចឹមកង្កែបនៅក្នុងស្រែ ឬក៏ក្នុងអាងក្បែរផ្ទះដើម្បីអាចរកចំណូលបន្ថែមមកផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី