ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឆ្លើយតបទៅនឹងបញ្ហាគ្រោះទឹកជំនន់ដែលបង្ករការខូចខាតទៅដល់ប្រជាពលរដ្ឋ ដោយសន្យាថានឹងផ្ដល់លក្ខខណ្ឌអនុគ្រោះទៅដល់អតិថិជនរបស់ខ្លួនដែលរងគ្រោះដោយទឹកជំនន់។

ស្របទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានព្រមព្រៀងគ្នាសន្យាផ្ដល់លក្ខខណ្ឌអនុគ្រោះ និងយោគយល់ទៅដល់អតិថិជនរបស់ខ្លួនដែលរងគ្រោះដោយទឹកជំនន់។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ខាងសមាគមបានយកចិត្តទុកដាក់លើបញ្ហាទឹកជំនន់នេះ ព្រមទាំងបានពិនិត្យ និងសិក្សាលើទំហំនៃផលប៉ះពាល់របស់ប្រជាជន។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖
“បន្ទាប់ពីទទួលដំណឹងពីផល់ប៉ះពាល់ទឹកជំនន់ ក្រុមការងារសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការវិភាគពីទំហំនៃផលប៉ះពាល់ដែលអាចនឹងកើតឡើង ដោយផ្អែកតាមទិន្នន័យឆ្នាំកន្លងៗមក ហើយនៅសប្តាហ៍មុនសមាគមក៏បានកោះប្រជុំសមាជិកដើម្បីជជែកគ្នាពីបញ្ហានេះ ដើម្បីត្រៀមរៀបចំជួយដល់បងប្អូនកសិករដែលរងផល់ប៉ះពាល់”
លោកគូសបញ្ជាក់ថា ៖
“វិស័យមីក្រូហរិញ្ញវត្ថុទាំងមូល បានឯកភាពគ្នាជាគោលការណ៍ថា នឹងជួយដល់បងប្អូនកសិករដែលរងផលប៉ះពាល់ តាមរយៈការផ្តល់នូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ និងសម្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន”
សូមរំលឹកថា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលមានជាង ៦ ០០០នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកអំពីការចុះជួយអន្តរាគមន៍បន្ថែមដល់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ផ្ដោតលើជំនួយសំខាន់ពីរគឺ ជំនួយខាងកសិកម្ម និងជំនួយខាងហិរញ្ញវត្ថុ។
ក្នុងដំណើរការចុះជួយអន្តរាគមន៍នេះ សម្ដេចតេជោ បានអំពាវនាវអំពាវនាវទៅដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឱ្យជួយសម្រួលលើឥណទានរបស់ពលរដ្ឋដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក។ សម្ដេចបានលើកឡើងពីការបន្ធូរបន្ថយការប្រាក់ ពន្យាររយៈពេលក្នុងការសងត្រឡប់ និងការរៀបចំឥណទានឡើងវិញ ជាដើម៕ អត្ថបទដោយ ៖ កែវ បុស្បា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content