បច្ចេកវិទ្យាថ្មីមួយរបស់ក្រុមហ៊ុនអាជីវកម្មកើតថ្មីរបស់ប្រទេសបារាំង Uneole ដែលបានបង្ហាញទៅកាន់សាធារណៈជននាពេលកន្លងមកនេះនឹងក្លាយទៅជាសញ្ញាមួយដែលអាចបញ្ជាក់ប្រាប់យើងបានថា នាពេលអនាគត នឹងមានវត្តមានរបស់ម៉ាស៊ីនកែច្នៃកាន់តែច្រើនឡើងដែលសុទ្ធតែជាឧបករណ៍អាចបង្កើតថាមពលបៃតងជំនួសឲ្យវិស័យថាមពលដែលប្រើប្រាស់ប្រេងឥន្ធនៈ។

Uneole បានកែច្នៃបានម៉ាស៊ីនថ្មីមួយមានសមត្ថភាពពិសេស ដែលមិនត្រឹមតែអាចទាញយកថាមពលខ្យល់នោះទេ គឺថែមទាំង អាចទាញបានថាមពលសូឡាផងដែរនៅក្នុងពេលជាមួយគ្នា និងក្នុងម៉ាស៊ីនតែមួយប៉ុណ្ណោះ។ Uneole ជាម៉ាស៊ីនដែលមានដំបូលគ្របដណ្តប់ដោយបន្ទះសូឡា ខណៈដែលតួខ្លួនរបស់វាគឺជាតួប៊ីនអាចវិលតាមកម្លាំងខ្យល់បក់បាន។
មុខងារទាំងពីររបស់ Uneole អាចឲ្យវាបង្កើតបានទៅជាថាមពលអគ្គិសនីយ៉ាងមានប្រសិទ្ធភាព ហើយមានទំហំច្រើនជាងបន្ទះសូឡាធម្មតាដល់ទៅ៤០ភាគរយ។ ជាទូទៅ សូឡាអាចបង្កើតបានថាមពលល្អបំផុតនៅពេលរដូវក្តៅ ប៉ុន្តែសម្រាប់ Uneole វិញមិនថារដូវក្តៅ ឬមិនក្តៅនោះទេហើយប្រសិនបើជារដូវធ្លាក់ខ្យល់វិញគឺរឹតតែអាចផលិតថាមពលបានយ៉ាងគ្រប់គ្រាន់។

បន្ថែមពីនេះ មិនត្រឹមតែអាចដំណើរការបានគ្រប់រដូវកាលគ្រប់ពេលវេលាទាំងយប់ ឬថ្ងៃប៉ុណ្ណោះទេ Uneole គឺជាម៉ាស៊ីនដំណើរការយ៉ាងស្ងប់ស្ងាត់មិនបង្កជាសំលេងរំខានដល់អ្នកប្រើប្រាស់ឡើយទោះបីជាពេលយប់ស្ងាត់ក្តី ឬដាក់ទៅលើដំបូលផ្ទះក្តី។ ចំណែកភាគច្រើននៃម៉ាស៊ីន Uneole ត្រូវបានផលិតចេញពីដែកអាលុយមីញ៉ូម និងមិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីឡើយនៅក្នុងដំណាក់ការផលិត។ គួរឲ្យដឹងដែរថា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណើរការសាកល្បងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុនដែលស្ថិតនៅភាគខាងជើងប្រទេសបារាំង ប៉ុន្តែក្នុងពេលឆាប់ៗនេះ Uneole នឹងអាចបង្ហាញខ្លួនលើទីផ្សារ ហើយថែមទាំងបង្កើនការអភិវឌ្ឍម៉ាស៊ីននេះឲ្យមានរូបរាងកាន់តែធំទៅដល់១៥០ម៉ែត្រការ៉េ ដែលអាចបំពាក់នៅលើដំបូល ឬទីតាំងអាជីវកម្ម និងក្រុមហ៊ុនធំៗផង ដើម្បីអាចទាញយកថាមពលគ្រប់គ្រាន់មកជំនួសថាមពលដើរដោយហ្វូស៊ីលឥន្ធនៈ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content