(ភ្នំពេញ)៖ សប្ដាហ៍នៃចុងខែមករា គិតចាប់ពីថ្ងៃទី ២៣-២៩ ខែមករា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស ៤៩,៥៩២ នាក់។ នេះបើតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី ៣១ មករា ឆ្នាំ ២០២៣។
គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរបានធ្វើដំណើររួមមាន៖ ខេត្តព្រះសីហនុ (១៨៤,៩២៩នាក់) ខេត្តកំពត (៦៥,៧៨៧នាក់) ខេត្តបាត់ដំបង (៦១,៧៣៧នាក់) ខេត្តសៀមរាប (៤៧,៦៧៦នាក់) ខេត្តកំពង់ចាម (៤២,០៤០នាក់) រាជធានីភ្នំពេញ (៣៩,០៧២នាក់) ខេត្តប៉ៃលិន (៣៣,០៦៥នាក់) ខេត្តកែប (៣២,៧៤៦នាក់)។
យ៉ាងណាមិញ បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណ ៦០ ម៉ឺននាក់ក្នុងសប្តាហ៍កន្លងមកនេះ គឺបានមកពីចរន្តភ្ញៀវទេសចរដែលបានដើរកម្សាន្តនារយៈពេល២ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ខណៈដែល រយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនកន្លងទៅ កម្ពុជាទទួលភ្ញៀវសរុបប្រមាណ ១ លាននាក់។
មិនត្រឹមតែភ្ញៀវទេសចរក្នុងស្រុកទេ ដែលបានកើនឡើងនាដើមឆ្នាំ ២០២៣ នេះ ចរន្តភ្ញៀវទេសចរអន្តរជាតិក៏បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិផងដែរ។ ជាក់ស្តែង បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន ១០៤ នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦ នាក់ទៀត សរុប ១២០ នាក់។
រីឯនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៦ និង ១៧ ខែកុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern។ ហើយចាប់ពីចុងខែមីនា ទៅ កម្ពុជានឹងមានកម្មវិធីហោះហើរទៀងទាត់ ព្រមទាំងមានការរៀបចំពីធីស្វាគមន៍ដ៏សមរម្យមួយ ដូចទៅនឹងក្រុងព្រះសីហនុផងកាលពីពេលកន្លងទៅដែរ។
សម្រាប់ខេត្តសៀមរាបបច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើង ក្នុង១ថ្ងៃ បើគិតជាចំនួនភ្ញៀវគឺមានក្នុងចន្លោះ ១៨០០ ទៅ១៩០០នាក់។ រីឯភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច ២០០០នាក់ក្នុងមួយថ្ងៃផងដែរ។ បើតាមក្រសួងទេសចរណ៍ដដែល ភ្ញៀវប្រចាំថ្ងៃបច្ចប្បន្ននៅក្នុងខេត្តសៀមរាបច្រើនជាងគេ គឺភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ Sky Angkor Airline៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content