ពិភពលោកកំពុងពិចារណាឡើងវិញនូវសណ្តាប់ធ្នាប់សេដ្ឋកិច្ចសកលថ្មី NIEO ដែលបរាជ័យម្តងហើយកាលពីទសវត្សរ៍ឆ្នាំ៧០

ពិភពលោកស្ថិតនៅក្នុងមាត់ជ្រោះមរណនៃការប្រឈមមុខដាក់គ្នានូវអាវុធប្រល័យលោកចាប់តាំងតែពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង។ រុស្ស៊ីបានគំរាមកំហែងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់បើទោះបីជាបានកាន់កាប់ទឹកដីមួយចំនួនទៀតបន្ថែមពីលើតំបន់គ្រីមៀទៅហើយក្តី។

ជម្លោះដែលបានបង្ហាញពីអស្ថិរភាពនៅតំបន់អឺរ៉ុបនេះមិនគ្រប់គ្រាន់ បច្ចុប្បន្នជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីននៅមជ្ឈឹមបូព៌ាក៏បាន និងកំពុងតែធ្វើឲ្យពិភពលោកកាន់តែភ្ញាក់ផ្អើលខ្លាំងបន្ថែមទៀត។ ជម្លោះប្រដាប់អាវុធទាំងនេះត្រូវបានក្រុមអ្នកជំនាញវិភាគអន្តរជាតិអះអាងថា វាសបញ្ជាក់អំពីភាពកំសោយ និងការរលត់ទៅនៃសណ្តាប់ធ្នាប់ពិភពលោកចាស់ដែលបានប្រើប្រាស់ចាប់តាំងតែពីចុងសង្គ្រាមលោកទី២មកម្ល៉េះ។

ក្រៅតែពីបញ្ហាភូមិសាស្ត្រនយោបាយរបស់មហាអំណាចហើយនោះគេសង្កេតឃើញថា ពិភពលោកក៏កំពុងប្រឈមមុខនឹងបញ្ហាវិបត្តិធំៗជាច្រើនផ្សេងទៀតដូចជាការបាត់បង់ជីវចម្រុះ បញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ញាសិប្បនិម្មិត AI ព្រមទាំងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតផង។

ក្នុងពេលដែលអ្នកសេដ្ឋកិច្ចវិទូជាច្រើនមើលឃើញថា ពិភពលោកនឹងឆ្ពោះទៅមុខដើម្បីទទួលយកសណ្តាប់ធ្នាប់ថ្មី New World Order នោះ ពួកគេក៏បានបង្ហើបប្រាប់គ្រប់គ្នាឲ្យត្រៀមខ្លួនដើម្បីសម្របខ្លួនជាមួយនឹងសណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មី NIEO (New International Economic Order) ផងដែរ។

New International Economic Order ឬ NIEO ត្រូវបានបង្កើតឡើងដំបូងតាំងតែពីទសវត្សរ៍ឆ្នាំ១៩៧០ ពោលគឺនៅក្រោយសង្គ្រាមលោកទី២ក្នុងគោលបំណងសំខាន់ដើម្បីលើកកម្ពស់ផលប្រយោជន៍របស់បណ្តាប្រទេសដោយការកែលម្អនូវលក្ខខណ្ឌពាណិជ្ជកម្ម ការបង្កើនជំនួយអភិវឌ្ឍន៍ ការកាត់បន្ថយពន្ធរបស់ប្រទេសអភិវឌ្ឍន៍ និងមធ្យោបាយផ្សេងទៀត ហើយជាពិសេសដោះស្រាយបញ្ហាសេដ្ឋកិច្ចនៃប្រទេសដែលស្ថិតនៅក្រោមនយោបាយអាណានិគម។ ទោះបីជាយ៉ាងណាក្តី កិច្ចខិតខំប្រឹងប្រែងនេះមិនទទួលបានជោគជ័យនោះទេ ហើយថែមទាំងត្រូវបានអង្គការសហប្រជាជាតិអនុម័តទៅហើយ ដោយសារកត្តាសំខាន់ៗមួយចំនួន។

ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំមួយនាទីក្រុងហាវ៉ាណាប្រទេសគុយបា គំនិតផ្តួចផ្តើមអំពីការទទួលយកសណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មី NIEO ត្រូវបានគណៈប្រតិភូមកពីប្រទេសចំនួន២៥បានបង្ហាអំពីការប្តេជ្ញាចិត្តដើម្បីលើកយកកិច្ចការងារនេះមកពិនិត្យ និងពិភាក្សាគ្នាឡើងវិញដោយសង្ឃឹមយ៉ាងមុតម៉ាំថា នឹងក្លាយទៅជាគោលនយោបាយគ្រប់គ្រងសេដ្ឋកិច្ចសកលថ្មីមួយស្របទៅតាមពិភពលោកក្នុងសតវត្សរ៍ទី២១នេះ ជាពិសេសដើម្បីអាចគ្រប់គ្រងបញ្ហា និងវិបត្តិទាំងអស់ដែលកំពុងកើតមានឡើង។

ម្ចាស់ហត្ថលេខីទាំង២៥បានព្យាយាមទាញយកឳកាសដែលគុយបាក្នុងនាមជាប្រធានក្រុមទី៧៧ ឬ Group of 77 នៅអង្គការសហប្រជាជាតិដើម្បីធានាឲ្យបានថានឹងមានការពិភាក្សាគ្នាជាទូទៅនៅក្នុងសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិដើម្បីបង្កើតឲ្យបាននូវ NIEO នេះឡើងវិញព្រមទាំងអាចដាក់បង្ហាញផែនការនេះនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំក្រោយចំពេលខួបទី៥០ឆ្នាំនៃការបង្កើត NIEO តែម្តង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា