អ្នកជំនាញទេសចរណ៍ ៖ នៅឆ្នាំ២០២៤ ចំនួនទេសចរនឹងកើនឡើងជាងឆ្នាំ២០២៣

ភ្នំពេញ ៖ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៥,៤៥លាននាក់ កើនឡើង ៣២.៨ភាគរយ ធៀបនឹងឆ្នាំ២០២២ និងទេសចរជាតិចំនួន ១៨,៥លាននាក់ ដែលបង្កើនចំណូលចូលជាតិប្រមាណ ៣០០០លានដុល្លារ។ ប៉ុន្តែនៅឆ្នាំ២០២៤ កម្ពុជារំពឹងថា ចំនួនទេសចរនឹងកើនឡើងជាងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេស​ចរណ៍ ។

លោកជំទាវ ឆាយ សីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ AMS Economy ថា វិស័យទេសចរណ៍ឆ្នាំ២០២៤ រំពឹងខ្ពស់ថាចំនួនទេសចរនឹងកើនឡើង តាមរយៈការបង្កើនជើង​ហោះហើរ។

លោកជំទាវបានគូសបញ្ជាក់ថា ៖

«កត្តាដែលនាំឱ្យទេសចរកើនដោយសារកត្តាមួយចំនួនដូចជា ការហោះហើរត្រង់ និងមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសនឹងកើនឡើងដែលអាចនឹងជំរុញភ្ញៀវទេសចរ ជាពិសេសយើងមើលឃើញទីផ្សារឥណ្ឌាដែលជាទីផ្សារដ៏ធំ ដែលនឹងមានការហោះហើរត្រង់ទៅកាន់ទីក្រុងញូវដេលីឆាប់ៗនេះ។ តាមរយៈការហោះត្រង់នេះ នឹងជួយនាំទេសចរឥណ្ឌាមកកម្ពុជា។ រាជរដ្ឋាភិបាលក៏កំពុងខិតខំ ដើម្បីស្នើសុំឱ្យមានការហោះហើរត្រង់ទៅកាន់បណ្តាប្រទេសផ្សេងៗទៀត»។

ទាក់ទងនឹងស្ថានភាពអាជីវកម្មទេសចរណ៍ លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា ៖ អាជីវកម្មក្នុងវិស័យទេសចរណ៍កំពុងវិលត្រឡប់មកវិញបណ្តើរៗ ដើម្បីបម្រើទៅដល់ទេសចរដែលកំពុងតែមានការកើនឡើងបន្តិចម្តងៗ។ តែទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់វិលត្រឡប់មកវិញអស់ដែរ ជាពិសេសនៅក្នុងខេត្តសៀមរាបដែលជាប៉ូលទេសចរណ៍ដ៏សំខាន់។

ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ៖

«រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ ចាត់ទុកវិស័យទេសចរណ៍នៅតែជាវិស័យអាទិភាព និងជាមាសបៃតងក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម ក្នុងការកាត់បន្ថយភាពក្រីក្រ ហើយបានកំណត់ច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង»។

ឯកឧត្តមបានបន្តថា ៖ ក្រសួងបានបង្កើននូវប្រភេទសេវាកម្មទេស​ចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបសំដៅទាក់ទាញភ្ញៀវទេសចរ​ជាតិ-អន្តរជាតិឱ្យកាន់តែច្រើនទ្បើងថែមទៀត ធានាឱ្យបាននូវការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ក្នុងមូលដ្ឋាន ជំរុញបានការនាំចេញនៅនឹងកន្លែង ពិសេសចូលរួមដល់ការអភិរក្សវប្បធម៌ ​និងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមបានបង្ហាញឱ្យដឹងទៀតថា ៖ ក្រសួងបានរៀបចំនូវគោលនយោ​បាយអភិវឌ្ឍន៍ទេសចរណ៍ច្បាស់លាស់ ជាពិសេសគំនិតផ្តួចផ្តើមថ្មី បង្កើន ៥ និងអភិវឌ្ឍន៍ ៣ រួមមាន បង្កើន ៥ គឺ ទី១.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ។ ទី២.បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ។ ទី៣.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធទៅនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។ ទី៤.បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី៥.បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។ ដោយឡែក ចំពោះការអភិវឌ្ឍ ៣ រួមមាន ៖ ទី១.អភិវឌ្ឍន៍រចនាសម្ព័ន្ធស្ថាប័ន, ទី២.អភិវឌ្ឍន៍ប្រព័ន្ធឌីជីថល និងទី៣.អភិវឌ្ឍធនធានមនុស្ស។

ទាក់ទិននឹងការខិតខំជំរុញវិស័យទេសចរណ៍ផងដែរនោះ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ​២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សា​ការងារជាមួយលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ដែលជាក្រុមហ៊ុនធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្តោតជាសំខាន់លើវិស័យទេសចរណ៍ជាសកល។ នៅក្នុងកិច្ចជំនួបនោះ លោកស្រី Jane Sun បានបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការ​បន្ត​សហការជាមួយ​ក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងនូវក្តីរីករាយចំពោះជំនួបនាពេលនោះ ​និងបានបង្ហាញនូវ​ការស្វាគមន៍ចំពោះ​បំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុម​ហ៊ុនដៃ​គូក្នុងស្រុកស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុង​ដាក់ចេញនូវគោលនយោបាយជំរុញកំណើនវិស័យទេសចរណ៍នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

តាមរយៈជំនួបនេះ  លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក-កម្ពុជា (PATA) បានយល់ឃើញថា នេះដំណឹងល្អសម្រាប់វិស័យទេសចរណ៍របស់កម្ពុជាទាំងមូល។ ល្អព្រោះថា ក្រុមហ៊ុន Trip.com នេះ ជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលឈរជើងលើវិស័យទេស​ចរណ៍យូរឆ្នាំមកហើយ ហើយក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរ។

លោក ធួន ស៊ីណាន បានឱ្យដឹងថាទៀថា ៖ វត្តមាននៃកិច្ចសហការរកស៊ីវិស័យទេសចរណ៍របស់ក្រុមហ៊ុន Trip.com នេះ នឹងចំណេញទាំងសេវាករទេសចរណ៍ ចំណេញទាំងរូបភាពវិស័យទេសចរណ៍ជារួមតាមរយៈ​ការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យកាន់តែមានជំនឿចិត្តក្នុងការមកទស្សនាប្រទេសកម្ពុជា។

លោកប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក-កម្ពុជារូបនេះ បានលើកឡើងថា ៖

« ដើម្បីទាញវិស័យទេសចរណ៍ឱ្យងើបឡើងវិញកាន់តែខ្លាំង កម្ពុជាត្រូវការស្ថាប័នធំៗបែបនេះសហការ មិនសំដៅតែលើក្រុមហ៊ុន Trip.com នោះទេ ប៉ុន្តែជារួមចំពោះក្រុមហ៊ុនល្បីៗ​ដែល​មានភាពបត់បែនដោយចេះប្រើប្រាស់បច្ចេកវិទ្យានិងចូលមកកម្ពុជាដោយស្របច្បាប់»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *