សហភាពអឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មថ្មីជុំទី ១៣ ប្រឆាំងនឹងរុស្ស៊ី

បរទេស៖​ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មបន្ថែមប្រឆាំងទៅនឹងរុស្ស៊ីក្នុងជុំទី១៣។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជុំទី ១៣ នៃទណ្ឌកម្មនេះគឺជាការរឹតបន្តឹងថ្មី ដែលនឹងហាមឃាត់ការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើអាជីវកម្មរុស្ស៊ី ក៏ដូចជាបុគ្គលដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងនឹងប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក្តី វាទំនងជានឹងរួមបញ្ចូលផងដែរនូវកិច្ចព្រមព្រៀងដែលបានពន្យារពេលជាយូរមកហើយលើកញ្ចប់ជំនួយចំនួន ៥០ ពាន់លានអឺរ៉ូ (៥៤,៥ ពាន់លានដុល្លារ) សម្រាប់ទីក្រុងគៀវ រួមជាមួយនឹងជំនួយផ្នែកយោធាប្រចាំឆ្នាំចំនួន ៥ ពាន់លានអឺរ៉ូទៀត។ លើសពីនេះ ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកដោយ EU ក៏អាចត្រូវបានរាប់បញ្ចូលនៅក្នុងកញ្ចប់ទណ្ឌកម្មផងដែរ។

យ៉ាងណាមិញ ទណ្ឌកម្មថ្មីនេះទំនងជាមិនរួមបញ្ចូលការហាមឃាត់លើការនាំចូលអាលុយមីញ៉ូមរបស់រុស្ស៊ី ឬ​កំណត់គោលដៅលើការនាំចេញឥន្ធនៈនុយក្លេអ៊ែរ និងឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីឡើយ ដោយសារខ្វះការយល់ស្របក្នុងចំណោមរដ្ឋជាសមាជិកទាក់ទងនឹងវិធានការទាំងនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មចំនួន ១២ ជុំរួចហើយមកលើរុស្ស៊ី ដោយវិធានការទាំងនោះមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះចុះខ្សោយ និងរារាំងរុស្ស៊ីមិនអាចផ្តល់មូលនិធិដល់ប្រតិបត្តិការយោធារបស់ខ្លួន។ យ៉ាងណាក៏ដោយ បើទោះបីជារុស្ស៊ីទទួលរងនូវការធ្លាក់ចុះក្នុងឆ្នាំដំបូងដោយសារទណ្ឌកម្មក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសនេះចាប់ផ្តើមមានស្ថិរភាពឡើងវិញ ដោយសារតែការផ្លាស់ប្តូរគោលនយោបាយសារពើពន្ធទាន់ពេលវេលា និងការកំណត់ទិសដៅឡើងវិញនៃពាណិជ្ជកម្មរបស់ខ្លួនទៅកាន់អាស៊ី។

មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងមូស្គូបានហៅការដាក់ទណ្ឌកម្មទាំងនេះថាខុសច្បាប់ម្តងហើយម្តងទៀត និងមិនមានភាពជោគជ័យមកលើរុស្ស៊ី។ យោងតាមលោកស្រី Valentina Matvienko ប្រធានសភាជាន់ខ្ពស់នៃសភារុស្ស៊ី លើកឡើងថា រុស្ស៊ីនឹងបន្តទប់ទល់នឹងសម្ពាធទណ្ឌកម្ម បើទោះបីជាលោកខាងលិចព្យាយាមធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីមានអស្ថិរភាពក៏ដោយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)