តើនឹងមានអ្វីកើតឡើង ប្រសិនបើពិភពលោកក្លាយជាប្រទេសតែមួយ និងមានប្រព័ន្ធរដ្ឋាភិបាលតែមួយ

បរទេស ៖ នៅពេលដែលអ្នកសម្លឹងមើលផែនដីនៅលើភូគោល ឬផែនដីចេញពីផ្កាយរណប យើងនឹងមិនអាចបែងចែកបានទេថា ប្រទេសទាំង ២៤៥ នៅលើពិភពលោកនេះកំពុងតែបែងចែកគ្នាដោយព្រំដែនទឹក, ព្រំដែនដី, ព្រំដែនអាកាស, ព្រំដែនសាសនា, ព្រំដែននយោបាយរវាងគ្នានោះទេ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយចាប់តាំងតែពីសម័យសង្គ្រាមលោកទី១ និងលោកទី២ មេដឹកនាំ និងពលរដ្ឋពិភពលោកតែងតែស្រម៉ៃចង់បានសន្តិភាពរវាងគ្នារហូតមកហើយក្នុងនោះនៅគ្រាមួយនៃចុងសង្គ្រាមលោកទី២ ក៏មានកើតចេញជាគំនិតនៃមេដឹកនាំមួយចំនួនដើម្បីអាចរៀបចំប្រព័ន្ធរដ្ឋាភិបាលមួយដែលអាចគ្រប់គ្រងលើពិភពលោកផងដែរ ឬអាចមានន័យថា ពិភពលោកនឹងក្លាយទៅជាប្រទេសតែមួយ ដោយសង្ឃឹមថានឹងអាចរារាំងមិនឲ្យកើតមានសង្គ្រាមលោកជាលើកទី៣ ឬទី៤ ទៀតនោះទេ។

ទោះបីជាយ៉ាងណាក្តី ទ្រឹស្តីនេះមិនទទួលបានការគាំទ្រឡើយ ហើយក៏រលាយទៅវិញបាត់ភ្លាមៗដែរ ប៉ុន្តែប្រសើនបើយើងសាកគិតមើលថា ប្រសិនបើពិភពលោកនឹងអាចក្លាយទៅជាប្រទេសតែមួយ និងស្ថិតនៅក្រោមប្រព័ន្ធដឹកនាំដោយរដ្ឋាភិបាលតែមួយនោះវិញ តើនឹងអាចមានរឿងអ្វីកើតឡើង ?

ច្បាស់ណាស់ អ្វីដែលយើងអាចរំពឹងទុកជាមុនបានប្រសិនបើការស្រមើស្រម៉ៃនេះអាចក្លាយជាការពិត គឺពិភពលោកនឹងមិនអាចកើតឡើងនូវសង្គ្រាមលោកទៀតឡើយ ហើយក្បាលគ្រាប់នុយក្លេអ៊ែរទាំង ១ ៧០០គ្រាប់នាពេលបច្ចុប្បន្ននេះអាចនឹងត្រូវបោះបង់ចោលទៀតផង ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាត្រូវការពេលវេលារៀបចំពីចំណុចសូន្យឡើងមកវិញ នោះមានន័យថា ប្រហែលជាអាចត្រូវការពេលវេលាដល់ទៅរាប់រយ ឬរាប់ពាន់ឆ្នាំក្នុងការកសាងប្រទេសតែមួយគត់លើពិភពលោកនេះឡើង។

ភាពខុសគ្នានៃភាសា វប្បធម៍ ការរស់នៅ របៀបធ្វើការងារ ប្រព័ន្ធហិរញ្ញវត្ថុ និងកិច្ចការងាររាប់សិបមុខទៀតនឹងត្រូវរៀបចំឡើងវិញទាំងអស់។ តែទោះបីជាវាមិនអាចទៅរួច យើងនៅតែអាចសាកស្រម៉ៃមើលបន្ថែមទៀតថា វាពិតជាមានអត្ថប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះប្រសិនបើវាអាចកើតឡើងជាការពិត។

ទី១ មិនមានសង្គ្រាមរវាងគ្នា, ចំណែកឯទី២ នោះ យើងនឹងអាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុបានយ៉ាងមានប្រសិទ្ធភាពបំផុតតាមរយៈការបែងចែកធនធានឲ្យបានស្មើភាពគ្នាក្នុងនាមជាអ្នករស់នៅក្នុងប្រទេសតែមួយ។ អត្ថប្រយោជន៍ទី៣ ដែលអាចជឿជាក់ថានឹងអាចកើតឡើងសម្រាប់ពិភពលោកនេះក្នុងពេលក្លាយជាប្រទេសតែមួយគត់នោះគឺថា ភាពស្មើភាពគ្នានៃការអប់រំការទទួលបានសិទ្ធិទទួលបានសេវាកម្មសុខាភិបាលដូចគ្នា និងគុណភាពជីវិតកម្រិតខុសគ្នាតិចតួចពីព្រោះថាយើងនឹងអនុវត្តទៅតាមច្បាប់ និងគោលនយោបាយតែមួយ។

អ្វីដែលយើងមិនអាចមើលឃើញច្បាស់ចំពោះពិភពលោកនៅពេលដែលយើងនឹងក្លាយទៅជាប្រទេសតែមួយគត់ និងប្រព័ន្ធរដ្ឋាភិបាលតែមួយនោះគឺថា តើអ្នកណាដែលអាចក្លាយជាអ្នកដឹកនាំប្រទេសរួមគ្នានេះបាន។ បើមេដឹកនាំដែលនឹងមកគ្រប់គ្រងប្រទេសនេះអាចធ្វើឲ្យពិភពលោកធ្លាក់ចូលក្នុងភាពអន្តរាយបានគ្រប់ពេល ពីព្រោះថាវាគឺជាទឹកដីដ៏ធំមហិមាមួយ ហើយនៅរៀងរាល់ពេលនៃការបោះឆ្នោតជ្រើសរើសតំណែងនេះ វាប្រាកដណាស់នឹងជៀសមិនរួចឡើយនូវការព្យាយាមប្រើប្រាស់សកម្មភាពសូកប៉ាន់ និងការប្រើប្រាស់អំពើពុករលួយនៅតាមតំបន់ដែលមិនអាចគ្រប់គ្រងបាន។

មួយវិញទៀត ផលប៉ះពាល់ដែលយើងមិនអាចនឹកស្មានបាន និងជាឧទាហរណ៍ដែលពិភពលោកធ្លាប់បានឆ្លងកាត់រួចមកហើយកាលពីសម័យហ៊ីត្លែរដែលបុរសអាល្លឺម៉ង់រូបនេះបានព្យាយាមគ្រប់គ្រងពិភពលោក ប៉ុន្តែគាត់បែរជាបានបំផ្លាញនូវប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យ និងជ្រើសយកការសម្លាប់រង្គាលលើក្រុមមនុស្សដែលគាត់មិនចូលចិត្តទៅវិញដើម្បីអាចកែប្រែប្រទេសតែមួយគត់នេះទៅតាមគោលការណ៍ និងទស្សនៈនយោបាយរបស់ខ្លួនទៅវិញ។

កាន់តែអាក្រក់នោះទៅទៀត នៅពេលដែលមនុស្សទាំងអស់រស់នៅក្រោមដំបូលតែមួយ ប្រាកដណាស់គំនិតបែបជាតិនិយមនឹងលែងមាននៅក្នុងគំនិតរបស់ពួកគេទៀតហើយ ពីព្រោះថាគំនិតបែបជាតិនិយមនេះហើយដែលបានធ្វើឲ្យមានការប្រណាំងប្រជែងសេដ្ឋកិច្ចនយោបាយ និងបច្ចេកវិទ្យាដែលជួយឲ្យយើងទទួលបានភាពងាយស្រួលក្នុងការរស់នៅដូចសព្វថ្ងៃ។

ងាកទៅអ្វីដែលយើងចង់បានពីដំបូងឡើងវិញថា ប្រទេសតែមួយគត់លើពិភពលោកនឹងអាចបញ្ចប់សង្គ្រាមនោះ តែមិនប្រាកដនោះទេ ពីព្រោះថាពលរដ្ឋដល់ទៅរាប់ពាន់លាននឹងមិនខ្វះទេអ្នកដែលមិនពេញចិត្តទៅនឹងប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលតែមួយដែលនោះវានឹងអាចបង្កទៅជាជម្លោះ ការធ្វើបាតុកម្ម និងការប៉ះទង្គិចគ្នាស្ទើរគ្រប់ទីកន្លែងចំណែកឯវប្បធម៍នៃការសូកប៉ាន់​ និងការរស់នៅដែលមិនសមតុល្យគ្នានឹងកើតឡើងនៅតាមតំបន់កាន់តែច្រើនឡើង និងក្លាយទៅជាវប្បធម៍ដ៏អាក្រក់មិនអាចកែប្រែទៀតផង។

យ៉ាងណាក៏ដោយ វាគ្រាន់តែជាទ្រឹស្តី និងការស្រមើស្រម៉ៃរបស់មនុស្សមួយចំនួនប៉ុណ្ណោះ ពីព្រោះថាការបញ្ចុះបញ្ចូលមនុស្សមួយផែនដីឲ្យទទួលយករបៀបនៃការរស់នៅក្នុងប្រព័ន្ធរដ្ឋាភិបាលតែមួយគឺជារឿងដែលមិនអាចទៅរួចនោះទេ ប៉ុន្តែប្រហែលជាអាចក្នុងពេលដ៏គ្រោះថ្នាក់បំផុតណាមួយ ប្រសិនបើសង្គ្រាមលោកលើកទី៣កើតឡើង ហើយអ្វីៗនឹងចាប់ផ្តើមពីចំណុចសូន្យឡើងវិញទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ