CBC ចែករំលែកចំណេះដឹងលើប្រព័ន្ធព័ត៌មានឥណទាន ដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍

ភ្នំពេញ ៖ ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ​​​ ខេមបូឌា​ (CBC) និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានសហការគ្នារៀបចំសិក្ខាសាលា ដើម្បីពង្រីកការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន វិធីពិនិត្យសុខភាពហិរញ្ញវត្ថុ និងចំណេះដឹងរង្វាយតម្លៃឥណទានក្នុងការបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់ភាពរីកចម្រើនរបស់សហ​គ្រាសធុនតូច និងមធ្យម វិស័យទេសចរណ៍ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។

សិក្ខាសាលានេះធ្វើឡើងក្នុងបរិបទនៃការប្រកាសកញ្ចប់ប្រាក់កម្ចីចំនួន ៥០លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដល់សហគ្រាសធុនតូច និងមធ្យម ជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប និងក្នុងគោលបំណងផ្តោតលើកត្តាអាចឱ្យធុរកិច្ចរៀបចំខ្លួនបានល្អប្រសើរសម្រាប់ការទទួលបានប្រាក់កម្ចី។

ក្នុងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តបានលើកឡើងពីតម្រូវការសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ត្រូវយល់ដឹង និងរៀបចំខ្លួនដើម្បីទទួលបានឥណទាន ហើយអាចមានលទ្ធភាពរវិនិយោគប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។

លោក ង៉ូវ សេងកាក់ បានគូសបញ្ជាក់ថា ដោយសារវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ហិរញ្ញប្បទានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន និងការងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះក្រោយជំងឺរាតត្បាតកូវីដ-១៩។ សិក្ខាសាលាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន​ ក៏បានដើរតួនាទីជាគ្រឹះក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ​ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមាប្រសាសន៍ថា ៖ ទិន្នន័យពី ស៊ីប៊ីស៊ី បានបង្ហាញថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ប្រាក់កម្ចីចំនួន ២.៦៨ពាន់លានដុល្លារត្រូវបានប្រើប្រាស់នៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេសដែលស្មើនឹង ១២.៦៨% នៃប្រាក់កម្ចីក្នុងវិស័យទេសចរណ៍បានផ្តល់ទៅឱ្យប្រជាជននៅក្នុងខេត្តសៀមរាបដែលបានស្នើប្រាក់កម្ចី។ អាស្រ័យហេតុនេះ ស៊ីប៊ីស៊ី ប្តេជ្ញាពង្រីកការយល់ដឹងអំពីរបាយការណ៍ឥណទាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងរបស់ប្រទេស។

ដោយឡែក សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រអាជីវកម្មរបស់សមាជិកខ្លួនដើម្បីពង្រីកចំណេះដឹង​ការផ្សព្វផ្សាយ និងបង្កើតបណ្តាញសម្រាប់ការពង្រឹងអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់សមាជិក ដែលតាមរយៈសិក្ខាសាលានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំសហគ្រាសធុនតូច និងមធ្យមជាសមាជិករបស់សមាគមទេសចរណ៍កម្ពុជា សម្រាប់ការទទួលបានប្រាក់កម្ចី ដើម្បីកំណើនប្រតិបត្តិការរបស់សមាជិក។​

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា សិក្ខាសាលានេះ ជាវេទិកាមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់សមាគមន ដើម្បីបង្កើនការយល់ដឹងលើរបាយការណ៍ឥណទាន និងលទ្ធភាពទទួលបានប្រាក់កម្ចីរបស់សមាជិក ព្រោះថា វិស័យទេសចរណ៍ដើរតួនាទីចាំបាច់ក្នុងការស្តារកំណើនសេដ្ឋកិច្ចនៃខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

សូមជម្រាបថា សហគ្រាសធុនតូច និងមធ្យម ដែលចូលរួមសិក្ខាសាលានេះ ក៏មានឱកាសសាកល្បងទាញយក និងប្រើប្រាស់​កម្មវិធីទូរស័ព្ទ ស៊ីប៊ីស៊ី​​ និងពិនិត្យមើលរបាយការណ៍ឥណទានឥតគិតថ្លៃ។ វាជាសិទ្ធិរបស់បុគ្គល និងអាជីវកម្មគ្រប់រូបក្នុងការពិនិត្យមើលរបាយការណ៍ឥណទានរបស់ពួកគេដោយមិនគិតថ្លៃក្នុងមួយឆ្នាំម្តង។

យោងតាម ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ស៊ីប៊ីស៊ី​ ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាព័ត៌មាន​​ហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ​ និងរបាយការណ៍ឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១២​មក ស៊ីប៊ីស៊ី បានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរ ។ បច្ចុប្បន្ន ស៊ីប៊ីស៊ី មានសមាជិករហូតដល់ទៅ ១៩០ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ