ជីធម្មជាតិអាចម៍ជន្លេន មានផលប្រយោជន៍ច្រើនលើការដាំដុះ ដែលកសិករគួរយល់ដឹង

ជន្លេន ជាពពួកសត្វដែលមានទំហំខ្លួនតូចតាចស្រដៀងនឹងសត្វដង្កូវដែរ ដែលរស់នៅក្នុងដី ហើយក៏ត្រូវបានមនុស្សភាគច្រើនខ្ពើមរអើមដោយសាររូបរាង ពណ៌សម្បុរ និងសណ្ឋានស្បែករបស់វា។ យ៉ាងណាមិញ គេក៏អាចទាញយកប្រយោជន៍ពីសត្វប្រភេទនេះបានច្រើនសម្រាប់អនុគ្រោះដល់ការដាំដុះតាមរយៈការចិញ្ចឹម និងទាញយកអាចម៍របស់វាកែច្នៃធ្វើជាជីធម្មជាតិដែលមានជីជាតិសម្រាប់ដំណាំយ៉ាងល្អប្រសើរ។

កញ្ញា សុខ សុធារតន៍ ជាស្ថាបនិកសហគ្រាស JUNLEN ដែលកំពុងដំណើរការចិញ្ចឹមពពួកជន្លេន និងជាគ្រូបង្គោលបង្ហាត់បង្ហាញពីចំណេះដឹងផ្នែកកសិកម្មដល់បងប្អូនប្រជាកសិករឱ្យចេះកែប្រែកាកសំណស់ផ្ទះបាយ បន្លែ ផ្លែឈើ សម្រាប់ជាចំណីចិញ្ចឹមជន្លេន និងអាចទាញយកផលប្រយោជន៍ពីជន្លេនទៅប្រើប្រាស់ជាជីក្នុងវិស័យកសិកម្ម ដើម្បីបង្កើនទិន្នផលឱ្យបានកាន់តែខ្ពស់។

កញ្ញាបានបញ្ជាក់ថា៖

«ការចិញ្ចឹមជន្លេន កសិករអាចធ្វើបានដោយខ្លួនឯងបានដោយប្រើប្រាស់ធនធានដែលមានស្រាប់ ដូចជាកាកសំណល់ផ្ទះបាយ សំណល់បន្លែ ផ្លែឈើ ដែលសល់ពីការទទួលទានប្រចាំថ្ងៃធ្វើជាចំណីសម្រាប់សត្វជន្លេន ហើយទាញយកអាចន៍ជន្លេនធ្វើជាជីសម្រាប់ការដាំដុះ ដែលការធ្វើបែបនេះជាចង្វាក់ផលិតកម្មកសិកម្មតាមបែបនិរន្តភាពយូរអង្វែង»។

កញ្ញាបានបន្ថែមទៀតថា៖

«ជីជន្លេនអាចបង្កើនដំណុះគ្រាប់ដំណាំរហូតដល់៩៩% និងធ្វើឲ្យរុក្ខជាតិរឹងមាំ ស្រូបជីជាតិល្អ ដោយសហគ្រាសយើងក៏កំពុងផ្គត់ផ្គង់អតិថិជន​ប្រហែលជា៣០០០នាក់​ ហើយយើងក៏មានបំណងផ្សារភ្ជាប់ទំនាក់ទំនងជាមួយរមនីយដ្ឋានក្នុងស្រុកដើម្បីអាចសហការក្នុងការផលិតកសិផលសុវត្ថិភាព មិនថាបន្លែ ត្រី ឬសាច់នោះទេ»។

បច្ចុប្បន្ននេះ និយាយតែចំពោះសហគ្រាសជន្លេន (JUNLEN ) គឺមាន ២​ទីតាំង ស្ថិតនៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប ដែលអាចផលិតជីធម្មជាតិអាចម៍ជន្លេនបានប្រមាណ៣០តោនក្នុងមួយខែ។ ក្រៅពីនេះ JUNLEN ក៏កំពុងស្វែងរកដៃគូលក់ជីអាចម៍ជន្លេនតាមបណ្តាខេត្ត ជាពិសេសកសិករដែលដាំដំណាំបន្លែ ដោយសហគ្រាសមានយុទ្ធសាស្រ្តគាំទ្រ និងធានាបង្កើនទិន្នផលបន្លែ ៤០% និងទទួលបានផលជាដំណាំសុវត្ថិភាព ក៏ដូចជាមានការទទួលទិញកសិផលមកវិញប្រកបដោយការទទួលខុសត្រូវ។

ចំណែកការចិញ្ចឹមជន្លេនវិញ កញ្ញាបានរៀបរាប់ថា វាមិនមានផលវិបាកអ្វីច្រើននោះទេ ឱ្យតែយើងអាចរកកាកសំណល់ដែលសមស្របនឹងជន្លេន និងជ្រើសរើសពូជជន្លេនទៅតាមគោលបំណងរបស់អ្នកចិញ្ចឹមដែលចង់បាន។ ជាក់ស្តែង ដូចជាលាមកគោ ដោយគេត្រូវហាលលាមកគោឱ្យស្ងួត បន្ទាប់មកយកទៅត្រាំទឹកដាក់ក្នុងធុង និងដាក់ពូជ ជន្លេ​​ន ចូលឱ្យនៅ ពេលវាស៊ីកាកសំណល់ហើយ វា​បង្កើតជាជីដ៏ល្អ។

ពាក់ព័ន្ធទៅនឹងការចាប់ផ្ដើមបង្កើតសហគ្រាសលើកដំបូង កញ្ញា សុធារតន៍ បានបង្ហើបថា​ ដំណើរការអាជីវកម្ម JUNLEN លើកដំបូង ត្រូវបានចំណាយដើមទុនប្រមាណ១០០០ដុល្លារក្នុងធ្វើរោងចិញ្ចឹមជន្លេន និងទិញឧបករណ៍មួយចំនួនសម្រាប់ប្រើប្រាស់នៅពេលចិញ្ចឹមជន្លេន។ ហើយអ្វីដែលសំខាន់ជាងថវិកានោះគឺពេលវេលាដែលកញ្ញាបានចំណាយលើការបណ្ដុះបណ្ដាលបងប្អូនប្រជាកសិករដែលពុំមានឱកាសក្នុងការទទួលបានជំនាញបច្ចេកទេសកសិកម្មឱ្យមានចំណេះដឹងអាចយកទៅអនុវត្តដើម្បីបង្កើនទិន្នផល និងកាត់បន្ថយចំណាយទៅលើការទិញជី។

យ៉ាងណាក៏ដោយ ៖ ជាមួយកិច្ចដំណើរការយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ សហគ្រាសជន្លេន (JUNLEN ) ក៏ធ្លាប់ទទួលបានកញ្ចប់ជំនួយពីសគ្រិនខ្មែរ ឬ KE ផងដែរកាលពីអំឡុងឆ្នាំ២០២១ ក្នុងការបង្កើនផលិតកម្ម​ និងបង្កើនដៃគូអាជីវកម្ម។ នេះជាអ្វីដែលម្ចាស់អាជីវកម្មខាងលើបានលើកឡើង។

ចំពោះថ្ងៃអនាគត ចក្ខុវិស័យរបស់សហគ្រាសជន្លេន គឺធ្វើការ និងវិនិយោគដល់កសិករ តាមរយៈបច្ចេកទេសកសិកម្ម និងសហគ្រិនភាព ដោយឡែកយុវជនដែលចាប់អារម្មណ៍លើវិស័យកសិកម្ម គប្បីចាប់ផ្តើមពីធនធានដែលខ្លួនមាន ជាពិសេសគឺចំណេះ ជំនាញ ការខិតខំប្រឹងប្រែង និងការរក្សាផ្នត់គំនិតជាសហគ្រិន ដើម្បីសម្រេចគោលបំណងខ្លួនឯងនិងផ្ដល់ជាប្រយោជន៍រួមផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី