«គម្រោងកម្ចីបៃតង» មានសារៈសំខាន់ចំពោះក្រុមហ៊ុនផ្គត់ផ្គង់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អតិថិជន សង្គម-បរិស្ថាន និងសេដ្ឋកិច្ច

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានសហការជាមួយនឹងក្រុមហ៊ុន SEVEA បានរៀបចំ“កម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ហិរញ្ញប្បទានដោយនិរន្តរភាពស្តីពីគម្រោងកម្ចីបៃតង” ។ កម្មវិធីនេះបានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំរបស់ LOLC រាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈគ្រប់គ្រងអិលអូអិលស៊ី ,គណៈគ្រប់គ្រងក្រុមហ៊ុន SEVEA និងតំណាងក្រុមហ៊ុនផ្គត់ផ្គង់។

គម្រោងកម្ចីបៃតងនេះ ផ្តល់អត្ថប្រយោជន៍ច្រើនដល់ក្រុមហ៊ុនផ្គត់ផ្គង់, អតិថិជន, គ្រឹះស្ថាន LOLC , សង្គម ​និងបរិស្ថាន ព្រមទាំងសេដ្ឋកិច្ច។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានថ្លែងនៅក្នុងកម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ហិរញ្ញប្បទានដោយនិរន្តរភាពស្តីពីគម្រោងកម្ចីបៃតងនេះថា ៖ កម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់នៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង៖ ទី១.ផ្សព្វផ្សាយឱ្យក្រុមហ៊ុនផ្គត់ផ្គង់បានយល់ដឹងអំពីផលិតផលរបស់អិលអូអិលស៊ីដែលគាំទ្រដល់គម្រោងកម្ចីបៃតង និងឱកាសក្នុងការចាប់ដៃគូសហការជាមួយអិលអូអិលស៊ី ដើម្បីបង្កើនការលក់ និងផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កម្ចីបៃតង។ ទី២.ផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីផ្សារសក្តានុពលសម្រាប់បច្ចេកវិទ្យាបៃតង ទិដ្ឋភាពទូទៅនៅក្នុងទីផ្សារ រួមមាននិន្នាការទីផ្សារ គោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធនានា។ បន្ថែមលើនេះផងដែរ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវការយល់ដឹងបន្ថែមលើប្រភេទនៃបច្ចេកវិទ្យាបៃតង ដែលកំពុងត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន វិសាលភាពនៃការប្រើប្រាស់ អត្ថប្រយោជន៍ ក៏ដូចជាផលប៉ះពាល់នានាដែលត្រូវយកចិត្តទុកដាក់និង ទី៣.ស្វែងយល់អំពីបញ្ហាប្រឈម និងផលលំបាកនានារបស់ក្រុមហ៊ុនផ្គត់ផ្គង់ ក្នុងការផ្សព្វផ្សាយ និងលក់ផលិតផលបៃតង ព្រមទាំងដំណោះស្រាយលើបញ្ហាទាំងនោះតាមរយៈការពិភាក្សាជាមួយអ្នកជំនាញបច្ចេកទេសមកពីក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងៗជាច្រើននៅក្នុងកិច្ចពិភាក្សាវគ្គសំណួរចម្លើយ (Q&A Session) ។

លោកប្រធាននាយកប្រតិបត្តិ បានគូសបញ្ជាក់ថា ៖«ហិរញ្ញប្បទានដោយនិរន្តរភាពស្តីពីគម្រោងកម្ចីបៃតង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមលើកកម្ពស់ ថែរក្សាការពារបរិស្ថាន និងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបៃតងដែលមិនប៉ះពាល់ដល់បរិស្ថាន និងសង្គម»។

ទាក់ទងនឹងអត្ថប្រយោជន៍វិញ លោក សុខ វឿន បានថ្លែងឱ្យដឹងថា៖ អត្ថប្រយោជន៍ចំពោះអិលអូអិលស៊ីគឺជួយបង្កើនកំណើនឥណទាន ការវិវត្ត និងវឌ្ឍនភាពនៃបច្ចេកវិទ្យា។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការបង្កើនកេរ្តិ៍ឈ្មោះល្អ និងការលើកកម្ពស់ការវិនិ​យោ​គរយៈពេលវែងប្រកបដោយនិរន្តរភាព។ សម្រាប់អត្ថប្រយោជន៍ក្រុមហ៊ុនផ្គត់ផ្គង់វិញគឺជួយបង្កើនការលក់បានកាន់តែច្រើន និងបង្កើនកេរ្តិ៍ឈ្មោះល្អក្នុងការផ្គត់ផ្គង់ឧបករណ៍ ឬបច្ចេកវិទ្យាបៃតងនៅក្នុងទីផ្សារ។ ចំពោះអតិថិជន នឹងទទួលបានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានដើម្បីគាំទ្រដល់ការទទួលបាន ឬការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាបៃតងសម្រាប់លើកកម្ពស់ការបង្កបង្កើនផល ដែលបង្កើនចំណូល និងកាត់បន្ថយចំណាយ។

លោកប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានលើកឡើងផងដែរថា ៖ បរិស្ថាន និងសង្គម ក៏ទទួលបានអត្ថប្រយោជន៍ដែរ គឺកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស លើកកម្ពស់ការប្រើប្រាស់ថាមពលដែលកកើតឡើងវិញ ជួយថែរក្សាធនធានធម្មជាតិ និងលើកកម្ពស់សុខភាពសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងកម្ចីបៃតងក៏ចូលរួមលើកកម្ពស់សេដ្ឋកិច្ច តាមរយៈការបង្កើតឱកាសការងារ កាត់បន្ថយចំណាយ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សង្ឃឹមយ៉ាងមុតមាំថា ៖ « កម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់នៅថ្ងៃនេះនឹងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា និងបង្កើនបណ្តាញទីផ្សារកាន់តែទូលំទូលាយជាងមុន តាមរយៈការចាប់ដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដើម្បីផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កម្ចីបៃតង»។

លោកក៏បានថ្លែងអំណរគុណចំពោះ លោក លោកស្រីតំណាងក្រុមហ៊ុនផ្គត់ផ្គង់ និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនាថ្ងៃនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published.Required fields are marked *