តស់ ! ត្រឡប់ទៅមើលឬសគល់ដំបូងនៃជម្លោះសមុទ្រចិនខាងត្បូង និងការវិវត្តចុងក្រោយបំផុត

បរទេស ៖ ជម្លោះនៅសមុទ្រចិនខាងត្បូងស្ថិតនៅក្នុងចំណោមវិបត្តិប្រឈមមុខដាក់គ្នាជាច្រើនរវាងមហាអំណាចទាំង ២ គឺ ចិន និងអាមេរិក ដែលអាចចាត់ទុកថាជាជម្លោះដែលមានកំដៅជាងគេបំផុតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

តាមរយៈអត្ថបទមួយនេះ យើងនឹងត្រឡប់បន្តិចទៅមើលស្ថានភាពនៃការកើតឡើងនៃជម្លោះនេះដំបូង និងអំពីហេតុផលនៃការប្រឈមមុខដាក់គ្នា មុនពេលឈានទៅតាមដានស្ថានភាព និងការវិវត្តនាពេលបច្ចុប្បន្នរវាងភាគីទាំងអស់។

ជម្លោះកើតឡើងមុនដំបូងនៅពេលណា ?

ប្រភពព័ត៌មានជាច្រើនបានអះអាងថា ជម្លោះនៅសមុទ្រចិនខាងត្បូងបានកកើតឡើងតាំងពីឆ្នាំ១២៧៩មកម្ល៉េះ ពោលគឺនៅពេលដែលចិនបានគូសផែនទីទឹកដីក្រោមការសម្រេចចិត្តដោយឯកតោភាគី ដែលរួមបញ្ចូលសមុទ្រចិនខាងត្បូងទាំងមូលតែម្តង។ ចាប់តាំងពីពេលនោះមក ការគ្រប់គ្រងលើតំបន់បានផ្លាស់ប្តូរគ្នាចុះឡើងរវាងមហាអំណាចក្នុងតំបន់ ហើយក្រោយមកទៀតបានបន្តដល់បណ្តារដ្ឋអាណានិគម។

យ៉ាងណាក្តី ចូលមកដល់សតវត្សរ៍ថ្មី មនុស្សភាគច្រើនបានយល់ឃើញថា បញ្ហាដែលបង្កជាជម្លោះដែលបន្តមកដល់ពេលបច្ចុប្បន្ននេះ គឺកើតចេញពីសន្ធិសញ្ញាសាន់ហ្វ្រាន់ស៊ីស្កូឆ្នាំ១៩៥១ ដែលធ្វើតាមលំនាំភាពបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ។ ក្នុងលក្ខខណ្ឌនៃការចុះចាញ់ ប្រទេសជប៉ុនបានលះបង់សិទ្ធិក្នុងការកាន់កាប់លើកោះរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ហើយចាត់ទុកតំបន់នេះជាតំបន់ដែលមិនមានអ្នកគ្រប់គ្រង។

នៅឆ្នាំ១៩៨២ តាមរយៈច្បាប់របស់អង្គការសហប្រជាជាតិបានបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ឬហៅកាត់ថា EEZs នោះលើកោះមួយនេះ ហើយជាប្រតិកម្មភ្លាមៗ ប្រទេសចិនបានរំលឹកឡើងវិញនូវខ្សែបន្ទាត់ទាំង៩របស់ខ្លួន ប៉ុន្តែចិនបានបដិសេធមិនបញ្ជាក់លម្អិតពីដែនកំណត់នៃបន្ទាត់នោះឡើយ ជាមួយនឹងការបដិសេធចំពោះការទាមទាររបស់ប្រទេសផ្សេងទៀត។

ចាប់តាំងពីពេលនោះមក ភាពតានតឹងបានផ្ទុះឡើង ជាពិសេស ជម្លោះភាគច្រើនបានតម្រង់គោលដៅទៅលើប្រជុំកោះ Paracels និង Spratly ដែលជាប្រជុំកោះមួយស្ថិតនៅចំកណ្តាលសមុទ្រចិនខាងត្បូង។ បច្ចុប្បន្ននេះ ចិន ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បានទាមទារជាផ្នែកមួយនៃខ្សែសង្វាក់ប្រជុំកោះ Paracels និង Spratly ដោយរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗបានរៀបចំឱ្យមានកូនកប៉ាល់តូចៗជាមួយនឹងកំពង់ផែ ជាពិសេសការរៀបចំឱ្យមានមនុស្សរស់នៅ ដើម្បីក្លាយទៅជាផ្នែកមួយដ៏សំខាន់ និងរឹងម៉ាំក្នុងការទាមទារយកតំបន់កោះដែលមានជម្លោះធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

ហេតុអ្វីបានជាបណ្តាប្រទេសទាំងនោះខំប្រឹងប្រែង ដើម្បីទាមទារយកចំណែករៀងខ្លួន ?

ពន្យល់ឲ្យងាយស្រួល ថាហេតុអ្វីបានភាគីជម្លោះបានគូសវាសដើម្បីកាន់កាប់ចំណែកផ្សេងគ្នានៃដែនសមុទ្រនេះ ? ពីព្រោះថា ការសិក្សាស្រាវជ្រាវដ៏ច្បាស់លាស់មួយបានរកឃើញថាទីតាំងដែនសមុទ្រចិនខាងត្បូងទាំងអស់គឺជាទីតាំងដែលមានធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់។

គេជឿជាក់ថា ប្រភពរ៉ែសំខាន់ៗមានដូចជាប្រេងឆៅដល់ទៅ ១១ពាន់លានបារ៉ែល និងឧស្ម័នហ្កាស មានដល់ទៅ១៩០ទ្រីលានហ្វីតគូប ហើយមកទល់ពេលនេះ នៅពុំទាន់មានភាគីណាមួយទទួលបានសិទ្ធិក្នងការកើបយកទ្រព្យសម្បត្តិធម្មជាតិដ៏អស្ចារ្យទាំងនេះនៅឡើយ។

ការវិវត្តចុងក្រោយនៃជម្លោះនៅដែនសមុទ្រចិនខាងត្បូង

អាមេរិក ថ្វីត្បិតតែមិនស្ថិតនៅក្នុងភាគីជម្លោះដោយផ្ទាល់ក្តី ប៉ុន្តែជារឿយៗតែងតែស្ថិតនៅពីក្រោយភាគីជម្លោះដែលទាមទារ លើកលែងតែប្រទេសចិនប៉ុណ្ណោះ មិនថាតែប្រ៊ុយណេ ឥណ្ឌូនេស៊ី ម់ាឡេស៊ី វៀតណាម ហ្វីលីពីន ជាពិសេសកោះតៃវ៉ាន់តែម្ដង។

ទាំងការប្រឈមមុខដាក់គ្នាផ្នែកកាទូត និងដោយកងកម្លាំងយោធាក្តី ជាក់ស្ដែង នៅក្នុងសប្ដាហ៍នេះ កងកម្លាំងយោធាចិនបានប្រកាសបើកសមយុទ្ធយោធាដ៏ធំមួយជាប់ទៅនឹងដែនជម្លោះនៃសមុទ្រចិនខាងត្បូងដែលកំពុងធ្វើការទាមទាររួមជាមួយនឹងប្រទេសហ្វីលីពីន។

សកម្មភាពនេះធ្វើឡើងនៅចំថ្ងៃតែមួយដែលសមយុទ្ធយោធានៃក្រុមសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត ដូចជា អូស្ត្រាលី និងកាណាដា កំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសហ្វីលីពីន ដោយក្នុងនោះ ចិន បានអះអាងថា វាគឺជាសមយុទ្ធមួយដើម្បីពង្រឹងសមត្ថភាពលួចយកការណ៍ ក៏ដូចជាពង្រឹងសមត្ថភាពក្នុងការត្រៀមទុកជាមុន និងប្រុងប្រយ័ត្នខ្ពស់បំផុត។

គួរឲ្យដឹងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាងប្រមុខយោធាមកពីសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងហ្វីលីពីន ដោយពួកគេបាននិយាយថា ៖ ពួកយើងនឹងឈររួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែនសមុទ្ររួម និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់រួមគ្នាក្នុងការរក្សាច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់ ហើយសមយុទ្ធ​រយៈពេល២​ថ្ងៃកន្លងទៅ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក្សា​ការ​ធ្វើដំណើរដោយសេរី និង​គ្មាន​ការ​រារាំង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកនោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី