ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការវិនិយោគក្លែងក្លាយ “Pig Butchering Scam”

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ស្របពេលដែលបច្ចេកវិទ្យាមានការវិវត្តន៍កាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ បានជួយសម្រួលដល់ការធ្វើទំនាក់ទំនងរបស់មនុស្សយ៉ាងខ្លាំង​ ខណៈដែលភាពរីកចម្រើន និងការវិវត្តន៍នៃបច្ចេកវិទ្យាទាំងនេះ វាក៏ជាការបង្ហាញផ្លូវដល់ឧក្រិដ្ឋជនផងដែរក្នុងការប្រើប្រាស់រូបភាពឆបោកថ្មីៗតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្ដែង បច្ចុប្បន្ននេះបានលេចឡើងនូវសកម្មភាពឆបោកជាបន្តបន្ទាប់ ជាពិសេសករណីថ្មីចុងក្រោយមួយទៀត គឺការវិនិយោគក្លែងក្លាយ ដែលភាសាបរទេសហៅថា “Pig Butchering Scam” ហើយប្រជាជនគួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះករណីនេះ។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា Pig Butchering Scam គឺមកពីពាក្យភាសាចិន ហៅថា “shā zhū pán” មានន័យថា “សម្លាប់ជ្រូក”។ ពាក្យ “ជ្រូក” គឺសំដៅលើជនរងគ្រោះ ដែលត្រូវជនសង្ស័យចូលទៅក្បែរ និងព្យាយាមបង្កើតទំនាក់ទំនងជាមួយដើម្បីអូសទាញឱ្យវិនិយោគលើគម្រោងក្លែងក្លាយ ឆបោកទ្រព្យសម្បត្តិ និងចាប់ជំរិតជាដើម។

យោងតាមសារព័ត៌មានអន្តរជាតិ ជនរងគ្រោះជាច្រើននាក់នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ត្រូវបានធ្លាក់ចូលក្នុងអន្ទាក់ Pig Butchering Scam ព្រមទាំងខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រុមឧក្រិដ្ឋជនបានប្រើវិធីសាស្រ្តបង្កើតគេហទំព័រក្លែងក្លាយ និងកម្មវិធីកុំព្យូទ័របង្កប់មេរោគ បន្ទាប់មករៀបចំគម្រោងឆបោកជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសតាមដំណាក់កាលដូចជា ៖

-​ ដំណាក់កាលទី១ បង្កើតទំនាក់ទំនង ៖ ក្រុមឧក្រិដ្ឋជនបានបង្កើតគណនីបណ្តាញសង្គមនានាដោយប្រើប្រាស់រូបភាពក្លែងក្លាយជាច្រើន ដើម្បីបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ។

-​ ដំណាក់កាលទី២ បង្កើតទំនុកចិត្ត និងមានទំនាក់ទំនងល្អ ៖ ក្រុមឧក្រិដ្ឋជនចាប់ផ្តើមកសាងទំនាក់ទំនងជាមួយជនរងគ្រោះ រយៈពេលយូរអង្វែង (១សប្តាហ៍ឡើងទៅ) ដើម្បីបង្កើតទំនុកចិត្ត និងភាពស្និទ្ធស្នាលជាមួយគ្នា ដោយពួកគេចែករំលែករឿងផ្ទាល់ខ្លួន និងសកម្មភាពប្រចាំថ្ងៃជាដើម។

– ដំណាក់កាលទី៣ ណែនាំអំពីការវិនិយោគ ៖ នៅពេលដែលឧក្រិដ្ឋជនទទួលបានការទុកចិត្តពីជនរងគ្រោះហើយ ពួកគេចាប់ផ្តើមណែនាំអំពីគម្រោងវិនិយោគទៅលើអចលទ្រព្យ, រូបិយប័ណ្ណឌីជីថល (Crypto Currency), រូបិយប័ណ្ណបរទេស (Forex) និងការវិនិយោគផ្សេងៗទៀតដែលមានឱកាសចំណេញប្រាក់យ៉ាងច្រើន។

-​ ដំណាក់កាលទី៤ ជំរុញលើការវិនិយោគ៖ ឧក្រិដ្ឋជនបានជំរុញឱ្យជនរងគ្រោះដាក់ប្រាក់បន្តិចបន្តួចដើម្បីសាកល្បងវិនិយោគលើគេហទំព័រក្លែងក្លាយដែលក្រុមឧក្រិដ្ឋជនបានរៀបចំទុក បន្ទាប់មកពួកគេបានផ្តល់ប្រាក់ចំណេញត្រឡប់មកវិញ ដើម្បីបង្កើតការទុកចិត្តពីជនរងគ្រោះ។

-​ ដំណាក់កាលទី៥ ជំរុញបោះទុនវិនិយោគទំហំធំ៖ ឧក្រិដ្ឋជនជំរុញឱ្យជនរងគ្រោះដាក់លុយច្រើនក្នុងការវិនិយោគដើម្បីទទួលបានប្រាក់ចំណេញវិញកាន់តែច្រើន។ នៅពេលដែលជនរងគ្រោះដាក់លុយវិនិយោគច្រើននោះ ពួកគេនឹងបង្វិលប្រាក់ទាំងនោះទៅគណនីផ្សេងមួយទៀត ដោយជនរងគ្រោះពុំអាចយកប្រាក់ត្រឡប់មកវិញបានឡើយ។

នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកចំពោះប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការវិនិយោគក្លែងក្លាយដូចខាងក្រោម៖ ១- សូមកុំមានទំនាក់ទំនងជាមួយបុគ្គលលើបណ្តាញសង្គមដែលមិនស្គាល់ច្បាស់លាស់, ២- សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគលើអ្វីមួយ, ៣- សូមកុំចែករំលែកព័ត៌មានផ្ទាល់ខ្លួនលើបណ្តាញសង្គម ឬជាមួយមនុស្សពុំធ្លាប់ស្គាល់គ្នា, ៤- ប្រសិនបើលោកអ្នកបានធ្លាក់ចូល Pig Butchering Scam ឬជួបប្រទះករណីសង្ស័យខាងលើ សូមរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីស្វែងរកដំណោះស្រាយ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលបានឱ្យដឹងថា ការឆបោកដោយដាក់ទុនវិនិយោគ “Pig butchering”៖ អ្នកបោកប្រាស់បានទាញយកប្រយោជន៍ពីថ្ងៃបុណ្យធំៗ ដូចជា ថ្ងៃបុណ្យនៃក្តីស្រឡាញ់ និងថ្ងៃចូលឆ្នាំសកល ដើម្បីកំណត់គោលដៅជនដែលងាយរងគ្រោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រណាត់ជួបដោយទាក់ទាញពួកគេឱ្យចូលទៅក្នុងទំនាក់ទំនងតាមអ៊ីនធើណេតក្លែងក្លាយ ហើយបញ្ចុះបញ្ចូលពួកគេឲ្យវិនិយោគក្នុងថ្នាលក្លែងបន្លំនៃគម្រោង cryptocurrency។ ការប្រើប្រាស់បញ្ញាសប្បនិម្មិត្ត (AI) ដើម្បីបង្កើតយុទ្ធនាការដ៏គួរឱ្យជឿជាក់ ការធ្វើវិនិយោគបោកប្រាស់ “Pig butchering” នេះ បង្កឱ្យមានការខាតបង់រាប់ពាន់លានដុល្លារសម្រាប់អ្នកប្រើប្រាស់ ។ តាមរយៈការសិក្សារបស់ក្រុមហ៊ុន Visa មានមនុស្សពេញវ័យប្រមាណ ១០ភាគរយ ដែលបានចូលរួមស្ទង់មតិធ្លាប់ជាគោលដៅរបស់ជនបោកប្រាស់ប្រភេទ pig butchering នេះ។

លោក Paul Fabara ប្រធាននាយកផ្នែកហានិភ័យ និងសេវាកម្មអតិថិជន (Chief Risk and Client Services Officer) របស់ក្រុមហ៊ុន Visa បានលើកឡើងថា៖ ជាមួយការប្រើប្រាស់បញ្ញាសប្បនិមិ្មត (Generative AI) និងបច្ចេកវិទ្យាទំនើបៗ កំពុងតែមានការរីកចម្រើន រូបភាពនៃការឆបោក ក៏វិវត្តន៍ទៅមុខកាន់តែប្រត្យក្ស និងមានភាពស្មុគស្មាញខ្លាំងជាងពេលមុនៗទៅទៀត ដែលនិន្នាការនេះអាចបង្ករឱ្យមានការខាតបង់ដោយមិនបានព្រៀងទុកសម្រាប់អ្នកប្រើប្រាស់ ។ ក្រុមហ៊ុន Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ​ក្នុងការដោះស្រាយលើការគំរាមកំហែងទាំងនេះ តាមរយៈការវិនិយោគលើបច្ចេកវិទ្យា និងការច្នៃប្រឌិតរហូតដល់ជាង ១០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។ ការវិនិយោគទាំងនេះ បន្ថែមលើកិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំដែលកំពុងបន្ត រួមជាមួយភាពប៉ិនប្រសព្វកំពូលរបស់ក្រុមហ៊ុនដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចប្រយុទ្ធប្រឆាំងនឹងការឆបោកដែលកំពុងតែមានការវិវឌ្ឍ និងអាចការពារអ្នកប្រើប្រាស់បានយ៉ាងសកម្ម។

 លោកស្រី ម៉ារ អមរា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការទូទាត់ប្រាក់នៃសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ៖ ស្របពេលដែលបច្ចេកវិទ្យានាំមកនូវអត្ថប្រយោជន៍ និងភាពងាយស្រួលយ៉ាងច្រើនដល់អ្នកប្រើប្រាស់ និងធុរកិច្ច វាក៏បើកផ្លូវសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់ និងធុរកិច្ចទាំងអស់ត្រូវមានវិធានការទប់ស្កាត់មួយរឹងមាំ និងបុរេសកម្ម ដោយអនុលោមតាមបទប្បបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា បង្កើនការយល់ដឹងអំពីសន្តិសុខសាយប័រ ដាក់ចេញយុទ្ធសាស្រ្តនានា រួមមាន ដូចជា ការត្រួតពិនិត្យជាប្រចាំម៉ាស៊ីនសិក្សា (machine learning) និងការវិភាគឥរិយាបទអ្នកប្រើប្រាស់ជាដើម។ វិធានការទាំងអស់នេះ មានសារៈសំខាន់ណាស់ក្នុងធ្វើបុរេសកម្មទប់ស្កាត់ទៅនឹងការក្លែងបន្លំ ក្នុងគោលដៅការពារទាំងអាជីវកម្ម និងអតិថិជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ