ត្រីមាសទី២ ឆ្នាំ២០២៤ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនឡើងដល់ ៣៤ ប៊ីលានដុល្លារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានធ្លាក់ចុះចំពោះចំនួនគណនីឥណទាន ប៉ុន្តែមានការកើនឡើងចំពោះសមតុល្យឥណទាន ពោលគឺមានទំហំទឹកប្រាក់ឈានដល់ជាង ៣៤ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី២ ឆ្នាំ២០២៤។ ទន្ទឹមនេះ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការធ្លាក់ចុះក្នុងត្រីមាសទី២ ឆ្នាំ២០២៤ បើប្រៀបធៀបនឹងត្រីមាសមុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត យូរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) បានបង្ហាញថា ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចធ្លាក់ចុះជា រួមមាន -៧,០%។ ចំនួននៃពាក្យស្នើសុំកម្ចីប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចធ្លាក់ចុះចំនួន -១១% ប្រៀបធៀបនឹងត្រីមាសមុន។ ពាក្យស្នើសុំកម្ចីទិញទ្រព្យសកម្ម ធ្លាក់ចុះចំនួន ៩,០% ពាក្យស្នើសុំកម្ចីសំណង់ធ្លាក់ចុះ ១៤,២% និងពាក្យស្នើសុំកម្ចីផ្សេងៗធ្លាក់ចុះចំនួន ៣,៧% ចំណែកឯពាក្យស្នើសុំកម្ចីកសិកម្មមានការកើនឡើង +២,៧% ពីត្រីមាសមុន។

ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយ ចុះចំនួន ១.៧% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៨៦ លានគណនី។ សមតុល្យសរុបកើនឡើង +០.១% ឈានដល់ ៣៤,២២ ប៊ីលានដុល្លារអាមេរិក នៅត្រី មាសទី ២ នេះ។

គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច អនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងដល់ +៨,៣%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៥៦,៨%) ហើយមានគណនីឥណទានតែមួយគណនី (៣៨.១%)។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជាឥណទាន ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច។

នៅត្រឹមត្រីមាសទី២ នៃឆ្នាំ២០២៤នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទាន ក្នុងទម្រង់៥ផ្សេងៗគ្នាដូចជា កម្ចីមូលធន (Working Capital Loan) កម្ចីកសិកម្ម (Agriculture Loan) កម្ចីទិញទ្រព្យសកម្ម (Asset Finance) កម្ចីសំណង់ (Construction Loan) និងកម្ចីផ្សេងៗ (Other)។ ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានធ្លាក់ចុះជារួម ៧,០%។

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទានទាំង៥ប្រភេទ ក៏មានការថយចុះចំនួន ៤,៤%។ បម្រែបម្រួលនេះបណ្តាលមកពីការថយចុះនៃទំហំទឹកប្រាក់នៃកម្ចីមូលធន -៩,៦% កម្ចីកសិកម្មថយចុះ ៩,៥% កម្ចីទិញទ្រព្យសកម្ម ថយចុះ-៧.១% ចំណែកឯ កម្ចី សំណង់កើនឡើង+៦៨,៧% និងកម្ចីផ្សេងៗ +២៥,៤%។

ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅចុងត្រីមាស ទីមួយនេះឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះចំនួន ១,៧% ប្រៀបពីត្រីមាសមុនដែលធ្វើឱ្យចំនួន គណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៨៦ លានគណនី។ ក្នុងចំណោមចំនួននេះ ៥៤% ជាឥណទានមូលធន ខណៈចំណែកតូចជាងគេគឺកម្ចីសំណង់ ១,១% កម្ចីកសិកម្ម ៣១,៥%% កម្ចីទិញទ្រព្យសកម្មមាន ៥,៧% និងកម្ចីប្រភេទផ្សេងៗមាន ៧,៨%។ ការថយចុះនេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (-២,១ % នៅតំបន់ទន្លេសាប និង ១,៦% នៅតំបន់ខ្ពង់រាប តំបន់ឆ្នេរ និងតំបន់ទំនាប)។

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +០.១% គិត ត្រឹមពីខែកក្កដា ឆ្នាំ២០២៤។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមាន ចំនួន ៣៤,២០ ប៊ីលានដុល្លារអាមេរិក។

បើទោះបីជា ចំនួនគណនីនៃកម្ចីមូលធនមានត្រឹមតែ ៥៤% នៃចំនួនគណនីសរុប ហើយកម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៦៧,៨% ចំណែកឯគណនីឥណទានកសិកម្មវិញមានចំណែក ៣១,៥% និងសមតុល្យឥណទានកសិកម្ម មានចំណែក ១០,៦%។ គណនីកម្ចីទ្រព្យសកម្ម មានចំណែកតូចគឺត្រឹមតែ ៥,៧% តែប៉ុណ្ណោះ និងមានសមតុល្យឥណទានកម្ចីទ្រព្យសកម្ម មានចំណែក ៧,៥%។ គណនីកម្ចីសំណង់ មានចំណែកតិចត្រឹម ២% និងមានសមតុល្យឥណទានកម្ចីសំណង់ ១,៦%។ ជារួមសមតុល្យឥណទានមានការកើនឡើងជាវិជ្ជមាននៅតំបន់ដូចជា +០.៩% នៅតំបន់ទំនាប ប៉ុន្តែធ្លាក់ចុះ-១,៩% នៅតំបន់ខ្ពង់រាប-៤,០% នៅតំបន់ឆ្នេរ និង -០,៩% នៅតំបន់ទន្លេសាប។

គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានមកពីអនុបាតនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទ កំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និង ហានិភ័យនៃការ ខកខាននៅក្នុងត្រីមាស។

អនុបាត 30+DPD កើនឡើងពី ៧.៧៨% នៅក្នុងត្រីមាសនេះ ពី +៨,៣% ក្នុងត្រី មាសទី២ ឆ្នាំ២០២៤។ ក្នុងចំណោមផលិតផលទាំងប្រាំនោះ ផលិតផលដែលមាន អនុបាត ៣០+DPD ខ្ពស់បំផុតគឺ ឥណទានសំណង់ជាមួយនឹង អនុបាតចំនួន +១៥,៣%។ ការកើនឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទាន សំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ឆ្នេរ +១០,០% ទន្លេសាប +៨,៩% និងតំបន់ ខ្ពង់រាប +៨,៧% និងតំបន់ទំនាប +៧,៩%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានគឺ ៥៦,៨%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ៤៣,២%។ អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៣៨,១%, អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ៣៥,៨% អ្នកដែលមានគណនីឥណទាន ចំនួន ៣ មានចំនួន ១៨,៤% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៧,៧% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត យូរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា តម្រូវការពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះ ជាមួយនឹងដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូចក៏មានការថយចុះ ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅតែមានភាពវិជ្ជាមាន ជាមួយនឹងចំនួនសមតុល្យ +០,១% នៅក្នុងត្រីមាសទី២នេះ ។ លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួស កាលបរិច្ឆេទកំណត់ពី +៧,៨% ក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៤ មក +៨,៣% ក្នុងត្រី មាសនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី