កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្គត់ផ្គង់មាន់សាច់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំង៖ ផ្ទះមាន់ស្រែ ជាកសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែងដែលមានចំនួនមាន់រហូតដល់រាប់ពាន់ក្បាលនោះ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះប្រមាណ ៣០០០ក្បាល។  

បើតាមលោក ភាស់ ប្រុស ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ «ផ្ទះមាន់ស្រែ» មានទីតាំងស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា ៖ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ កសិដ្ឋានរបស់លោកបានត្រៀមមាន់សាច់ប្រមាណ ៣០០០ក្បាល សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ ខណៈដែលជារៀងរាល់ថ្ងៃកសិដ្ឋានមួយនេះផ្គត់ផ្គង់ជាមធ្យមប្រមាណ ៣០០ក្បាល។

លោកបន្តថា សម្រាប់អតិថិជនដែលមកគាំទ្រភាគច្រើនជាឈ្មួញមកពីភ្នំពេញដែលមកចាប់ដល់កសិដ្ឋានតែម្ដង ដោយតម្លៃមាន់សាច់អាចលក់បានចន្លោះពី ១៦៥០០-១៨០០០រៀល ក្នុង១គីឡូក្រាម អាស្រ័យលើចំនួនដែលគេចាប់ ហើយជាទូទៅតម្លៃមានញីអាចថ្លៃជាងមាន់ឈ្មោលតិចតួច។ ក្រៅពីនេះ លោកក៏មានលក់កូនមាន់ពូជ ក្នុងតម្លៃចាប់ពី ២៨០០-៥៦០០រៀលក្នុងមួយក្បាល អាស្រ័យលើអាយុរបស់កូនមាន់ចាប់ពី ១២-៣០ ថ្ងៃ។

ដោយឡែកសម្រាប់ការចិញ្ចឹម និងការឱ្យចំណីប្រចាំថ្ងៃ ត្រូវបានម្ចាស់កសិដ្ឋានខាងលើប្រាប់ឱ្យដឹងថា ដើម្បីកាត់បន្ថយការចំណាយ អ្នកចិញ្ចឹមគួរតែដាំដំណាំផ្សេងៗដើម្បីឱ្យមាន់ស៊ីចៀសវាងការប្រើចំណីសុទ្ធដែលត្រូវចំណាយច្រើន។ ជាក់ស្ដែង លោកផ្ទាល់ ប្រើចំណីសម្រេចលាយជាមួយនឹងដំណាំដែលលោកដាំបាន ដូចជា ត្រកួន ផ្ទី ជាដើម។

ចំពោះរយៈពេលចិញ្ចឹម ប្រភេទមាន់សាច់គេត្រូវចំណាយពេល ៣-៤ខែ ហើយការថែទាំទៀតសោត ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាពិសេសនៅរដូវភ្លៀងធ្លាក់ ឬក៏ក្ដៅខ្លាំង ដោយសារវាអាចប៉ះពាល់ដល់សុខភាពមាន់ដែលអាចប្រឈមនឹងជំងឺផ្សេងៗ។ នេះជាអ្វីដែលលោក ភាស់ ប្រុស បានលើកឡើង។

គួររំឭកដែរថា លោក ភាស់ ប្រុស បានចាប់ផ្ដើមអាជីវកម្មនេះនៅឆ្នាំ២០១៨ ដោយដំបូងឡើយលោកមានចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយមើលឃើញពីតម្រូវការទីផ្សារ ហើយមានតម្លៃថ្លៃគួរសម លោកក៏ចាប់ផ្តើមពង្រីកការចិញ្ចឹមបន្តិចម្ដងៗរហូតបង្កើតជាកសិដ្ឋានទ្រង់ទ្រាយមធ្យមដូចពេលបច្ចុប្បន្ននេះ។

ពាក់ព័ន្ធទៅនឹងដំណើរការនៃការចិញ្ចឹមវិញ ដំបូងឡើងលោកបានចំណាយដើមទុនប្រមាណ ២០០០ដុល្លារ ក្នុងការរៀបចំជាកសិដ្ឋាន ដោយត្រូវការទិញសម្ភារមួយចំនួន រួមជាមួយថ្លៃដើមទិញមេមាន់ និងមាន់ឈ្មោលពូជ។ ដោយឡែកចំពោះផលលំបាក លោកក៏ជួបច្រើនផងដែរ ជាពិសេសទាក់ទងទៅនឹងតម្រូវការទីផ្សាររវាងមាន់ស្រែ និងមាន់ផ្សេងៗទៀតដែលនាំចូលពីក្រៅប្រទេស មានតម្លៃទាបជាង ហើយក្រៅពីនេះគឺបញ្ហាថ្នាំសម្រាប់ព្យាបាលមាន់នៅពេលមានជំងឺតាមរដូវកាល។

ចំពោះថ្ងៃអនាគត ម្ចាស់កសិដ្ឋានរូបនេះចង់ពង្រីកកសិដ្ឋានឱ្យកាន់តែធំជាងពេលបច្ចុប្បន្ន ហើយក៏ចង់បានដៃគូសហការផ្សេងៗទៀតក្នុងការចែកចាយបន្តនូវផលិតផលមាន់ស្រែឱ្យមានទីផ្សារធំទូលាយ។ ចុងក្រោយ លោកក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ទីផ្សារសាច់មាន់ចិញ្ចឹមក្នុងស្រុក និងសូមអំពាវនាវឱ្យបងប្អូនខ្មែរជួយគាំទ្រមាន់ស្រែបន្តទៀតដើម្បីចូលរួមលើកស្ទួយវិស័យមួយនេះឱ្យកាន់តែប្រសើរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)