​គម្រោងអភិវឌ្ឍអចលនទ្រព្យ​ដែល​មាន​បញ្ហា​ចំនួន ​៥៣​គម្រោង​​ត្រូវ​បាន​ក្រសួង​ដែនដី​ដោះស្រាយជូន​រួចរាល់​​ក្នុងឆ្នាំ ២០២៤​

ភ្នំពេញ ៖ ចាប់តាំងពីដើមអាណត្តិទី​៧​នៃរដ្ឋសភា ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន​ដោះស្រាយ​នូវ​គម្រោង​អភិវឌ្ឍន៍​លំ​នៅឋាន ដូចជា ​បុរី ខុនដូ និង​គម្រោងដីឡូត៏​ដែល​ជួបបញ្ហាប្រឈម ដោយសារតែវិបត្តិ​កូវីដ​១៩ និងវិបត្តិសេដ្ឋកិច្ច ដែលលទ្ធផលគិតត្រឹមចុងឆ្នាំ២០២៤​​​នេះ​ ក្រសួង បានសម្រេចដោះស្រាយ​គម្រោង​​អភិវឌ្ឍន៍​លំនៅឋានចំនួន៥៣​គម្រោង និង​កំពុងបន្តដោះស្រាយ​ជា​បន្តបន្ទាប់ទៀត ។

បើតាមរបាយការណ៍​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ចេញផ្សាយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤​កន្លងទៅនេះបានឱ្យ​ដឹង​ថា ក្នុងឆ្នាំ២០២៤ ក្រសួង​បានទទួល​សំណើសុំអន្តរាគមន៍​ដោះស្រាយ​បញ្ហា​លក់​-ទិញ​លំនៅឋានក្នុង​គម្រោង​បុរី ស្តង់ក្នុង​គម្រោងផ្សារ​ ដី​ឡូត៏​​ ចំណែកឯកជន​ក្នុងគម្រោង​ខុនដូ សរុប​ចំនួន ​៥២ទីតាំង ស្មើនឹង​១០៦គម្រោង ហើយក្រសួងក៏បានដោះស្រាយ​រួចរា​ល់​​ចំនួន៥៣​គម្រោង និងនៅ​សេសសល់​ចំនួន៥៣គម្រោងទៀត ។

យោ​ងតាម​របាយការណ៍​ដដែលនេះ​បាន​ឱ្យដឹងថា គម្រោងបុរីចំនួន២៧​ទីតាំង​ ស្មើនឹង​៨១​គម្រោង បានដាក់​ស្នើ​សុំអន្តរាគមន៍មក​ក្រសួ​ង​​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ២០២៤កន្លងមក ហើយ​ក្រសួង​បាន​ដោះ​ស្រាយ​រួច​ចំនួន៤៤​គម្រោង និ​ង​នៅ​សេស​សល់​ចំនួន៣៧​គម្រោងទៀតបន្តដោះស្រាយ ។ ចំណែក​គម្រោង​ដីឡូត៏ ក្រសួង​បានទទួល​សំណើសុំ​អន្តរាគមន៍​ចំនួន២០​ទីតាំង ស្មើ​នឹង​​២០គម្រោង​​ ក្នុងនោះក្រសួង​បានដោះស្រាយជូនរួចរាល់​ចំនួន​ ៧គម្រោង និ​ងនៅសេសសល់​ចំនួន១៣គម្រោង​ ។

ដោយឡែក​គម្រោង​អភិវឌ្ឍន៍លំនៅឋាន​ជា​ប្រភេទ​ខុនដូ​ ដែល​បានដាក់ស្នើ​សុំ​អន្តរាគមន៍មក​ក្រសួង​មាន​ចំនួន​ ​៣ទីតាំង ស្មើនឹង​៣​គម្រោង​ នៅមិនទាន់​បានដោះស្រាយ​រួចរាល់​នៅឡើយ ខណៈគម្រោងផ្សារ​ចំនួន​២​ទី​តាំង​ស្មើនឹង​ ២​គម្រោង​ ដែលបានដាក់ពាក្យ​ស្នើ​សុំ​អន្តរាគមន៍ ក្រសួង​បានដោះស្រាយ​រួចរាល់ទាំងពីរ​គម្រោ​ង​​ ។

បើតាមសេចក្ដី​ប្រកាសព័ត៌មានរ​បស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ជា​បន្តបន្ទាប់​បាន​ឃើញ​ថា ក្រសួង​បានប្រកាស​ឱ្យ​អតិ​ថិជនដែល​ទិញគម្រោង​អចលនទ្រព្យ​ ហើយមានបញ្ហា​ មកទទួល​យក​ដំណោះ​ស្រាយជា​បន្តបន្ទាប់ ក្នុងនោះ​គម្រោងផ្សារ​ TCC ស្ថិតនៅ​ក្នុង​​ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ ក៏បានដោះស្រាយ ​និងរកឃើញអ្នក​បន្ត​គម្រោង​​ ដើម្បីបញ្ចប់​គម្រោង​ផ្សារ​នេះជូនអតិថិជន ។ ​លើស​ពីនេះ នៅមានគម្រោង​បុរី​របស់អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា​ ដែលយឺត​យ៉ាវ ក៏ត្រូវ​ក្រសួង​ប្រកាស​អញ្ជើញអតិថិជន​ដែល​បង់ប្រាក់គ្រប់​១០០​ភាគ​រយ​ទៅ​ដាក់ពាក្យ​ស្នើ​សុំធ្វើ​បណ្ណកម្មសិទ្ធិ ឬធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ ហៅកាតថា​ប្លង់រឹងជាដើម ។

គួរកត់សម្គាល់ថា កាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានថ្លែង​កោតសរសើរ​ពីលទ្ធ​ផ​ល​​​ការងារ​រប​ស់​ក្រ​សួង​រៀប​ចំដែន​ដី នគរូប​នីយកម្ម និងសំណង់ ដែលដឹកនាំដោយផ្ទាល់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយសម្ដេចក៏​បានប្រកាស​ត្រៀមថវិកា ​១​០​០​លា​ន​ដុល្លារអាមេរិក​បន្ថែមទៀត សម្រាប់​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបណីយកម្ម និងសំណង់​ ក្នុងការ​វាស់វែង ចុះបញ្ជី​ដីធ្លី និង​ចេញបណ្ណកម្មសិទ្ធិ​ ជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លី ដែលធ្លាប់​កើតមាន​នា​ពេល​កន្ល​ងមក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ដែលមានការចូលរួមពីសំណាក់វិស័យឯកជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល

ការផលិតអំបិលឆ្នាំ២០២៦ អាចមានភាពយឺតយ៉ាវដោយសារកត្តាអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ការអូសបន្លាយនៃការធ្លាក់ភ្លៀងក្នុងរដូវស្សាបានធ្វើឱ្យផលិតកម្មអំបិលក្នុងខេត្តកំពត និងខេត្តកែប មានភាពយឺតយ៉ាវ បង្កើតជាក្ដីព្រួយបារម្ភអំពីការធ្លាក់ចុះទិន្នផលអំបិល ឆ្នាំ២០២៦

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា

៣១ ថ្ងៃ កម្ពុជាទទួលបានចំណូលពីការនាំចេញកង់ក្នុងទំហំ ៦៣,៥៧ លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

នៅក្នុងរយៈពេល ៣១ថ្ងៃនៃខែមករា ដើមឆ្នាំ២០២៦កន្លងទៅនេះ ឧស្សាហកម្មនាំចេញកង់របស់កម្ពុជា បានបង្ហាញពីភាពរឹងមាំជាមួយនឹងទំហំប្រមាណ ៦៣,៥៧លានដុល្លារអាម៉េរិក ៦៨,៥១ ភាគរយ

សេដ្ឋវិទូព្យាករណ៍ថា ជម្លោះអូសបន្លាយយូរនៅមជ្ឈិមបូព៌ាអាចបង្កឱ្យសេដ្ឋកិច្ចសកលជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

ជាមួយនឹងកំដៅកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាម៉េរិក កាន់តែអូសបន្លាយ គឺកាន់តែជំរុញឱ្យសេដ្ឋកិច្ចសកលលោកជាប់គាំង

យុទ្ធនាការផលិតផលជាតិ MadeInCambodia ជួយលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុន្តែទាមទារវិធានការបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយផលិតផលកម្ពុជា តាមរយៈ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia»  ឱ្យកាន់តែមានការទទួលស្គាល់ខ្ពស់ទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស

ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្នុង​រយៈពេល​២ខែ ដើមឆ្នាំ២០២៦ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​​ពីការ​លក់​សំ​បុត្រ​​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ​ ជាង ៩,១លានដុល្លារអាម៉េរិក ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញបន្ទាប់ពីមានភាពតានតឹងផ្នែកការទូតកាលពីអំឡុងឆ្នាំ២០២៣

សង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានធ្វើឲ្យតម្លៃប្រេងឡើងថ្លៃជាង ៨%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារជាថ្មីលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ហើយអ៊ីរ៉ង់បានវាយបកទៅវិញជាមួយនឹងមីស៊ីលជាច្រើនបន្ទាប់ពីមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *