វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បណ្តុះបណ្ដា​លនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានជាង៣០០០នាក់

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានសម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាននៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ក្រោមអធិបតី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានជម្រាបជូនអំពីប្រវត្តិសង្ខេប និងការវិវត្តនៃមណ្ឌលសិក្សាបច្ចេកទេសធនាគារដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជានៅអំឡុងឆ្នាំ១៩៩៤។ ដំបូងឡើយ មណ្ឌលសិក្សាមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានទទួលនិស្សិតក្រៅប្រព័ន្ធមកបណ្តុះបណ្តាលថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគាររយៈពេល ២ ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សាបច្ចេកទេសធនាគារបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរទៅទីតាំងថ្មីនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងកម្មវិធីនាពេលនេះ។

នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះត្រូវបានអនុញ្ញាតឱ្យប្រែក្លាយទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារតាមរយៈអនុក្រឹត្យលេខ២២៨ អនក្រ.បក ដោយជោគជ័យ។ ក្រោមក្របខ័ណ្ឌនៃអនុក្រឹត្យ​នេះ វិទ្យាស្ថានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង លើមុខជំនាញគ្រប់គ្រងធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

ជាមួយគ្នានេះ ដើម្បីសម្រួល និងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយ ដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជា ក៏បាន​សាង​សង់​អគារអន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារសម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន។ គិតមកដល់ពេលបច្ចុប្បន្ននេះ វិទ្យាស្ថានបានទទួលបណ្តុះបណ្ដា​លនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣ ១៧៥រូបក្នុងនោះនិស្សិតស្រីមានចំនួន ១ ៩៩៧រូប និងមានសាស្រ្តាចារ្យសរុបចំនួន៦៥​រូប៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/03/2026

ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ

ហាង​ឆេងដីធ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញបន្តធ្លាក់ចុះ​ ខណៈអ្នកទិញនៅបន្តរក​ដីដែលលក់​ក្រោមតម្លៃទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ បានបន្ត​ធ្លាក់ចុះបន្ថែមទៀត​នៅ​ដើមឆ្នាំ២០២៦នេះ ជាក់ស្ដែង ​តំបន់​ដែលធ្លាប់តែមានតម្លៃខ្ពស់លើ​ស ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ បានធ្លាក់​មកនៅក្រោម ១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជួយពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់

«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ដែលមានការចូលរួមពីសំណាក់វិស័យឯកជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល

ដីសហគមន៍ជនជាតិដើមភាគតិច​ គ្រឹង ជាង​៥១ហិកតា នៅខេត្តរតនគិរី បានបន្តចុះបញ្ជីជា​កម្មសិទ្ធិសមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/03/2026

ដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ដែល​មានក្បាលដីលេខ ០០២ ទំហំ ៥១,៣៦៩៣ ហិកតា ស្ថិតនៅភូមិអន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិ​សមូហភាព

ការផលិតអំបិលឆ្នាំ២០២៦ អាចមានភាពយឺតយ៉ាវដោយសារកត្តាអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/03/2026

ការអូសបន្លាយនៃការធ្លាក់ភ្លៀងក្នុងរដូវស្សាបានធ្វើឱ្យផលិតកម្មអំបិលក្នុងខេត្តកំពត និងខេត្តកែប មានភាពយឺតយ៉ាវ បង្កើតជាក្ដីព្រួយបារម្ភអំពីការធ្លាក់ចុះទិន្នផលអំបិល ឆ្នាំ២០២៦

ពង្រីកខ្លួនកាន់តែធំក្នុងតំបន់អាស៊ី ឌឹហឺស្ស បានបិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/03/2026

ក្រុមហ៊ុន De Heus Animal Nutrition បានប្រកាសបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពីក្រុមហ៊ុន ស៊ីជេ ជែលជីដាង ដោយជោគជ័យ

ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/03/2026

ធនាគារ អេស៊ា​-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រ​ដ៏​សំខាន់មួយ តាមរយៈកិច្ចសហការជាមួយ BNY សម្រាប់ការបង្កើតគណនី​ប្រាក់ដុល្លាអាម៉េរិក​ទូទាត់​ប្រតិបត្តិការអន្តរជាតិ

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/03/2026

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *